អ្នកណាមិនស្គាល់ Love Riya តារា Live លក់ឡេតាម Facebook
ខេត្តកណ្ដាល ៖ ផលិតផលសំអាងច្រើនប្រភេទ មានឡេលាបខ្លួន ម្សៅ លាយបកស្បែកឱ្យស
ខេត្តកណ្ដាល ៖ ផលិតផលសំអាងច្រើនប្រភេទ មានឡេលាបខ្លួន ម្សៅ លាយបកស្បែកឱ្យស
ខេត្តកណ្ដាល ៖ ផលិតផលសំអាងច្រើនប្រភេទ មានឡេលាបខ្លួន ម្សៅ លាយបកស្បែកឱ្យសជាដើមសង្ស័យជាផលិផលក្លែងក្លាយ គ្មានច្បាប់ ត្រូវបានសមត្ថកិច្ចចម្រុះធ្វើការឆែកឆេររកឃើញ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះយីហោ៩៩៩ វុទ្ធ ថេត កាត់ដេរ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានម្ចាស់ទីតាំងមានឈ្មោះ ឆេង ស្រីរត្ន័ ហៅ Love Riya ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរផលិតករ និងអាជីវករថ្នាំលាបស្បែក ដែលគេដឹងថា តែងតែបង្ហោះតាមហ្វេសប៊ុកលក់ផលិតផលឡេលាយរបស់ខ្លួន យូរមកហើយ ។
ការចុះឆែកឆេរនេះបានចុះធ្វើការឆែកឆេរផ្ទះស្ត្រីម្នាក់លក់ឡេ លក់ម្សៅ គ្រឿងលម្អរខ្លួន សង្ស័យផលិតវេចខ្ចប់រក្សាទុក លក់ និងចែកចាយថ្នាំលាបស្បែក ឡេ ដោយពុំមានសុំច្បាប់អនុញ្ញាត និងចុះបញ្ជីការជាមួយក្រសួងសុខាភិបាល ហើយផលិតផលជាថ្នាំលាបស្បែកនេះសង្ស័យថា ជាផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ និងហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ដោយដកហូតបាន ផលិលផលសំអាង៣០ប្រភេទ មានឡេលាយ លាបខ្លួន ម្សៅលាយលាបមុខជាដើម ។
លោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា បានប្រាប់ឲ្យដឹងទៀតថា ចំពោះផលិតផលទាំងអស់នោះលោកព្រះរាជអាជ្ញាររង ឯក ស៊ុនរស្មី បានឯកភាពឲ្យខាងគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយយកទៅមន្ទីរពិសោធន៍ ដើម្បីពិសោធន៍មើលឲ្យដឹងច្បាស់ថា ផលិតផលទាំងអស់នោះជាផលិតផលក្លែងក្លាយ និងពេលប្រើប្រាស់រួចអាចប៉ះពាល់ដល់សុខភាពកម្រិតណា ។ ចំពោះម្ចាស់ទីតាំងក៏ត្រូវបានឃាត់ខ្លួន និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ