ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាលសម្រេចមិនយកពន្ធលើប្រាក់ចំណូលរបស់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនចាប់ពីឆ្នាំ២០២៤-២០២៨

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​កម្ពុជា បាន​ផ្ដល់​ការ​អនុគ្រោះ​ដល់​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​ទូ​ទាំង​ប្រទេស​ឱ្យ​រួច​ផុត​ពី​ការ​បង់ពន្ធ​លើ​ប្រាក់​ចំណូល ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល ពន្ធ​អប្បបរមា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​កម្ពុជា បាន​ផ្ដល់​ការ​អនុគ្រោះ​ដល់​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​ទូ​ទាំង​ប្រទេស​ឱ្យ​រួច​ផុត​ពី​ការ​បង់ពន្ធ​លើ​ប្រាក់​ចំណូល ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល ពន្ធ​អប្បបរមា អាករ​លើ​តម្លៃបន្ថែម និង​ពន្ធ​កាត់​ទុក​លើ​សេវា ការ​ប្រាក់ និង​ភាគលាភ ចាប់ពី​ឆ្នាំ​២០២៤ រហូត​ដល់​ដំណាច់ឆ្នាំ​២០២៨​។

បើ​យោង​តាម​លិខិត​របស់​ទី​ស្ដី​គណៈរដ្ឋមន្ដ្រី​ចេញផ្សាយ កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា​«​រាជរដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ផ្តល់​ការ​អនុគ្រោះ​សម្រួល​ដល់​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​ទូ​ទាំង​ប្រទេស​ឱ្យ​រួច​ផុត​ពី​ការ​បង់ពន្ធ​លើ​ប្រាក់​ចំណូល ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល ពន្ធ​អប្បបរមា អាករ​លើ​តម្លៃបន្ថែម និង​ពន្ធ​កាត់​ទុក​លើ​សេវា ការ​ប្រាក់ និង​ភាគលាភ ចាប់ពី​ឆ្នាំ​២០២៤ រហូត​ដល់​ដំណាច់ឆ្នាំ​២០២៨ ប៉ុន្តែ​គ្រឹះស្ថានសិក្សា​ត្រូវ​បង់​ពន្ធលើប្រាក់បៀវត្ស ពន្ធ​កាត់​ទុក​លើ​ការ​ជួល​ទីតាំង​ពន្ធ​អចលនទ្រព្យ និង​ពន្ធ​ប៉ាតង់​»​។

ក្នុង​លិខិត​ដដែល​បន្ដ​ថា ក្នុង​ករណី​ខកខាន ឬ​យឺតយ៉ាវ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​នានា​គ្រឹះស្ថានសិក្សា​ត្រូវ​ទទួល​រង​នូវ​ទោសទណ្ឌ​នានា​រួម​មាន​ប្រាក់​ពិន័យ និង​ការ​ប្រាក់​តាម​បទ​ប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ​ជា​ធរមាន​។

គ្រឹះស្ថានសិក្សា​ត្រូវ​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​ពន្ធដារ​នៅ​រដ្ឋបាល​សារពើពន្ធ កត់ត្រា និង​កាន់កាប់​ប​ញ្ចិ​កា​ជាមួយ​គ្នា​នេះ​គណនេយ្យ​ឱ្យ​បាន​ត្រឹមត្រូវ ព្រមទាំង​ដាក់​លិខិត​ប្រកាស​ពន្ធ​ប្រចាំខែ និង​ពន្ធ​ប្រចាំឆ្នាំ​តាម​ច្បាប់​ជា​ធរមាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ