ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​បើក​ម៉ូតូឌុប​កូន​៣​នាក់ ​ជួបគ្រោះ​​ត្រង់​ចំណុច​ផ្លូវ​កោង ​ធ្លា.ក់​ប្រឡាយ​អត់​ទឹក​

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់ និង​កូនប្រុស​ស្រី​៣​នាក់​រង​របួសធ្ងន់​ស្រាល​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ នៅ​

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់ និង​កូនប្រុស​ស្រី​៣​នាក់​រង​របួសធ្ងន់​ស្រាល​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ខណ​:​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​នៅ​ត្រង់​ចំណុច​ផ្លូវ​កោង លុះ​បួង​ចង្កូត​មិន​ទាន់ បណ្តាល​ឱ្យ​ជ្រុល​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​អត់​ទឹក​ ។​

ហេតុការណ៍​​ខាងលើ​នេះ​បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ថ្ងៃទី​​​២៥ កុម្ភៈ ស្ថិត​នៅ​ចំណុច​ភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ទឹម សុខ​មី ភេទ​ស្រី អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​អូរ​កន្ធៀ​ង​វ៉ា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន (​រង​របួសធ្ងន់​) ​ជាអ្នក​បើកបរ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ។ ប្រភព​បន្ត​ទៀត​ថា មូលហេតុ​បណ្តាល​មក​ពី បើកបរ​ក្នុង​ល្បឿន​លឿន​ត្រង់ ចំណុច​ផ្លូវ​កោង ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ជ្រុល​ហួស​ផ្លូវ បណ្ដាល​អោយ​ធ្លាក់​ចូល​ប្រឡាយ​អត់​ទឹក​រង របួសធ្ងន់​ស្រាល​តែ​ម្តង​។

សូម​បញ្ជាក់​ថា ៖ ជន​រង​គ្រោះ​បាន​បើកបរ​ចេញដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​បាន​ឌុ​.ប​កូន​របស់​​គាត់​ចំនួន​៣​នាក់ ក្នុង​នោះ​ស្រី​០២​នាក់ ដោយ​ជិះ​ក្នុង​ល្បឿន​លឿន លុះ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ដល់​ផ្លូវ​កោង មិន​ប្រុង​ប្រយ័ត្ន ក៏​បាន​ជ្រុល​ហួស​ផ្លូវ​បណ្ដាល​អោយ​ធ្លាក់​ចូល​ប្រឡាយ​របួសធ្ងន់​ស្រាល​តែ​ម្តង​។

បច្ចុប្បន្ន ជន​រង​គ្រោះ​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ចំណែក​ម៉ូតូ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ជួសជុល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ