ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ត្រូវ​ពិនិត្យ​រក​មើល​មហារីក​មាត់ស្បូន​ទេ? បើ​​ចាក់​វ៉ាក់សាំង​ការពារ​​រួច​ហើយ

6 ឆ្នាំ មុន

តើ​ត្រូវ​ពិនិត្យ​រក​មើល​មហារីក​មាត់ស្បូន​ទេ បើ​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ ? នេះ​គឺជា​សំណួរ​ទី​១​ដែល​ស្ត្រី​ភាគច្រើន​គិត​ក្នុង​ចិត្ត​នៅ​ពេល​និយាយ​ដល់​ការ​ពិនិត្យ​រក​មើលជំងឺ​មហារីក​មាត់ស្បូន ។ ស្ត្រី​ភាគច្រើន​ដឹង​ថា

តើ​ត្រូវ​ពិនិត្យ​រក​មើល​មហារីក​មាត់ស្បូន​ទេ បើ​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ ? នេះ​គឺជា​សំណួរ​ទី​១​ដែល​ស្ត្រី​ភាគច្រើន​គិត​ក្នុង​ចិត្ត​នៅ​ពេល​និយាយ​ដល់​ការ​ពិនិត្យ​រក​មើលជំងឺ​មហារីក​មាត់ស្បូន ។ ស្ត្រី​ភាគច្រើន​ដឹង​ថា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ HPV ជួយ​កាត់​បន្ថយ​អត្រា​កើត​ជំងឺមហារីក​មាត់ស្បូន ។

ទោះជា​យ៉ាងណា​ក្តី វា​មិនមែន​មាន​ន័យ​ថា​អ្នក​មិន​គួរ​ពិនិត្យ​រក​មើលជំងឺ​មហារីក​នេះ​ទេ ។ យោង​តាម​គោលការណ៍​ណែនាំ ស្ត្រី​គ្រប់​រូប​ដែល​មាន​អាយុ​ចាប់ពី​២១​ទៅ​៦៥​ឆ្នាំ​ត្រូវ​ឆ្លងកាត់​ការ​ពិនិត្យ​រក​មើលជំងឺ​មហារីក​មាត់ស្បូន ដើម្បី​អាច​ធ្វើ​រោគវិនិច្ឆ័យ​បាន​ទាន់​ពេល​ប្រសិនបើ​កើត​ជំងឺ​នេះ ។

ករណី​ភាគច្រើន​នៃ​ជំងឺមហារីក​មាត់ស្បូន​ឆ្លង​តាម​ការ​រួម​ភេទ​ដែល​បណ្តាល​មក​ពី​ប្រភេទ​វីរុស Human Papilloma Virus (HPV) ជាក់លាក់​មួយ​ចំនួន ។ គេ​បាន​ប៉ាន់​ប្រមាណ​​ថា ​ស្ត្រី​ប្រហែល​៦,៦% ផ្ទុកមេរោគ​HPV នៅ​ដំណាក់កាល​ណាមួយ​ក្នុង​ជីវិត​របស់​ពួក​គេ ។ ក្នុង​ចំណោម​នេះ​ប្រហែល​៧៥%​នៃ​អ្នក​ដែល​មាន​សកម្មភាព​ផ្លូវភេទ​បាន​ឆ្លង​វីរុស HPV យ៉ាង​ហោច​ណាស់​មួយ​ប្រភេទ​ក្នុង​ជីវិត​របស់​ពួក​គេ ។

ក្នុង​ករណី​ភាគច្រើន ការ​ឆ្លង​មេរោគ HPV រាង​កាយ​របស់​យើង​អាច​ដោះស្រាយ​ជាមួយ​បញ្ហា​នេះ​ដោយ​ខ្លួនឯង ប៉ុន្តែ​ក្នុង​ករណី​មួយ​ចំនួន​ទៀត​វា​ក្លាយទៅជា​មហារីក ។ ជំងឺ​នេះ​ត្រូវការ​ពេលវេលា​ពី​១៥​ទៅ​២០​ឆ្នាំ​សម្រាប់​ស្ត្រី​ដែល​មានមុខ​ងារ​ប្រព័ន្ធ​ភាពស៊ាំ​ធម្មតា​ដើម្បី​លូតលាស់ ដែល​មិនមែន​ជា​ករណី​ចំពោះ​ស្ត្រី​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ចុះ​ខ្សោយ​ទេ ។

ប្រសិនបើ​អ្នក​ឆ្លង​មេរោគ​អេ​ដស៍ ឬ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ជំងឺ​នេះ​ត្រូវការ​រយៈពេល​ត្រឹមតែ​៥​ទៅ​១០​ឆ្នាំ​ដើម្បី​រីក​លូតលាស់ ប៉ុន្តែ​ហានិភ័យ​នេះ​អាច​ថយ​ចុះ​ដោយ​ការ​ចាក់​វ៉ាក់សាំង HPV ៕