ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាត់វិធានការលើរថយន្តសង្គ្រោះគ្លីនិកឯកជនគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងអនុវត្តខុសពីគោលការណ៍ណែនាំ ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖​ យោងតាម​សេចក្ដី​ជូនដំណឹង​របស់​មន្ទីរ​សុខាភិបាល​ រាជធានីភ្នំពេញ​បានឱ្យ​ដឹង​ថា​

រាជធានីភ្នំពេញ​៖​ យោងតាម​សេចក្ដី​ជូនដំណឹង​របស់​មន្ទីរ​សុខាភិបាល​ រាជធានីភ្នំពេញ​បានឱ្យ​ដឹង​ថា​ យោង​ស្មារតីអង្គប្រជុំស្តីពីកិច្ចប្រជុំត្រួតពិនិត្យ ពង្រឹង និងចាត់វិធានការលើរថយន្តគិលានសង្គ្រោះរបស់គ្លីនិកឯកជនគ្រប់ប្រភេទដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ និង រថយន្តគិលានសង្គ្រោះដែលអនុវត្តខុសពីគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ​ ។

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់លោក លោកស្រីជាម្ចាស់ ឬអ្នកគ្រប់គ្រងមន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរពេទ្យឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញជ្រាបថា ករណីរថយន្តគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជន ដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈបញ្ជូនទៅកាន់ទីតាំងផ្តល់សេវាសុខាភិបាលឯកជនរបស់លោក-លោកស្រី​ សូមជួយទទួលនិងផ្តល់សេវាសង្គ្រោះបន្ទាន់ជូនជនរងគ្រោះ ព្រមទាំងរាយការណ៍ជូនសមត្ថកិច្ចក្នុងមូលដ្ឋាន(ដោយថតរូបអ្នកបើកបរ និងស្លាកលេខរថយន្តគិលានសង្គ្រោះ) ដើម្បីឃាត់រថយន្ត និងអ្នកបើកបរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីជាម្ចាស់ ឬអ្នកគ្រប់គ្រងមន្ទីរ ពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរពេទ្យឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញ ជ្រាបជាព័ត៌មាននិងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ