ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្ដៅ​ៗ! ឈ្នះ​បារាំង​ភ្លាម ស្មា​ត់​ធំ​វិសាខា វឿ​ន វាសនា ត្រូវ​បាន​ផ្ទេរ​ទៅ​ក្លិប​វៀតណាមមួយ​ក្នុង​តម្លៃ​ខ្លួន ២​ម៉ឺនដុល្លារ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាធធានីភ្នំពេញ ៖ ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ក្រោយ​បញ្ចប់​ការ​ប្រកួត ក៏​ដូច​ជា​ទទួល​ជ័យ​ជំនះ​

រាធធានីភ្នំពេញ ៖ ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ក្រោយ​បញ្ចប់​ការ​ប្រកួត ក៏​ដូច​ជា​ទទួល​ជ័យ​ជំនះ​លើ​ក្រុម​យុវជន ក្រោម​អាយុ​១៩​ឆ្នាំ របស់​បារាំង នៃ​ជំនួប​មិត្តភាព​អន្តរជាតិ​ជើង​ទី​២ ​កាលពី​​ល្ងាច​ថ្ងៃ​ពុធ ទី​២២ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយ​លទ្ធផល​កម្ពុជា ៣​សិត បារាំង ១ សិត ពេល​នេះ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ដែល​ស្ថិត​ក្នុង​ក្លិប​បាល់ទះ​វិសាខា វឿ​ន វាសនា ត្រូវ​បាន​ផ្ទេរ​ទៅ ចូលរួម​ក្នុង​រយៈពេល​ខ្លី ជាមួយ​ក្លិប​បាល់ទះ Lavie Long An របស់​ប្រទេស​វៀតណាម​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ជា​ផ្លូវការ​របស់​ក្លិប​បាល់ទះ​វិសាខា ។

ក្លិប​បាល់ទះ វិសាខា បាន​ប្រកាស​នា​ព្រឹក​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ថា កីឡាករ វឿ​ន វាសនា នឹង​ផ្ទេរ​ទៅ ចូលរួម​ក្នុង​រយៈពេល​ខ្លី​ជាមួយ​ក្លិប​បាល់ទះ Lavie Long An របស់​ប្រទេស​វៀតណាម ។ តាង​នាម​អោយ​ថ្នាក់ដឹកនាំ ក្រុមការងារ​គ្រូបង្វឹក កីឡាករ យើង​សូម​ជូនពរ​កីឡាករ វឿ​ន វាសនា ជោគជ័យ​ជាមួយ​ក្រុម​ថ្មី​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ឲ្យ​ដឹង​ថា ការ​ចូលរួម​ក្នុង​រយៈពេល​ខ្លី ជាមួយ​ក្លិប​បាល់ទះ Lavie Long An របស់​ប្រទេស​វៀតណាម ស្មា​ត់​ធំ​របស់​វិសាខា​រូប​នេះ​ទទួល​បាន​តម្លៃ​ខ្លួន​២​ម៉ឺន​ដុល្លារ ។​លោក​បន្ត​ថា វឿ​ន វាសនា ជា​កីឡាករ​ទី​មួយ​របស់​កម្ពុជា​ដែល​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត ។

យ៉ាងណាមិញ ក្រោយ​ទទួល​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នេះ មហាជន​អ្នកគាំទ្រ ក៏​ដូច​ជា​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទះ​បាន​ធ្វើការ​ជូនពរ​កីឡាករ វឿ​ន វាសនា ឲ្យ​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​ជួប​តែ​សំណាងល្អ ជោគជ័យ​នៅ​ភារកិច្ច ដែល​ត្រូវ​ចេញ​ទៅ​បំ​ការងារ​ជាមួយ​ក្លិប​បាល់ទះ Lavie Long An នៅ​ប្រទេស​វៀតណាម ក្នុង​រួ​នាទី​ជា​កីឡាករ​លំដាប់​មួយ​រូប​របស់​កម្ពុជា​។

ជាមួយ​គ្នា​នេះ សូម​ជម្រាប​ជូន​មហាជន​ឲ្យ​បាន​ជ្រាប​ផង​ដែរ​ថា វឿ​ន វាសនា គឺជា​កីឡាករ​លំដាប់​មួយ​រូប​របស់​ក្លិប​បាល់ទះ​វិសាខា ក៏​ដូច​ជា​កីឡា​លំដាប់​ជម្រើសជាតិ​កម្ពុជា ដែល​មាន​ភាព​លេចធ្លោ​ខ្លាំង​នៅ​លើ​វិស័យ​បាល់ទះ​ស្ដង់ដា ដោយ​កីឡាករ​រូប​នេះ​លោត​បាន​ខ្ពស់ ការ​ម៉ាត់​ផ្ដាច់​ល្អ រនាំង​បាំង​ធំ​និង​ច្បាស់ និង​ផ្លែ​សេវា​ល្អ ហើយ​ជា​ពិសេស​មាន​បច្ចេកទេស​ខ្ពស់​ក្នុង​ការ​លេង ។ បើ​តាម​ការ​សង្កេត​ឃើញ កីឡាករ​រូប​នេះ ភាគច្រើន​នៅ​ស្លាប​ខាងស្ដាំ​ក្នុង​តួរ​នាទី​ជា​ស្មា​ត់​វៃ​ផ្ដាច់ និង​មាន​តួនាទី​វៃ​ផ្ដាច់​បាល់​ដឺ​មី​ឌុ​ប​៣​ម៉ែត្រ​ផង​ដែរ ។

កាលពី​ឆ្នាំ​២០២២​កន្លង​ទៅ កីឡាករ​វឿ​ន វាសនា ស្មា​ត់​ធំ​របស់​ក្លឹ​ប​បាល់ទះ​វិសាខ ក៏​ធ្លាប់​ត្រូវ​បាន​ក្លឹ​ប​បាល់ទះ​អាជីព​ខាងលើ នាំ​ទៅ​លេង​ឬ​ហៅ​ថា​ទិញ​ទៅ​លេង​ក្នុង​រយៈពេល​២​ស​ប្ដា​ហ៍​ម្ដង​រួច​មក​ហើយ ដោយ​ទទួល​បាន​តម្លៃ​ខ្លួន​ប្រមាណ​១​ម៉ឺន​ដុល្លារ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​កាលពី​កន្លង​ទៅ ។

អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​បន្ថែម​ទៀត​ថា ការ​បាន​ទៅ​លេង​នៅ​ក្លឹ​ប​អាជីព​ក្នុង​ប្រទេស​វៀតណាម​របស់​កីឡាករ វឿ​ន វាសនា ក៏​ត្រូវ​បាន​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡាបាល់ទះ​ពិភពលោក FIVB ផង​ដែរ​។ វឿ​ន វាសនា ជា​កីឡាករ​បាល់ទះ​ទី​៣​របស់​កម្ពុជា ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡាបាល់ទះ​ពិភពលោក FIVB ក្នុង​នាម​ជា​កីឡាករ​បាន​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ក្លឹ​ប​ក្រៅប្រទេស បន្ទាប់​ពី​អតីត​កីឡាករ​បាល់ទះ​ដ៏​ល្បីល្បាញ សោម ចំណាប់ និង​ស្មា​ត់​ធំ​របស់​វិសាខា គួ​ន ម៉ុម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ