ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ដ៏រន្ធត់! ​រថភ្លើងធ្លាក់​ផ្លូវ​ដែក​​ស្លា.ប់​23​នាក់ និង​របួស​ជាច្រើន​ទៀត

6 ឆ្នាំ មុន

ប៉ូលិស​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​២៣​នាក់​ស្លា.ប់ ហើយ​ជាង​៤០​នាក់​ទៀត​រង​របួស ក្នុង​នោះ​មួយ​ចំនួន​របួស​ធ្ងន់ធ្ងរ កាលពី​ថ្ងៃ​ទី​១៩ សីហា ក្រោយ​ពី​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​ជួប​គ្រោះថ្នាក់​ធ្លាក់​ពី​ផ្លូវដែក

ប្រទេស​ឥណ្ឌា ៖ ប៉ូលិស​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​២៣​នាក់​ស្លាប់ ហើយ​ជាង​៤០​នាក់​ទៀត​រង​របួស ក្នុង​នោះ​មួយ​ចំនួន​របួស​ធ្ងន់ធ្ងរ កាលពី​ថ្ងៃ​ទី​១៩ សីហា ក្រោយ​ពី​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​ជួប​គ្រោះថ្នាក់​ធ្លាក់​ពី​ផ្លូវដែក​នៅ​រដ្ឋ UTTAR PRADESH ភាគ​ខាងជើង​ឥណ្ឌា ។

យោង​តាម​អ្នកនាំពាក្យ​របស់​ផ្នែក​ផ្លូវដែក​ឥណ្ឌា​ថា ទូរថភ្លើង​ដល់​ទៅ​១៤​ធ្លាក់​ចេញពី​ផ្លូវដែក​ក្នុង​គ្រោះថ្នាក់​នេះ ដែល​កើត​មាននៅ​ស្រុក MUZAFFANAGAR រដ្ឋ UTTAR PRADESH ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១០០ គីឡូម៉ែត្រ ពី​ក្រុង​ញូ​វ​ដែ​ល្លី ។ ទូរថភ្លើង​មួយ​បាន​ទៅ​បុក​ផ្ទះ​១​ខ្នង នៅ​ជាប់​ផ្លូវ​រថភ្លើង​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ចំពោះ​បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក ប៉ូលិស​រដ្ឋ UTTAR PRADESH  ថ្លែង​ថា ក្នុង​សោ​នាដកម្ម​នេះ មនុស្ស​២៣​នាក់​ស្លាប់ ហើយ​ជាង​៤០​នាក់​ទៀត​រង​របួស បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នានា ។ គេ​យល់​ថា អ្នកដំណើរ​មួយ​ចំនួន​អាច​ជាប់​នៅ​ក្នុង​ទូ​រថយន្ត​ទាំងឡាយ​ដែល​ក្រឡាប់ ហើយ​តុល្យការ​ជន​រង​គ្រោះ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ។

រថភ្លើង UTKAL EXPRESS បាន​ធ្លាក់​ពី​ផ្លូវដែក​ក្នុង​តំបន់ KHATAULI នា​វេលា​ម៉ោង​១៧​និង​៤៥​នាទី​ម៉ោង​ក្នុងស្រុក ។ មនុស្ស​ម្នា​យ៉ាងច្រើន​លើកគ្នា​ទៅ​ចោមរោម​នៅ​កន្លែង​កើត​គ្រោះថ្នាក់ ។ អាជ្ញាធរ​ប្រកាស​ថា មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ ។ រដ្ឋមន្ត្រី​ផ្លូវដែក​ឥណ្ឌា លោក SURESH PRABHU ថ្លែង​ថា លោក​បាន​ចេញ​បញ្ជា​ឱ្យធ្វើ​ការ​ស៊ើបអង្កេត​លើ​គ្រោះថ្នាក់​នេះ ៕