ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​អគារ​កាស៊ី​ណូ​​នៅ​ព្រែក​ចាក​ ផ្អើល​ឈុល

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កាស៊ីណូ​នៅ​ច្រក​ទ្វារ​ព្រំដែន​ព្រែក​ចាក ស្ថិត​ក្នុងភូមិ​លក​ព្រែក​ចាក ជិត​ព្រំដែន​

ខេត្តកំពត ៖ កាស៊ីណូ​នៅ​ច្រក​ទ្វារ​ព្រំដែន​ព្រែក​ចាក ស្ថិត​ក្នុងភូមិ​លក​ព្រែក​ចាក ជិត​ព្រំដែន​វៀតណាម ក្នុង​ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច បាន​រង​គ្រោះ​ដោយ​អគ្គិភ័យ​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ។ ប៉ុន្តែ​ជា​សំណាងល្អ ភ្លើង​បាន​រលត់​ទៅ​វិញ ដោយ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។

កាស៊ីណូ​ដែល​ឆេះ​នេះ​មាន​យីហោ «​កាស៊ីណូ​ខ្ញុំ​» ដែល​សម្បូរ​ទៅ​ដោយ​ជនបរទេស​ចូល​លេង ពិសេស​ជនជាតិ​វៀតណាម ។ នៅ​ពេល​កើត​មាន​គ្រោះ​អគ្គិភ័យ​នេះ គេ​ឃើញ​វត្តមាន​លោក អូន ខន អភិបាលស្រុក​កំពង់ត្រាច និង​លោក​ឧត្តមសេនីយ៍ទោ ច័ន្ទ មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត ទៅ​ពិនិត្យ​ផ្ទាល់​ដល់ទី​កន្លែង​ផង​ដែរ ។

បើ​តាម​សន្តិសុខ​នៅ​កាស៊ីណូ​ខាងលើ និយាយ ថា ការ​ឆេះ​អគារ​កាស៊ីណូ​នេះ​មិនមែន​ជា​អគារ​កំពុង​លេងល្បែង​នោះ​ទេ គឹ​ឆេះ​អគារ​ផ្សេង​ដាច់​ពី​កាស៊ីណូ ។ ប៉ុន្តែ​អគារ​ដែល​ឆេះ​នោះ​ក៏​មានការ​គ្រប់គ្រង​ពី​ក្រុមហ៊ុន​កាស៊ីណូ​ដែរ ហើយ​បច្ចុប្បន្ននៅ​ជាន់​ទី​៥​លើ​គេ​បំផុត​នោះ កំពុងធ្វើការ​ជួសជុល​និង​តុបតែង​ឱ្យ​ស្អាត​សម្រាប់​ទទួលភ្ញៀវ ។

ប្រភព​ដដែល​និយាយ​ទៀត​ថា ការ​ឆេះ​ហុយផ្សែង​ខ្មួល​ទៅ​លើ​អាកាស​មាន​រយៈពេល​ជិត​១​ម៉ោង និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​ស្រុក​កំពង់ត្រាច​ទៅ​បាញ់​ទឹក​ពន្លត់ និង​រថយន្ត​បាញ់​ស៊ីម៉ង់ត៍​ដែល​មាន​ដៃ​វែង​ក៏​បាន​បាញ់​ទឹក​ទៅ​ដល់​បន្ទប់​ដែល​ឆេះ​នោះ រហូត​ភ្លើង​រលត់​ទៅ​វិញ ។ បន្ទាប់​មក​ទៀត ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​៤​គ្រឿង រួម​នឹង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្រុក​កំពង់ត្រាច និង​ស្រុក​បន្ទាយមាស រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប និង​ទា​ហា​ការពារ​ព្រំដែន រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​បាន​ជួយ​អន្តរាគមន៍ ។

លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត មាន​ប្រសាសន៍​ថា ការ​ឆេះ​អគារ​កាស៊ីណូ​នេះ​មិន​បាន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នរណា​ម្នាក់​ឡើយ ។ ទោះបីជា​បែប​ណា មូលហេតុ​នាំ​ឱ្យ​មាន​អគ្គិភ័យ​នេះ ភ្លាម​ៗ​នោះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ព្រោះ​ជា​បន្ទប់​នៅ​ជាន់​ទី​៥ ដែល​កំពុង​តុបតែង​លម្អ​ត្រៀម​ដំណើរការ​ក៏​ស្រាប់តែ​ឆេះ ។

ជុំវិញករណីខាងលើនេះដែរ​ ​មាន​ការ​សន្និដ្ឋាន​​ផ្សេង​ៗ​គ្នា​ពាក់​ព័ន្ធ​នឹង​ការ​ឆេះ​នេះ ដោយ​​អ្នកខ្លះ​ថាមកពីផ្ទុះ​ហ្គា​ស ​និង​អ្នកខ្លះ​ថា​មក​ទុស្សេ​ខ្សែភ្លើ.ង​ ព្រោះ​គ្មាន​ន​ណា​បានដឹង​ និង​ឃើញ​ទេ​ លុះ​ឃើញ​មាន​ផ្សែងហ៊ុយ​​ចេញក្រៅទៅ​​ហើយ ​ទើប​នាំ​គ្នា​ដឹងថា​ឆេះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ