ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សម្លេង​ផ្ទុះ​ចេញពីផ្ទះ​លក់​ហ្គា​ស ស្រាប់តែ​​ឃើញ​ភ្លើង​​​​ឆេះ​ និង​រាល​ដាល​អស់​​ផ្ទះ​៥ខ្នង​

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥​ខ្នង​នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត

ខេត្តកណ្តាល​ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥​ខ្នង​នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​មិ​នា ឆ្នាំ ២០២៣​នេះ​។

នៅ​ក្នុង​ហេតុការណ៍​ខាងលើនេះ​ គេសង្កេតឃើញ​​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង មក​ពី​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​អន្តរាគមន៍​បា.ញ់​​ទឹក​ពន្លត់ ។

ការ​កើតហេតុ​មាន​អគ្គី​ភ័យ​ខាងលើ​នេះ គេ​ពុំ​ដឹង​មក​ពី​មូលហេតុ​អ្វី​ឱ្យ​ពិតប្រាកដ​នៅ​ឡើយ​ទេ​ តែ មុន​ដំបូង គេ​មានការ​សង្ស័យ​ថា​បណ្តាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស​ចេញពីផ្ទះ​អ្នកលក់​ហ្គា​ស ដែល​ម្ចាស់​ចាក់សោ​ទុក​ចោល ។

​តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឮ​សម្លេង​ផ្ទុះ​ចេញពីផ្ទះ​អ្នកលក់​ហ្គា​ស ដែល​ចាក់សោ​ទុក​ចោល ហើយ​ភ្លើង​បាន​ឆាប​​ឆេះ​យ៉ាង​សន្ធោសន្ធៅ និង​រាលដាល​យ៉ាង​​​ឆាប់​រហ័ស ទៅ​ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់​សង្ក​សី​អស់​ជា​ច្រើន់​ខ្នង ។ ​ភ្លាម​ៗ​នោះ​រថយន្ត​ពន្លត់អគ្គីភ័យចំនួន​១១​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បា.ញ់​ទឹក​ពន្លត់​។

​តាម​មន្ត្រី​នៅ​សាលាឃុំ​ព្រែក​អញ្ចាញ​ម្នាក់​បានអោយ​ដឹង​ថា ផ្ទះ​ចំនួន​៥​ខ្នង ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង និង​១​ទៀត​ឆេះ​រោល​ៗ ។ ​ទោះបីជា​យ៉ាងណា​ អគ្គី​ភ័យ​​ខាងលើ​នេះ គេមិនដឹង​ថា មាន​មនុស្ស​រងរបួស ឬអត់នៅឡើយទេ ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ