ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! បុរសម្នាក់ប្រតា.យប្រត.ប់ធ្លា.ក់ពីលើឡានព្រូស តាមផ្លូវក្រវ៉ាត់ក្រុងទី៣

1 ថ្ងៃ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ មាន​ករណី​ជនសង្ស័យចំនួន៤នាក់បានចាប់ជំរិតបុរសជាជនជាតិចិនម្នាក់ ​ហើយជនរងគ្រោះ​បាន​ចុច​បើក​កញ្ចក់​រថយន្ត ដោយ​ព្យាយាម​គេចខ្លួន​តាម​បង្អួច ហើយ​ក៏​បាន​ធ្លាក់​ពីលើ​រថយន្ត​តែ​ម្តង​។ នៅ​ពេល​ដែល​គេចខ្លួន​បាន​សម្រេច ​ជនរងគ្រោះ​​ក៏​បាន​រត់​ចូល​ហាង បាយ​មួយ​កន្លែង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ជួយ…

ខេត្តកណ្ដាល ៖ មាន​ករណី​ជនសង្ស័យចំនួន៤នាក់បានចាប់ជំរិតបុរសជាជនជាតិចិនម្នាក់ ​ហើយជនរងគ្រោះ​បាន​ចុច​បើក​កញ្ចក់​រថយន្ត ដោយ​ព្យាយាម​គេចខ្លួន​តាម​បង្អួច ហើយ​ក៏​បាន​ធ្លាក់​ពីលើ​រថយន្ត​តែ​ម្តង​។ នៅ​ពេល​ដែល​គេចខ្លួន​បាន​សម្រេច ​ជនរងគ្រោះ​​ក៏​បាន​រត់​ចូល​ហាង បាយ​មួយ​កន្លែង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ជួយ ហើយ​បន្ទាប់​មក​ក៏​មាន​សមត្ថកិច្ច​មក​ដល់​និង​បាន​នាំ​ជនរងគ្រោះ​មក​សាកសួរ​តែ​ម្តង​។​

ហេតុការណ៍ខាងលើនេះ​បានកើតឡើង​​កាលពីវេលាម៉ោង៣និង១០នាទីរសៀល​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៥ ​នៅចំណុច​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ស្ថិត​ក្នុងភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល ។

ជន​រង​គ្រោះឈ្មោះ LIU SEN ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​EN6418573 មាន​សុពលភាព​លិខិតឆ្លងដែន ២៣.០១.២០៣៥ សុពលភាព​ទិដ្ឋាការ ០២.០៤.២០២៥ ។បានបាត់ វ៉ា​លិស​ដាក់​ខោអាវចំនួន១ និង​បាត់​ទូរ​សព្ទ១​គ្រឿង​។

​តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅ​អំឡុង​ឆ្នាំ​២០១៦ ឈ្មោះ LIU SEN ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ​ចិន បាន​ចាកចេញ​ប្រទេស​ចិន ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ប្រកប​របរ​រកស៊ី​លក់​កញ្ចក់​រថយន្ត​នៅ​ទីនោះ ដែល​មាន​ជនជាតិ​អូស្ត្រាលី ភេទ​ប្រុស ជា​ដៃគូ​រកស៊ី​ត្រូវជា​មិត្តភក្តិ​របស់​ខ្លួន ។ នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០២៤ ឈ្មោះ LIU SEN បាន​ស្គាល់ឈ្មោះ FENG ZHIYE ភេទ​ប្រុស ជនជាតិ​ចិន តាម​រយៈ​ឈ្មោះ WANG JIANWEI ភេទ​ប្រុស ជនជាតិ​ចិន ដែល​ជា​មិត្តភក្តិ​ជិត​ស្និត​បាន​ណែនាំ ។

តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា ឈ្មោះ LIU SEN បាន​ទាក់ទង​ជាមួយ​ឈ្មោះ FENG ZHIYE បាន​រយៈពេល​០៣​ខែ ដោយ​ឈ្មោះ​នេះ​បាន​ព្យាយាម​ពន្យល់​និង​លួងលោម​ឈ្មោះ LIU SEN ឱ្យមក​រកស៊ី​នៅ​ប្រទេស​កម្ពុជា ដោយ​ឈ្មោះ​ FENG ZHI YE បាន​ប្រាប់​ថា ខ្លួន​នឹង​បើក​ក្រុមហ៊ុន​រកស៊ី​មួយ​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ តែ​មិន​ទាន់​ប្រាប់​ថា​រកស៊ី​អ្វី​នោះ​ទេ និង​សន្យា​ថា ឱ្យឈ្មោះ LIU SEN ឈរឈ្មោះ​ជា​តំណាង​ក្រុមហ៊ុន​និង​ទទួល បាន​ភាគលាភ​ជា​ប្រចាំខែ ។ ដោយ​មូលហេតុ​ឈ្មោះ WANG JIANWEI ដែល​ជា​មិត្តភក្តិ​ជិត​ស្និត​បាន​ណែនាំ និង​បាន​ប្រាប់​ថា ឈ្មោះ FENG ZHIYE ជា​មនុស្ស​គួរ​ឱ្យ​ទុកចិត្ត​បាន ហើយ​ឈ្មោះ FENG ZHIYE បាន​និយាយ​លួងលោម​បន្ថែម​ទៀត​នោះ ទើប​ឈ្មោះ LIU SEN សម្រេចចិត្ត​មក​ប្រទេស​កម្ពុជា ។

តាមប្រភពព័ត៌មានបានបន្តថា នៅ​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​២២ និង​៥០​នាទី ឈ្មោះ LIU SEN បាន​ចាក​ចេញពី​ប្រទេស​អូស្ត្រាលី ហើយ​បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​១១ និង​០០​នាទី តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។ នៅ​ពេល​មក​ដល់ ឈ្មោះ LIU SEN បាន​ទាក់ទង​ទៅ​ឈ្មោះ FENG ZHIYE ហើយ​ឈ្មោះ​នេះ​ក៏​បាន​រៀបចំ​រថយន្ត ០១​គ្រឿង ម៉ាក TOYOTA PRIUS ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BJ-5042 ដោយ​មាន​អ្នកបើកបរ​ជា​ជនជាតិ​ខ្មែរ​ម្នាក់ (​មិន​ស្គាល់​អត្តសញ្ញាណ​) ភេទ​ប្រុស បាន​មក​យកឈ្មោះ LIU SEN ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​ទៅ​ជួប​ជនជាតិ​ចិន​ម្នាក់​ទៀត (​មិន​ស្គាល់​អត្តសញ្ញាណ​) ដែល​ជា​ដៃគូ​រកស៊ី​របស់​ឈ្មោះ FENG ZHIYE ។

នៅ​ពេល​ធ្វើ​ដំណើរ​ដល់​ចំណុច​មួយ នៅ​លើ​កំណាត់​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ក្បែរ​ស្ពាន​អាកាស​ផ្លូវជាតិ​លេខ​២ ក៏​មាន​បុរស​ជនជាតិ​ខ្មែរ​ចំនួន​០៣​នាក់ ឈរ​ចាំ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្នុង​ចំណុច​ខាងលើ ហើយ​បាន​លើកដៃ​ហៅ ពេល នោះ​អ្នក​បើករថយន្ត​បាន​ឈប់​ចត​ឡាន​នៅ​លើ​ចិញ្ចើម​ផ្លូវ​នោះ ស្រាប់តែ​បុរស​ជនជាតិ​ខ្មែរ​ទាំង​០៣​នាក់​នោះ បាន​រត់ឡើង​លើ​រថយន្ត​ដោយ​បុរស​ជនជាតិ​ខ្មែរ​ចំនួន​០២​នាក់ បាន​ចាប់ដៃ​ឈ្មោះ LIU SEN ទាំង​សងខាង និង​ម្នាក់​ទៀត​បាន​ធ្វើការ​សង្កត់ពីលើ​ដោយ​បាន​ចាប់​ក ព្រមទាំង​បាន​ប្រើ​អំពើ​ហិង្សា នឹង​ដកហូត​យក​ទូរ​សព្ទ​របស់​ឈ្មោះ LIU SEN ទៀត​ផង​។

នៅ​ពេល​នោះ ឈ្មោះ LIU SEN បាន​រើ​បម្រាស់​តបត ជាមួយ​បុរស​ជនជាតិ​ខ្មែរ​ទាំង​០៣ នាក់​នោះ និង​បាន​ចុច​បើក​កញ្ចក់​រថយន្ត ដោយ​ព្យាយាម​គេចខ្លួន​តាម​បង្អួច ហើយ​ក៏​បាន​ធ្លាក់​ពីលើ​រថយន្ត​តែ​ម្តង​។ នៅ​ពេល​ដែល​ឈ្មោះ LIU SEN គេចខ្លួន​បាន​សម្រេច ខ្លួន​ក៏​បាន​រត់​ចូល​ហាង បាយ​មួយ​កន្លែង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ជួយ ហើយ​បន្ទាប់​មក​ក៏​មាន​សមត្ថកិច្ច​មក​ដល់​និង​បាន​នាំ​ខ្លួន​មក​សាកសួរ​តែ​ម្តង​។​

បច្ចុប្បន្ន​ជនជាតិ​ចិន​ខាងលើ ត្រូវ​បាន​នាំ​មក​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ដើម្បី​ធ្វើការ​សាកសួរ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ