ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​២​នាក់​ដែល​​រពឹសដៃ​គប់​កញ្ចក់​រថយន្តគេ ពេល​នេះ​ត្រូវ​​តុលាការ​សម្រេច​ហើយ​

1 ឆ្នាំ មុន
  • កំពត

កម្លាំង​នគរបាល​ស្រុក​ដងទង់​បាន​រាយការណ៍​មក​ថា មាន​​កម្មភាព​អុកឡុក​នៅ​តាម​តំបន់​ជាប់​ផ្លូវជាតិលេខ​៣ បង្ក​ឡើង​ដោយ​ក្មេង​ទំនើង​ចំនួន​

ខេត្តកំពត ៖ រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៣​កន្លង​ទៅ សាលាដំបូង​ខេត្ត​បាន​បញ្ជូន​ក្មេង​ទំនើង​២​នាក់​ដាក់​ពន្ធនាគារ ដោយ​ចោទ​ប្រ​កាន់​ពី​បទ​ហិ.ង្សា​ដោយ​ចេតនា ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​រសៀល នៅ​តាម​ផ្លូវជាតិ​លេខ​៣ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១១៦-១១៧ ស្ថិត​ក្នុងភូមិ​ត្រពាំង​រាំង ឃុំ​អង្គ​រមាស​ស្រុក​ដងទង់ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​ឲ្យ​ដឹង​ថា
នៅ​​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​នគរបាល​ស្រុក​ដងទង់​បាន​រាយការណ៍​មក​ថា មាន​​កម្មភាព​អុកឡុក​នៅ​តាម​តំបន់​ជាប់​ផ្លូវជាតិលេខ​៣ បង្ក​ឡើង​ដោយ​ក្មេង​ទំនើង​ចំនួន​៧​នាក់ជិះ​ម៉ូតូ​៤​គ្រឿង បាន​យក​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្តអ្នកដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ ឃុំ​ខាងលើ ។

ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​នេះ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក លក ញ៉ា​វ ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែនព្រហ្មទណ្ឌ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ចាប់​ឃាត់ខ្លួន​ក្មេង​ទំនើង​បាន​២​នាក់ នាំ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្មេង​ទំនើង​ទាំង​២​នាក់​ឆ្លើយ​ថា ពួក​គេ​ពិតជា​ធ្វើ​សកម្មភាព​អុកឡុ​ក និង​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ប្រាកដមែន ។ ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ រឹម ដា​រ៉ុ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ចាន់ រស្មី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ។ ពួក​គេ​មាន​ទីលំនៅ​ក្នុងភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ជន​ឈ្មោះ ចាន់ រស្មី កាលពី​ឆ្នាំ​២០២១ ធ្លាប់​ត្រូវ​បាន​សាលាដំបូង​កោះហៅ​ឲ្យ​ចូលខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ហិ.ង្សា​លើអ្នក​ដទៃ ព្រមទាំង​បាន​ចុះ​កិច្ចសន្យា​តម្កល់​ទុក​នៅ​សាលាដំបូង​ម្តង​ហើយ ដោយ​គ្រាន់តែ​ធ្វើការ​អប់រំ​ហើយ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ