ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​… ទាមទារ​​ឱ្យ​នាង​បង់ថ្លៃ​ធ្វើ​ដំណើរ​ដោយ​រួម​ភេទ​ជាមួយ​ខ្លួន

6 ឆ្នាំ មុន

​ឃុំឃាំង​អ្នកដំណើរ​ស្រី​ម្នាក់​ក្នុង​រថយន្ត​របស់​ខ្លួន

អ្នកបើកបរ Uber ម្នាក់​ មក​ពី​ទីក្រុង Chicago ត្រូវ​បាន​ចាប់ខ្លួន​ ព្រោះតែ​បាន​ឃុំឃាំង​អ្នកដំណើរ​ស្រី​ម្នាក់​ក្នុង​រថយន្ត​របស់​ខ្លួន ​និង​ទាមទារ​ឱ្យ​​នាង​បង់ថ្លៃ​ធ្វើ​ដំណើរ​ ដោយ​រួម​ភេទ​ជាមួយ​ខ្លួន​ ។ លោក Muhammad Fahim ដែល​មាន​អាយុ៤៤ឆ្នាំ និង​ជា​អ្នក​បើកបរ​ខាងលើ​ ត្រូវ​​​ប៉ូ​លិស​ឃាត់ខ្លួនបាន​តាម​ផ្លូវ​ ​ខណៈល្មើសច្បាប់​ចរាចរណ៍​​ដោយ​បើកបរ​តាម​ផ្លូវ North Dearborn កាលពី​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​​មុន​។

ខណៈ​ដែល​ប៉ូ​លិស​កំពុង​ស្វែងរក​ព័ត៌​មាន​ទាក់ទិន​នឹង​លោក Fahim ពួក​គេ​ក៏​បាន​ប្រទះ​ឃើញ​ការ​រាយការណ៍​មួយ​ពី​អ្នកដំណើរ​ស្រី​របស់​លោក Fahim ហើយ​ក៏​ចាប់ខ្លួន​លោក​ភ្លាម​ៗ​ ។ យោង​ទៅ​តាម​ការ​រាយការណ៍​​​ថា កាលពី​ថ្ងៃ​ទី​៤ ​កក្កដា អ្នក​ដំណើរ​ស្រី​ដែល​មាន​អាយុ១៩​ឆ្នាំ​ខាងលើ ​បាន​ហៅ Uber តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​របស់​ខ្លួន ប៉ុន្តែ​ស្រាប់តែ​កម្មវិធី​នោះ​មាន​បញ្ហា ទើប​នាង​សុំ​ឲ្យ​បង់​ជា​ប្រាក់​ ។ ប៉ុន្តែ​លោក Fahim បែរជា​ទាមទារ​ឲ្យ​អ្នកដំណើរ​រូប​នេះ​រួម​ភេទ​ជាមួយ​នាង​ទៅ​វិញ​ ។ ពេល​ដែល​នាង​បាន​បដិសេធ លោក Fahim បាន​បិទ​ចាក់សោ​រថយន្ត​ និង​មិន​ព្រម​អនុញ្ញាត​ឲ្យ​នាង​ចាកចេញ​រហូត​ដល់​នាង​យល់ព្រម​។

មិនយូរ​ប៉ុន្មាន រថយន្ត​របស់​លោក​ក៏​បាន​ជាប់​ក្នុង​ការ​ស្ទះចរាចរណ៍ ហើយ​អ្នកដំណើរ​ស្រី​ ក៏​បាន​លោត​ចេញពី​រថយន្ត​នេះ ​ខណៈ​ដែល​​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ ប៉ុន្តែ​នាង​មិន​មាន​របួស​ទេ​ ។ អ្នកនាំពាក្យ​របស់ Uber បាន​និយាយ​ថា ការ​ចោទប្រកាន់​នេះ ​គឺ​ពិតជា​ធ្ងន់ធ្ងរ​ណាស់​ និង​បាន​ប្រាប់​មក​ថា គណនី Uber របស់​លោក Fahim ត្រូវ​បាន​បិទ​ដំណើរការ​ហើយ​។