ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​បណ្តាលមក​​ពី​ភ្លៀង​ខ្លាំង​ស្លា.ប់​600​នាក់

6 ឆ្នាំ មុន

មនុស្ស​យ៉ាងតិច​៦០០​នាក់​ស្លា.ប់ ហើយ​ច្រើន​លាន​នាក់​ទៀត​រង​ការ​ប៉ះពាល់​ដោយសារ​ទឹកជំនន់​មក​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ

អាស៊ី​ខាងត្បូង ៖ មនុស្ស​យ៉ាងតិច​៦០០​នាក់​ស្លាប់ ហើយ​ច្រើន​លាន​នាក់​ទៀត​រង​ការ​ប៉ះពាល់​ដោយសារ​ទឹកជំនន់​មក​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​អាស៊ី​ខាងត្បូង ។ នេះ​ជា​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​១៩ សីហា របស់​បណ្តា​អ្នក​ទទួលខុសត្រូវ ខណៈ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​បន្ត ។

ទឹកជំនន់ និង​ការ​បាក់​ដី​ថ្មី​ៗ​កើត​មាន​ចាប់តាំងពី​ស​ប្តា​ហ៍​ទី​២ នៃ​ខែសីហា​មក ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ផ្នែក​ខាងជើង និង​ខាងកើត​តំបន់​អាស៊ី​ខាងត្បូង ។

អាជ្ញាធរ​ឥណ្ឌា​ស្នើ​ជំនួយ​កង​យោធា​ក្នុងស្រុក​២​នៃ​រដ្ឋ UTTAR PRADESH ភាគ​ខាងជើង​ប្រទេស​ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​ធ្វើ​ឱ្យ​ភូមិ​ជា​ច្រើន​ស្ថិត​នៅ​ឯកោ ។ ក្នុង​រដ្ឋ​នេះ​ស្រុក​ចំនួន​៣៣ ក្នុង​ចំណោម​ស្រុក​ទាំង​៧៥​រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៥៥​នាក់ ។ នៅ​រដ្ឋ​ប៊ី​ហា ភាគ​ខាងកើត​ឥណ្ឌា​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​១៥៣​នាក់ រួច​មនុស្ស​២​លាន​នាក់​រង​ការ​ប៉ះពាល់ ដោយ​ទឹកជំនន់​យ៉ាង​អាក្រក់​ពុំ​ធ្លាប់​មាននៅ​ទីនោះ​ចាប់តាំងពី​ឆ្នាំ​២០០៨​មក ។

នៅ​ប្រទេស​នេ​ប៉ា​ល់ ជាប់​រដ្ឋ​ប៊ី​ហា និង​រដ្ឋ UTTAR PRADESH រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក៏​រង​ការ​វាយប្រហារ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១២៣​នាក់ រួច​២០% នៃ​ប្រជាជន​ប្រទេស​នេះ​មាន​២៨​លាន​នាក់ រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់ ដែល​អាក្រក់​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​១៥​ឆ្នាំ​មក​ហើយ ។

ចំណែក​នៅ​រដ្ឋ ASSAM ភាគ​ខាងកើត​ឥណ្ឌា មនុស្ស​យ៉ាងតិច​៦០​នាក់ ស្លាប់​ដោយ​ទឹកជំនន់​ជា​លើក​ទី​២​រយៈពេល​មិន​ដល់​៤​ខែ​ផង ។ រួច​អាជ្ញាធរ​រដ្ឋ​បឹង​ហ្គា​ល់​ខាងលិច​រៀប​រាប់​ពី​មនុស្ស​ស្លាប់​៥២​នាក់ ហើយ​ជាង​១​លាន​នាក់​រង​ការ​ប៉ះពាល់ ។

នៅ​ប្រទេស​បង់​ក្លា​ដែ​ស​ជាប់​ជិតខាង​ឥណ្ឌា មនុស្ស​យ៉ាងតិច​១០០​នាក់​ស្លាប់ ហើយ​ជិត​៦​លាន​នាក់​រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់ ៕