ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កាយ​ផ្លូវ​ទូកចេញ-ចូល​ឡើង​វិញ ក្រោយម្ចាស់​រមណីយដ្ឋាន២កន្លែងបិទជាយូរឆ្នាំមកហើយ

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អាជ្ញាធរ​ខេត្តកំពត មាន​លោក​សេង សិរី​បុត្រ អភិបាលរង​, លោក​ង៉ា​ន់ ថា​រិ​ទ្ធ អភិ​បាលរង​ខេត្ត និងមន្ត្រី​រៀបចំ​ដែនដី…

ខេត្តកំពត ៖ អាជ្ញាធរ​ខេត្តកំពត មាន​លោក​សេង សិរី​បុត្រ អភិបាលរង​, លោក​ង៉ា​ន់ ថា​រិ​ទ្ធ អភិ​បាលរង​ខេត្ត និងមន្ត្រី​រៀបចំ​ដែនដី រួម​ទាំង​មន្ត្រី​សាលាក្រុង​បូកគោ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ បាន​យក​គ្រឿងចក្រ​វាយ​របង​បេតុង​និង​កាយ​ផ្លូវ​ទូក សម្រាប់​ចេញ​-​ចូល​របស់​ប្រជា​អ្នកនេសាទ​នៅ​ភូមិ​ព្រែក​អំពិល​សង្កាត់​កោះ​តូច ក្រុង​បូកគោ ។

បន្ទាប់​ពី​ម្ចាស់​រមណីយដ្ឋាន​«​ណា​តា​យ៉ា​»​និង​ម្ចាស់​មួយ​កន្លែង​ទៀត នៅ​ជាប់មាត់​សមុទ្រ បាន​ចាក់​ដី​លុប​មិន​ឱ្យ​ទូក​ចេញ​-​ចូល​បាន និង​បិទ​ប្រជា​នេសាទ​មិន​អោយ​ដើរ​ឆ្លងកាត់​បាន​។ អ្នកនេសាទ​ម្នាក់​ឈ្មោះ​ទូច សុធា ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ព្រែក​អំពិល ក្រុង​បូកគោ​និយាយ​ថា ការ​បិទផ្លូវ​ដើរ​និង​មិន​ចាក់​ដី​លុប​ផ្លូវ​ទូក​មិន​អាច​ឡើង​ពីសមុទ្រ​មក​ទុក​ចត​នៅ​លើ​នេះ​បាន គឺ​កើត​មាន​ជា​យូរ​ឆ្នាំ​មក​ហើយ រវាង​ម្ចាស់​រឺ​ហ្សត​ណា​តា​យ៉ា និង​ប្រជា​អ្នកនេសាទ​ចំនួន​៥២​គ្រួសារ​។

អ្នកនេសាទ​ទូច​សុធា​និយាយ​ថា ដោយសារ​មិន​មាន​ដំណោះស្រាយ អ្នកនេសាទ​ភូមិ​ព្រែក​អំពិល​បាន​លើកគ្នា​ទៅ​ស្កាត់​ជួប​ឯកឧត្តម​អភិបាល​ខេត្តកំពត​តែ​ម្ដង ប៉ុន្តែ​ពេល​អ្នកនេសាទ​ស្វែងរក​ឯក​ឧត្តម​អភិបាល​កំពត​ឱ្យ​ជួយ​អន្តរាគមន៍​គឺ​មិន​បាន​ជួប​ឯកឧត្តម​អភិបាលខេត្ត​ទេ ជួប​តែ​លោក​អភិបាលរង​។

លោក​ង៉ា​ន់ ថា​រិ​ទ្ធ អភិបាលរង​ខេត្តកំពត​បាន​ប្រាប់​អ្នកនេសាទ​ថា ទោះជា​មានការ​យឺត​ពេល​បន្តិច​ក៏​​មិន​អី​ដែរ ចំពោះ​ការ​ទាមទារ​បស់បង​ប្អូន​ប្រជា​នេសាទ ឱ្យ​មានការ​បើកផ្លូវ​និង​កាយ​ផ្លូវ​ទូក សម្រាប់​ចេញ​-​ចូល​ពី​សមុទ្រ​អោយ​ភាព​ដូច​ដើម​វិញ ។ លោក​អភិបាលរង​ខេត្ត​មាន​ប្រសាសន៍​ទៀត​ថា នេះ​ជា​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ខេត្ត​បាន​យក​គ្រឿងចក្រ​កាយ​ផ្លូវ​ដើរ និង​ផ្លូវ​ទូក​របស់​អ្នកនេសាទ​ពី​សមុទ្រ​មក​ដល់​ដៃ​ព្រែក​ខាងលើ ជា​កន្លែង​ដាក់​ទូក​របស់​បងប្អូន​អ្នកនេសាទ​។​ដែល​មាន​ចម្ងាយ​ជាប់​200​ម៉ែត្រ​។

អ្នកនេសាទ​មានការ​សារ​ទរ​យ៉ាង​ខ្លាំង ចំពោះ​ចំណាត់ការ​អាជ្ញាធរ​ខេត្តកំពត​បាន​ចុះ​អន្តរាគមន៍​បើកផ្លូវ​ដើរ និង​កាយ​ផ្លូវ​ទូក​បន្ទាប់​ពី​អ្នកមាន​លុយ​មាន​អំណាច​បាន​បិទ​មិន​អោយ​ឆ្លងកាត់​ជា​យូរ​ខែ​ឆ្នាំ​។​នៅ​ព្រឹក​ថ្ងៃ​ដ៍ដែល​នោះ​ដែរ អាជ្ញាធរ​ខេត្តកំពត​បាន​បន្ត​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​សំណង់​រឹង​មួយ​កន្លែង​សាងសង់​រំលោភ​យក​ដី​រថភ្លើង​នៅ​សង្កាត់​ព្រែក​ត្នោត​ក្រុង​បូកគោ​។

អត្ថបទសរសេរ ដោយ