ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន​ សន្យា​ដាក់​ឱ្យ​ប្រើ​មី​ស៊ីល​ SARMAT​ក្នុងឆ្នាំនេះ

1 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​ ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ​កាលពី​ថ្ងៃ​ទី​២៣ ​កុម្ភៈ បាន​សន្យា​ពី​ការ​ដាក់​ឲ្យ​

ប្រទេស​រុ​ស្ស៊ី​ ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ​កាលពី​ថ្ងៃ​ទី​២៣ ​កុម្ភៈ បាន​សន្យា​ពី​ការ​ដាក់​ឲ្យ​ប្រើ​ក្នុងឆ្នាំនេះ មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​ដ៏​ទំនើប​ចុង​ក្រោយ​ធុន​SARMAT ជា​ប្រព័ន្ធ​មី​ស៊ី​ល​រំលង​ទ្វីប​មហា​ខ្លាំង ដែល​តាម​ប្រភព​អា​មេ​រិ​កថា​ទើប​ធ្វើតេស្ត​បរាជ័យ​។

ក្នុង​វី​ដេ​អូ​មួយ​ចេញផ្សាយ​ពេល​ឈាន​ដល់​ខួប​១​ឆ្នាំ​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ក្នុង​ឱកាស​ទិវា​អ្នក​ការពារ​មាតុភូមិ លោកពូ​ទី​ន​គូសបញ្ជាក់​ថា យើង​ត្រៀម​សម្រាប់​បំណង​ពិសេស​មួយ​ព​ង្រឺ​ង​កម្លាំង​នុយក្លេអ៊ែរ​។ នា​ឆ្នាំ​នេះ​ប្រព័ន្ធ​មី​ស៊ី​ល​SARMAT​ដំបូង​ៗ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​។

កាលពី​ថ្ងៃ​ទី​២១ ​កុម្ភៈ​ក្នុង​សុន្ទរកថា​ប្រចាំឆ្នាំ លោកពូ​ទី​ន ប្រកាស​ពី​ការ​ដាក់​ឲ្យ​ប្រើ​ប្រព័ន្ធ​នុយក្លេអ៊ែរ​ដទៃ​ៗ​ទៀត ដែល​លោក​មិន​បញ្ជាក់​ច្បាស់​ឡើយ ហើយ​លោក​ប្រកាស​ពី​ការ​ផ្អាក​របស់​រុ​ស្ស៊ី​ចូលរួម​ក្នុង​សន្ធិសញ្ញា NEW START ជា​កិច្ចព្រមព្រៀងទ្វេភាគី​ចុង​ក្រោយ​ស្ដី​ពី​ការ​រំសាយ​អាវុ.ធ​នុយក្លេអ៊ែរ​ទាក់ទង​រវាង​រុ​ស្ស៊ី និង​អា​មេ​រិ​ក​។

SARMAT ដែល​ពី​ដំបូង​ប្រកាស​ថា​ដាក់​ឲ្យ​ប្រើ​ក្នុង​ឆ្នាំ​២០២២​នោះ កាលពី​ខែមេសា​កន្លង ទៅ​ត្រូវ​បាន​លោកពូ​ទី​ន​អួត​ថា ជា​មី​ស៊ី​លអាច​គេច​ផុត​ពី​គ្រប់​ប្រព័ន្ធ​ការពារ​អាកាស ហើយ​ឲ្យ​ពួក​អ្នកប្រឆាំង​រុ​ស្សុី​ពិចារណា​ឲ្យ​បាន​២​ដង មុន​សាកល្បង​គំរា.មកំហែង​ដល់​រុ​ស្ស៊ី​។ វា​ស្ថិត​ក្នុង​ចំណោម​មី​ស៊ី​ល​ដែល​លោកពូ​ទី​ន ​លើក​ឡើង​កាលពី​ឆ្នាំ​២០១៨​ថា ជា​មី​ស៊ី​ល​មិន​អាច​ផ្ចាញ់​បាន​។ កាលនោះ​លោកពូ​ទី​ន​អួត​ថា SARMAT ដែល​ពួក​លោក​ខាងលិច​ហៅ​មី​ស៊ី​ល​SATAN-2 ជា​មី​ស៊ី​លបាញ់​ក្នុង​ចម្ងាយ​គ្មាន​ការ​កម្រិត​មាន​ន័យ​ថា​បាញ់​ដល់​ទីណា​ក៏​បាន​ដែរ​។

ទោះបី​យ៉ាងណា​ទូរទស្សន៍​អា​មេ​រិ​ក​CNN ដែល​ថា​ដកស្រង់​សម្ដី​បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​មិន​បញ្ចេញ​ឈ្មោះ​ថា ការ​សាកល្បង​ចុង​ក្រោយ​នៃ​មី​ស៊ី​​ល​ធុន​នោះ​របស់​រុ​ស្ស៊ី​ត្រូវ​បរាជ័យ​ក្នុង​ស​ប្ដា​ហ៍​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ