ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​នៅ​កន្លែងធ្វើការ

6 ឆ្នាំ មុន

ជា​បញ្ហា​ទូទៅ​ដែល​មនុស្ស​ជា​ច្រើន​ជួប​ប្រទះ​ជាមួយនឹង​ការ​ធ្វើ​ការងារ​ដោយ​អង្គុយ​មួយ​កន្លែង ហើយ​ធ្វើ​ឱ្យ​ឡើង​ទម្ងន់ ។ ការ​ឡើង​ទម្ងន់​ពិតជា​មិន​អាច​

ជា​បញ្ហា​ទូទៅ​ដែល​មនុស្ស​ជា​ច្រើន​ជួប​ប្រទះ​ជាមួយនឹង​ការ​ធ្វើ​ការងារ​ដោយ​អង្គុយ​មួយ​កន្លែង ហើយ​ធ្វើ​ឱ្យ​ឡើង​ទម្ងន់ ។ ការ​ឡើង​ទម្ងន់​ពិតជា​មិន​អាច​ចៀស​រួច​ទេ​នៅ​ពេល​អ្នក​អង្គុយ​ធ្វើការ​មួយ​កន្លែង ។

ការ​អង្គុយ​ធ្វើការ​មួយ​កន្លែង​ច្រើន​ម៉ោង​ក៏​អាច​មាន​ឥទ្ធិពល​ដល់​សុខភាព​ផ្លូវចិត្ត​របស់​អ្នកផង​ដែរ ។

មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​នៅ​កន្លែងធ្វើការ ។ មាន​មូលហេតុ សំខាន់​ៗ​ដែល​បញ្ហា​នេះ​កើតឡើង​ចំពោះ​អ្នក ដូច្នេះ​នៅ​ពេល​អ្នកដឹង​អំពី​មូលហេតុ ហើយ​អ្នក​អាច​កែប្រែ​បន្តិចបន្តួច​ចំពោះ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ឥឡូវនេះ​ដើម្បី​អាច​កែប្រែ​បញ្ហា​នេះ​បាន ។

១-​ញ៉ាំ​ដើម្បី​ក្រុមហ៊ុន​ទោះបីជា​អ្នក​ឆ្អែត​ហើយ​ក៏​ដោយ
វា​អាច​ជា​ថ្ងៃ​ខួបកំណើត​មិត្ត​រួមការ​ងារ នំ​ឃុ​ក​ឃី​ធ្វើ​ដោយ​ខ្លួនឯង ឬ​ប្រសិនបើ​មិត្ត​រួមការ​ងារ​របស់​អ្នក​នៅ​ម្នាក់ឯង ហើយ​អ្នក​ត្រូវ​តែ​ទៅ​កំដរ​ពួក​គេ នោះ​ការ​ទទួលទាន​បន្ថែម បន្តិច​ម្តង​ៗ​ទាំងនេះ​នឹង​ធ្វើ​ឱ្យ​ទំហំ​ចង្កេះ​របស់​អ្នក​កាន់តែ​ធំ​ទៅ​ៗ ។

២-​បរិភោគ​អាហារ​ដោយ​មិន​បាន​គិតគូរ
បន្ទាប់​ពី​ធ្វើការ​អស់កម្លាំង​ពេញ​មួយ​ថ្ងៃ ភាព​ឃ្លាន​នឹង​ចាប់ផ្តើម​បង្ក​បញ្ហា​ដល់​អ្នក ហើយ​នៅ​ពេល​នោះ​អ្វី​ដែល​អ្នក​បរិភោគ​មិនមែន​ជា​អាហារ​ធ្វើ​ដោយ​ខ្លួនឯង​ល្អ​ចំពោះ​សុខភាព​នោះ​ទេ ប៉ុន្តែ​ជា​អាហារ​ដែល​ជួយ​បង្កើន​កាឡូរី​ដល់​រាង​កាយ​អ្នក​ដូច​ជា​ភី​ហ្សា ឬ​អាហារ​បំពង ។

៣-​ពន្លឺ និង​សីតុណ្ហភាព​បន្ទប់​អាច​មាន​ឥទ្ធិពល​លើ​ចំណង់​អាហារ​របស់​អ្នក
ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​បន្ទប់​ដែល​មាន​ពន្លឺ​តិចតួច​អាច​បង្កើន​ចំណង់​អាហារ​របស់​អ្នក​។ ពន្លឺ​ក្នុង​បន្ទប់​អាច​ជះ​ឥទ្ធិពល​ដល់​ភាព​ឃ្លាន​របស់​អ្នក​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​បរិភោគ​កាន់តែ​ច្រើន ឬ​បរិភោគ​តិច​នៅ​ពេល​ដែល​មាន​ពន្លឺ​ភ្លឺ​ខ្លាំង ។

៤-​ធ្វើការ​ច្រើន​ម៉ោង
ការ​ធ្វើការ​ច្រើន​ម៉ោង​អាច​ប៉ះពាល់​ដល់​ទម្ងន់​របស់​បុគ្គល ។ អ្នក​ដែល​មិនសូវ​មាន​ពេលទំនេរ​នឹង​មិនសូវ​មាន​ពេល​ធ្វើ​លំ​ហាត់ប្រាណ​ដូច​គ្នា ។ ស្របគ្នា​នេះ​ដែរ ការ​គេង​មិន​គ្រប់គ្រាន់​អាច​គ្រប់គ្រង​ចំណង់​អាហារ​របស់​អ្នក និង​បណ្តាល​ឱ្យ​អ្នក​ឃ្លាន​កាន់តែ​ខ្លាំង ។

៥-​ភាព​តានតឹង និង​ពេលវេលា​កំណត់​ធ្វើ​ឱ្យ​អ្នកមាន​សម្ពាធ
កម្រិត​នៃ​ភាព​តានតឹង​នៅ​កន្លែងធ្វើការ​អាច​ជា​ហេតុផល​ចម្បង​មួយ​នៃ​ការ​ឡើង​ទម្ងន់ ។ វា​បង្កើន​កម្រិត​នៃ​ភាព​តានតឹង និង​ធ្វើ​ឱ្យ​អ័​៊​រ​ម៉ូ​ន cortisol កើនឡើង​ដែល​ជា​អ័​៊​រ​ម៉ូ​ន​ធ្វើ​ឱ្យ​អ្នក​ឃ្លាន ៕