អាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើមពីថ្ងៃទី21 សីហា ទៅ
សហរដ្ឋអាមេរិក-ប្រទេសកូរ៉េខាងត្បូង ៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើមពីថ្ងៃទី២១ សីហា ទៅ នូវ
សហរដ្ឋអាមេរិក-ប្រទេសកូរ៉េខាងត្បូង ៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើមពីថ្ងៃទី២១ សីហា ទៅ នូវ
សហរដ្ឋអាមេរិក-ប្រទេសកូរ៉េខាងត្បូង ៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើមពីថ្ងៃទី២១ សីហា ទៅ នូវសមយុទ្ធយោធារួមដែលគ្រោងធ្វើរហូតដល់ថ្ងៃទី៣១ សីហា ពេលមានភាពតានតឹងខ្លាំងជាមួយកូរ៉េខាងជើង ។
មន្ទីរប៉ង់តាហ្គោនបញ្ជាក់ថា ទាហានអាមេរិក១៧.៥០០នាក់ នឹងចូលរួមក្នុងសមយុទ្ធនេះ បន្ថែមលើកងទ័ពមកពីប្រទេសអូស្ត្រាលី កាណាដា កូឡុំប៊ី ដាណឺម៉ាក់ នូវែលហ្សេឡង់ ហូឡង់ និងអង់គ្លេស ។
មានឈ្មោះថា ULCHI FREEDOM GUARDIAN (UFG) សមយុទ្ធការពារនេះត្រូវកែលម្អកម្រិតរៀបចំដើម្បីការពារតំបន់ និងថែរក្សាស្ថេរភាពនៅឧបទ្វីបកូរ៉េ ។ នេះជាការគូសបញ្ជាក់របស់ក្រសួងការពារប្រទេសអាមេរិកក្នុងសេចក្តីប្រកាសមួយ ។
សមយុទ្ធនេះក៏បញ្ចូលនូវលទ្ធភាពនៃសង្គ្រាមមួយជាមួយកូរ៉េខាងជើងផងដែរ ។ ក្រុងព្យុងយ៉ាងចាត់ទុកបណ្តាសមយុទ្ធយោធារួមប្រចាំឆ្នាំរវាងកងទ័ពអាមេរិក និងកូរ៉េខាងត្បូងថាជាការបង្កហេតុ និងជាការឈ្លានពានមួយ សម្រាប់សហរដ្ឋអាមេរិក ដែលតែងលាក់ការសម្ងាត់ពីភាពលម្អិតនៃសមយុទ្ធទាំងនេះដោយបកស្រាយថា នោះគ្រាន់តែជាប្រតិបត្តិការមានលក្ខណៈការពារមួយប៉ុណ្ណោះ ។
លោកស្រី MICHELLE THOMAS អ្នកនាំពាក្យរបស់កងទ័ពអាមេរិកនិយាយថា នេះជាការរៀបចំខ្លួនសម្រាប់យថាភាពនៃការកើតមានព្រឹត្តិការណ៍ធំមួយ ហើយយើងការពារសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ។
យោងតាមទីបញ្ជាការកងទ័ពអាមេរិកនៅកូរ៉េខាងត្បូងថា នឹងពុំមានសមយុទ្ធនៅលើទីលានឡើយ ។
ការរីកចម្រើនយ៉ាងឆាប់រហ័សនានាដែលកូរ៉េខាងជើងសម្រេចបានក្នុងការអភិវឌ្ឍន៍សមត្ថភាពនុយក្លេអ៊ែរ និងកម្មវិធីបាលីស្ទិករបស់ខ្លួន ព្រមទាំងការបាញ់សាកល្បងមីស៊ីលបាលីស្ទិករំលងទ្វីប២គ្រាប់កាលពីខែមុននាំឱ្យមានសង្គ្រាមពាក្យសម្តីយ៉ាងខ្លាំងក្លារវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង ។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃទី៧ សីហា ថា កូរ៉េខាងជើងនឹងរងការជះភ្លើង និងកំហឹងក្នុងករណីមានការគំរាមកំហែងថ្មីៗប្រឆាំងសហរដ្ឋអាមេរិក ។ ចំណែកក្រុងព្យុងយ៉ាងវិញបានតបតដោយលាតត្រដាងពីគម្រោងបាញ់មីស៊ីលទៅកាន់ក្បែរកោះហ្គាមជាដែនដីអាមេរិកស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ ភាពតានតឹងខាងវោហាសាស្ត្រ បន្ទាប់ពីនេះបានចុះថយវិញ ក៏ប៉ុន្តែវិបត្តិនៃការប្រឈមមុខដាក់គ្នានៅតែមាន ។
ប្រទេសចិនសម្ព័ន្ធមិត្តសំខាន់របស់កូរ៉េខាងជើង ព្រមទាំងរុស្ស៊ីពុំសម្រេចបានលទ្ធផលឡើយ ក្នុងការស្នើដល់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងឱ្យលុបចោលសមយុទ្ធយោធារួម ។ កាលពីឆ្នាំទៅមិញទាហានអាមេរិកដល់ទៅ២៥.០០០នាក់ បានចូលរួមក្នុងសមយុទ្ធយោធារួមប្រចាំឆ្នាំជាមួយកូរ៉េខាងត្បូង ។
លោក JIM MATTHIS ពេលទៅកាន់ប្រទេសហ្ស៊កដានី បានបញ្ជាក់កាលពីថ្ងៃទី២០ សីហា ថា ការកាត់បន្ថយចំនួនទាហានអាមេរិក មកចូលរួមសមយុទ្ធនាឆ្នាំនេះពុំទាក់ទិននឹងភាពតានតឹងជាមួយកូរ៉េខាងជើងឡើយ ក៏ប៉ុន្តែបង្ហាញពីទិសដៅនៃប្រតិបត្តិការ ULCHI FREEDOM GUARDIAN ប៉ុណ្ណោះ ។ តួលេខនេះ ពុំទាក់ទិនដល់បណ្តាទិសដៅនៃសមយុទ្ធឡើយ ។ សមយុទ្ធនាឆ្នាំនេះសំដៅពិសេស ធ្វើការលើប្រតិបត្តិការក្នុងកម្រិតបណ្តាប៉ុស្តិ៍ទីបញ្ជាការប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ