ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ខឹង​ប្រពន្ធ​លេងល្បែង​ដាច់​បាយ​រាល់ថ្ងៃ ប្តឹង​ប៉ូ​លី​ស​ឲ្យ​ចាប់​អប់រំ

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា ប្តី​ខឹង​ប្រពន្ធ​លេងល្បែង​ដាច់​បាយ​ដាច់​ទឹក​រាល់ថ្ងៃ ដាច់​ចិត្ត​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចុះ​បង្ក្រាប

ខេត្តឧត្តរមានជ័យ ៖ តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា ប្តី​ខឹង​ប្រពន្ធ​លេងល្បែង​ដាច់​បាយ​ដាច់​ទឹក​រាល់ថ្ងៃ ដាច់​ចិត្ត​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចុះ​បង្ក្រាប ដើម្បី​យកប្រពន្ធ​ទៅ​អប់រំ​ដុសក្អែល​ចេញ​ម្តង​។ កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នេះ បាន​ធ្វើ​ឡើង​នៅ​ពី​រសៀល ថ្ងៃ​ទី​២០ សីហា ២០១៧​នេះ ដោយ​កម្លាំង​ផែន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ ក្រោម​ការ​សម្របសម្រួល​ពី​សំណាក់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត នៅ​ចំណុច​ផ្ទះសំណាក់​ប្រជា​ប្រី​យ៍​២ ស្ថិត​នៅ​ភូមិ​ពុល សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៥​នាក់ ស្រី​១១​នាក់ រឹបអូស​វត្ថុ​តាង​បៀ​១០៦​ហ៊ូ ក្នុង​នោះ​បៀ​កំពុង​លេង​០៤​ហ៊ូ និង​ស្តុក​ទុក​១០២ ហ៊ូ កម្រាល​០៣ ហឹប​ដាក់​ប្រាក់​យក​តុង​ចំនួន​១ ប្រាក់​សរុប ១.៧៥៣.៥០០​រៀល កា​តុង​កត់​កន្ទុយលេខ​ឆ្នោត ចំនួន​២០២​សន្លឹក ម៉ាស៊ីន​គិត​លេខ​ចំនួន​០៤ និង​ស្បែកជើង​០៧​គូ​។ សេចក្តីរាយការណ៍​បន្ត​ថា ករណី​ឃាត់ខ្លួន​ស្ត្រី​លេងល្បែង​ស៊ីសង​ខុសច្បាប់​១១​នាក់ និង​ប្រុស​៤​នាក់​ខាងលើ​នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​៕