ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បា.ញ់​មី​ស៊ី​ល​បណ្ដែត​៤​គ្រាប់​ទៅ​សមុទ្រ​ជប៉ុន

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA រាយការណ៍​នា​ថ្ងៃ​ទី​២៤ ​កុម្ភៈ​ ពី​ការ​

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA រាយការណ៍​នា​ថ្ងៃ​ទី​២៤ ​កុម្ភៈ​ ពី​ការ​បាញ់​សាក​មី​ស៊ី​ល​បណ្ដែត​ធុន ​HWASAL-2 ចំនួន​៤​គ្រាប់​សំដៅ​ទៅ​សមុទ្រ​ជប៉ុន​។ ទីភ្នាក់ងារ​ព័ត៌មាន​នោះ​បញ្ជាក់​ថា ការ​បា.ញ់​សាកល្បង​នោះ​សំដៅ​បង្ហាញ​សមត្ថភាព​សង្គ្រាម​របស់​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​។

មី​ស៊ី​ល​ HWASAL-2 ទាំង​៤​គ្រាប់​នោះ ត្រូវ​បាន​បា.ញ់​ចេញ​ពី​ជាយក្រុង​KIMCHAEK ក្នុង​ខេត្ត​HAMGYONG ​ខាងជើង សំដៅ​ទៅ​សមុទ្រ​ខាងកើត​ដែល​គេ​ហៅ​សមុទ្រ​ជប៉ុន​ផង​ដែរ​។ មី​ស៊ី​​ល​ទាំង​៤​គ្រាប់​បាន​ធ្លាក់​ចំ​គោលដៅ​កំណត់​។ មី​ស៊ី​​ល​ទាំងនោះ​ហោះហើរ​ក្នុង​ចម្ងាយ​២០០០​គីឡូម៉ែត្រ មុន​ពេល​ធ្លាក់​ចំ​ៗ​គោលដៅ​។

KCNA បន្ត​ថា គណៈកម្មាធិការ​យោធា​កណ្ដាល​បក្ស​ពលករ​កូរ៉េ សំដែង​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង ចំពោះ​លទ្ធផល​នៃ​ការ​បា.ញ់​សាកល្បង​មី​ស៊ី​ល​ទាំងនេះ​ដោយ​ថា វា​នឹង​ជួយ​ពង្រឹង​ថែម​ទៀត​សមត្ថភាព​វា.យបក​របស់​កូរ៉េ​ខាងជើង ប្រឈម​មុខ​នឹង​កងកម្លាំង​ប្រទូស្ត​រាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ