ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្រុង​បាក់​មូ​ដ​ការ​ប្រយុទ្ធ​គ្នា​ស៊ី​​សា.ច់​ហុ.ត​ឈា.ម​​រុ​ស្ស៊ី​ឡោម​ព័ទ្ធ​ជិត

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​សង្កថា​ប្រចាំ​ថ្ងៃ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ លោក​វ៉ូ​ឡូ​ឌី​មៀរ​ ហ្សេ​ឡេ​ន​ស្គី ​វាយ

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​សង្កថា​ប្រចាំ​ថ្ងៃ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ លោក​វ៉ូ​ឡូ​ឌី​មៀរ​ ហ្សេ​ឡេ​ន​ស្គី ​វាយតម្លៃ​នា​ថ្ងៃ​ទី​១ ​មីនា​ថា ដូច​នា​ថ្ងៃមុន​ដែរ សភាពការណ៍​នៅ​តែ​លំបាក​ខ្លាំង​បំផុត ក្នុង​ក្រុង​បាក់​មូ​ដ​។

តាម​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ការ​ប្រយុទ្ធ​គ្នា​នៅ​ទីនោះ​កាន់តែ​ខ្លាំងក្លា ខណៈ​រុ​ស្ស៊ី​គិតតែ​បញ្ជូនទាហាន​មក​ថែម វាយប្រហារ​លើ​បណ្ដា​ទីតាំង​កង​ទាហាន​យើង ទោះ​រង​ការ​បាត់បង់​ប៉ុណ្ណា​ក៏​ដោយ​។ ចំណែក​ប្រមុខ​កង​ទាហាន​ស៊ី​ឈ្នួល​រុ​ស្ស៊ី​​ក្រុម​WAGNER លោក​អេ​វ​ហ្គេ​នី​ព្រី​ហ្គោ​ហ្ស៊ី​ន​និយាយ​ថា មនុស្ស​របស់​លោក​ប្រឈម​មុខ​នឹង​ការ​តស៊ូ​ដ៏​សាហា.វ​របស់​កង​ទាហាន​អ៊ុយ​ក្រែ​ន​នៅ​ក្រុង​បាក់​មូ​ដ​ ដោយ​លោក​បន្ត​ថា​ ការ​ប្រយុទ្ធ​នៅ​ទីនោះ កាន់តែ​ក្រពុល​ឈា.ម​ឡើង​។ ទីក្រុង​បាក់​មូ​ដ ​នា​ពេល​នេះ​ស្ទើរតែ​ត្រូវ​កងទ័ព​រុ​ស្ស៊ី​ឡោម​ព័ទ្ធ​ជិត​អស់ហើយ​។ តាម​មើលទៅ​អ៊ុយ​ក្រែ​ន​កំពុង​ឈាន​ទៅ​បាត់បង់​ទីក្រុង​និ​មិ្ម​ត្ត​រូប​នេះ​។

រីឯ​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន​លោក​DMYTRO KOULEBA សម្ដែង​ក្ដី​រីករាយ​ដែល​ប្រទេស​លោក​ឆ្លង​ផុត​រដូវរងា ដែល​លំបាក​បំផុត​នៃ​ប្រវត្តិសាស្ត្រ ដោយសារ​ការ​វាយប្រហារ​ខ្លាំងក្លា​របស់​រុ​ស្ស៊ី​ បំផ្លាញ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​ប្រទេស​។ ការ​វា.យប្រហារ​ទាំងនោះ​បណ្ដាល​ឲ្យ​ជន​ស៊ី​​វិល​ច្រើន​លាន​នាក់​រង​ការ​ដាច់​ភ្លើង និង​នាំ​ឲ្យ​មានការ​ស្ទះ​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ក្នុង​ទីក្រុង​ជា​ច្រើន​។ ពិតជា​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​រស់នៅ​ក្នុង​ភាព​ងងឹត​និង​ត្រជាក់​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ