ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​​ដែល​អាច​ឱ្យ​ផ្ទុះ​សង្គ្រាមរយៈពេល​តែ​30​នាទី

6 ឆ្នាំ មុន

ទោះបី​កូរ៉េ​ខាងជើង​លើក​ញយ​ៗ​ពី​អនុភាព​នៃ​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​របស់​ខ្លួន ហើយ​ធ្វើការ​បា.ញ់​សាកល្បង​ក្តី តែបើ​និយាយ​ពី​អានុភាព​នៃ​

សហរដ្ឋ​អា​មេ​រិ​ក ៖ ទោះបី​កូរ៉េ​ខាងជើង​លើក​ញយ​ៗ​ពី​អនុភាព​នៃ​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​របស់​ខ្លួន ហើយ​ធ្វើការ​បាញ់​សាកល្បង​ក្តី តែបើ​និយាយ​ពី​អានុភាព​នៃ​កម្លាំង​វាយប្រហារ​របស់​អា​មេ​រិ​ក​វិញ ហាក់ដូចជា​គេ​មិន​និយាយ​ក្នុង​កាលៈទេសៈ​បញ្ចេញ​វោហា​សាស្ត្រ​គំរាម​គ្នា​រវាង​លោក​ដូ​ណា​ល់ ត្រាំ និង​លោក​គី​ម ជុង​អ៊ុ​ន ឡើយ ។

តាម​ពិត​ទៅ​គ្រឿង​សព្វាវុធ​នុយក្លេអ៊ែរ​អា​េ​ម​រិ​ក​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដល់​ទៅ​ប្រមាណ​ជា​៦.៨០០​គ្រាប់ ក្នុង​ចំណោម​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទាំង​១៤.៩០០​គ្រាប់ ដែល​មាន​លើ​ពិភពលោក ។ សហរដ្ឋ​អា​េ​ម​រិ​ក​ក្នុង​រដ្ឋ​ម៉ុង​តា​ណា មាន​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប MINUTEMAN ដល់​១៥០​គ្រាប់​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មាន​អានុភាព​ខ្លាំង​ជាង​គ្រាប់បែកនុយក្លេអ៊ែរ​ទម្លាក់​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ដល់​ទៅ​២០​ដង ។ មី​ស៊ី​ល​រំលង​ទ្វីប MINUTEMAN អាច​វាយប្រហារ​ដល់​គ្រាប់​គោលដៅ​លើ​ភព​ផែនដី​រយៈពេល​តែ​កន្លះ​ម៉ោង ។

លើស​ពី​នេះ​ទៀត កងទ័ព​អា​េ​ម​រិ​ក​មាន​បំណង​ចំណាយ​ប្រាក់​ដល់​ទៅ​៣៤០​ពាន់​លាន​ដុល្លារ សម្រាប់​អាវុធ​នុយក្លេអ៊ែរ​នា​ទស​វត្ស​ខាង​មុខ ក្នុង​គោលបំណង​ថែរក្សា​ការ​ឈានមុខ​របស់​ខ្លួន​ខាង​កម្លាំង​នុយក្លេអ៊ែរ ។

យោង​តាម​វ៉េបសាយ INDY ១០០​ថា សហរដ្ឋ​អា​មេ​រិ​ក​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​៦.៨០០​គ្រាប់ ក្នុង​ចំណោម​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រមាណ​ជា​១៤.៩០០​គ្រាប់ ដែល​មាន​លើ​ពិភពលោក ។ ក្នុង​ទីតាំង​ស្តុក​របស់​អា​េ​ម​រិ​ក​ក៏​មាន​គ្រាប់បែក​អុ​ី​ដ្រូ​ហ្សែ​ន HB 61 ដែល​សម្រាប់​ប្រើ​ចាប់តាំងពី​ឆ្នាំ​១៩៦០​មក​ផង​ដែរ ។

ភាព​តានតឹង​មានការ​កើនឡើង​ខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ក្រោយ​ការ​សាកល្បង​ដោយ​ជោគជ័យ​មី​ស៊ី​ល​រំលង​ទ្វីប​របស់​កូរ៉េ​ខាងជើង ។ មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​កូរ៉េ​ខាងជើង​២​គ្រាប់ ដែល​សាកល្បង​បើ​តាម​ពួក​អ្នកជំនាញ​ការ​ថា អាច​វាយប្រហារ​តំបន់ឆ្នេរ​សមុទ្រ​ខាងលិច​របស់​សហរដ្ឋ​អា​មេ​រិ​ក ។ លោក​ដូ​ណា​ល់ ត្រាំ ប្រកាន់​យក​វោហា​សាស្ត្រ​បែប​ផ្តាច់​ការ​បំផុត​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​បាញ់​សាក​មី​ស៊ី​ល​ទាំងនេះ ដែល​ក្រុង​វ៉ា​ស៊ី​ន​តោន​ថា​ជា​ការ​បង្កហេតុ​មួយ ដោយ​សន្យា​ជា​ពិសេស​ពី​ការ​ជះ​ភ្លើង និង​កំហឹង​ចំពោះ​របប​លោក​គី​ម ជុង​អ៊ុ​ន ដោយ​ចង់​និយាយ​សំដៅលើ​អានុភាព​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​អា​មេ​រិ​ក ។

សភាពការណ៍​កាន់តែ​ត្រូវ​បំពុល​ពេល​កងទ័ព​កូរ៉េ​ខាងជើង​គំរាម​ពី​ការ​បាញ់​មី​ស៊ី​ល​រយៈ​មធ្យម​៤​គ្រាប់​កាត់​ពីលើ​ប្រទេស​ជប៉ុន​ទៅ​កាន់​ក្បែរ​កោះ​ហ្គា​ម​ដែល​មាន​មូលដ្ឋាន​យោធា​អា​​មេ​រិ​ក​សំខាន់​ៗ ៕