ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយោជន៍​5​យ៉ាង​អ្នក​គួរ​បរិភោគ​ផ្លែ​ស្ពឺ

6 ឆ្នាំ មុន

ផ្លែ​ស្ពឺ​គឺជា​ផ្លែ​ឈើ​ដែល​មាន​រូបរាង​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ព្រម​ជាមួយ​អត្ថប្រយោជន៍ដល់​សុខភាព​ជា​ច្រើន ។ វា​មាន​រសជាតិ​ស្រ​ដៀង​ទៅ​នឹង

ផ្លែ​ស្ពឺ​គឺជា​ផ្លែ​ឈើ​ដែល​មាន​រូបរាង​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ព្រម​ជាមួយ​អត្ថប្រយោជន៍ដល់​សុខភាព​ជា​ច្រើន ។ វា​មាន​រសជាតិ​ស្រ​ដៀង​ទៅ​នឹង​ក្រូចឆ្មារ ម្នាស់ និង​ព័រ អាស្រ័យ​លើ​ពូជ​របស់​វា ។ ប៉ុន្តែ​ក្រៅពី​មាន​រូបរាង និង​រសជាតិ​ពិសេស តើ​អ្វី​ដែល​ធ្វើ​ឱ្យ​ផ្លែ​ឈើ​នេះ​ជា​ផ្លែ​ឈើ​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ចំពោះ​សុខភាព ?

សូម​មើល​ពី​ផលប្រយោជន៍​មួយ​ចំនួន​នៃ​ផ្លែ​ស្ពឺ​ចំពោះ​សុខភាព​នៅ​អត្ថបទ​ខាងក្រោម​នេះ ។

១-​មាន​កាឡូរី​ទាប
ផ្លែ​ស្ពឺ​ប្រហែល​១០០​ក្រាម​មាន​កាឡូរី​ត្រឹមតែ​៣១​ក្រាម ដែល​វា​មាន​កាឡូរី​ទាប​ជាង​ផ្លែ​ឈើ​ដុះ​នៅ​តំបន់​ត្រូ​ពិ​ក​ដទៃ​ទៀត ។ វា​មាន​ជាតិ​ស្ករ​ទាប ហើយ​មាន​ជាតិ​សរសៃ​ខ្ពស់​ពី​ធម្មជាតិ ។ ដូច្នេះ​វា​ល្អ​ក្នុង​ការ​បរិភោគ​ផ្លែ​ឈើ​នេះ​នៅ​ពេល​ដែល​អ្នក​ចង់​សម្រក​ទម្ងន់ ។

២-​សម្បូរ​វីតាមីន C
ផ្លែ​ស្ពឺ​មួយ​ពែង​មាន​វីតាមីន C ដែល​គ្រូពេទ្យ​ណែនាំ​ឱ្យ​ទទួលទាន​ប្រចាំ​ថ្ងៃ​ប្រហែល​៦០% ។ វីតាមីន C ដែល​ជា​ភ្នាក់ងារ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ឱ្យ​រាង​កាយ​របស់​អ្នក​លូត​លាស់ និង​ជួសជុល​ជាលិកា ។ វា​ក៏​ផលិត​សារជាតិ​កូ​ឡា​ជែ​ន​ដែល​ជា​ប្រូ​តេ​អុ​ី​ន​សំខាន់​សម្រាប់​ជួសជុល​ស្បែក ឆ្អឹងខ្ចី សរសៃពួរ និង​សរសៃឈាម ។ ផ្លែ​ស្ពឺ​ក៏​មាន​ផ្ទុក​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដទៃ​ទៀត​ដែល​ជួយ​គ្រប់គ្រង​សញ្ញា​នៃ​កា​រវិ​វ​ឌ្ឍ​ទៅ​រក​ភាព​ចាស់​ដោយ​កំណត់​នូវ​ការ​ផលិត​រ៉ា​ឌី​កាល់​សេរី​ដែល​ពួក​វា​អាច​បំផ្លាញ​ស្បែក​របស់​អ្នក និង​ធ្វើ​ឱ្យ​អ្នក​មើលទៅ​ឆាប់​ចាស់​ជាង​វ័យ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​បំបាត់​ស្នាម​ជ្រីវជ្រួញ អ្នក​គួរ​ចាប់ផ្តើម​បរិភោគ​ផ្លែ​ស្ពឺ​ចាប់ពី​ថ្ងៃនេះ​ទៅ ។

៣-​បង្កើន​ការ​រំលាយ​អាហារ
ផ្លែ​ស្ពឺ​គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន B6 B2 និង B9 ។ វីតាមីន​ទាំង​អស់នេះ​ជួយ​ឱ្យ​អង់​ហ្ស៊ី​ម​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលាយ​អាហារ​របស់​អ្នក​ដំណើរការ​កាន់តែ​ប្រសើរ​ឡើង ។ ការ​បរិភោគ​ផ្លែ​ស្ពឺ​ក៏​បង្គ្រប់​តម្រូវការ​ជាតិ​សរសៃ​ចំពោះ​រាង​កាយ​របស់​អ្នកផង​ដែរ ។ ជាតិ​សរសៃ​ជួយ​អ្នក​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​រយៈពេល​យូរ និង​ទប់ស្កាត់​ការ​ឃ្លាន​អាហារ ។ ដូច្នេះ​អ្នក​នឹង​ទទួលទាន​កាឡូរី​តិច ហើយ​អាច​គ្រប់គ្រង​ទម្ងន់​រាង​កាយ​របស់​អ្នក ។

៤-​ពង្រឹង​សុខភាព​បេះដូង
ផ្លែ​ស្ពឺ​ផ្តល់​នូវ​បរិមាណ​ជាតិ​សរសៃ​ដ៏​ល្អ ។ ជាតិ​សរសៃ​នៅ​ក្នុង​ផ្លែ​ស្ពឺ​នេះ​ជួយ​បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ( LDL ) នៅ​ក្នុង​ពោះវៀន និង​អាច​ទប់ស្កាត់​ជំងឺ ផ្សេង​ៗ​ដូច​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​គាំងបេះដូង​។

៥-​បង្ការ​ជំងឺមហារីក
ផ្លែ​ស្ពឺ​មាន​ប្រយោជន៍​ក្នុង​ការ​ទប់ទល់​ការ​ប្រែប្រួល​រូបរាង​កាយ និង​ជីវគីមី​ចំពោះ​ជំងឺមហារីក​ថ្លើម ។ ផ្លែ​ស្ពឺ​អាច​ជា​ថ្នាំ​ធម្មជាតិ​ដ៏​ល្អ​ដើម្បី​ទប់ស្កាត់​ជំងឺមហារីក ។ សារជាតិ​សរសៃ​នៅ​ក្នុង​ផ្លែ​ស្ពឺ​ក៏​ជួយ​ការពារ​ភ្នាស​ពោះវៀនធំ​ពី​ការ​ប៉ះពាល់​ទៅ​នឹង​ជាតិពុល​ដែល​បង្ក​ឱ្យ​មាន​ជំងឺមហារីក ហើយ​ដូច្នេះ​វា​អាច​ការពារ​ជំងឺមហារីក ៕