ពិភពលោក៖ ស្ត្រីបានធ្វើពលិកម្មធំធេងណាស់សម្រាប់មនុស្សជាតិ។ ក្រៅពីជាមាតាពិភពលោក ស្ត្រីក៏ប្រឈមនឹងហានិភ័យខ្ពស់ផងដែរនៅពេលពពោះ និងពេលសម្រាលកូន។ ថ្មីៗនេះ អង្គការសុខភាពពិភពលោកស្រាវជ្រាវឃើញថា «ស្ត្រីនៅក្នុងលោកត្រូវព.លីជី.វិតរៀងរាល់ពីរនាទីម្ដងនៅពេលកំពុងពពោះ និងនៅពេលសម្រាលកូន»។ ប្រាំឆ្នាំចុងក្រោយនេះ អត្រាមរ.ណៈភាពរបស់មាតានៅពេលសម្រាលកូននៅតែមានកម្រិតខ្ពស់ ឬអស់ល្បត់ត្រឹមនៅទ្រឹងមួយកន្លែង។ ប៉ុន្តែបើឱ្យថយចុះគឺមិនថយចុះទេ។
![Picture]()
វេជ្ជបណ្ឌិតជេនី ក្រេសស្វែល ជាអ្នកជំនាញខាងជំងឺឆ្លង និងជាអ្នកចងក្រងរបាយការណ៍នេះថ្លែងថា «កាលពីឆ្នាំ២០២០ ស្ត្រី ២៨៧ ០០០ នាក់ (ពីរសែន ប្រាំបីម៉ឺន ប្រាំពីរពាន់) ស្លាប់នៅពេលសម្រាល ឬនៅពេលកំពុងពពោះ។ គិតជាមធ្យម៨រយនាក់រៀងរាល់ថ្ងៃ ឬម្នាក់រៀងរាល់ពីរនាទី»។ គេសង្កេតឃើញថាស្ត្រីដែលរស់នៅក្នុងប្រទេសមានប្រាក់ចំណូលតិច និងប្រទេសដែលមានជម្លោះប្រដាប់អា.វុធ ឧស្សាហ៍ជួបប្រទះនឹងករណីនេះខ្លាំងជាងគេ (ករណីមរ.ណៈមាតាពេលពពោះ និងពេលសម្រាល)។
![Picture]()
គេអាចវាយតម្លៃដឹងថាប្រទេសមួយមានសេវាសុខាភិបាលល្អកម្រិតណាតាមរយៈអត្រាមរ.ណៈភាពមាតានៅពេលពពោះ និងពេលសម្រាលនេះឯង។ នេះជាសូចនាករសំខាន់ជាងគេ។ នៅក្នុងចំណោមជំងឺ ឬបញ្ហាគ្រោះថ្នាក់សុខភាពដែលស្ត្រីជួបប្រទះជាញឹកញាប់គឺការធ្លាក់ឈាម ការឡើងសម្ពាធឈាមខ្ពស់ ការកើតជំងឺឆ្លង និងការមិនងាយជាសះស្បើយពីមុខរបួសក្រោយពេលរំលូតកូន។
![Picture]()
ជាដំណោះស្រាយ អង្គការសុខភាពពិភពលោកគិតថា «គេមិនគួរបណ្ដោយឱ្យស្ត្រីជួបនឹងរឿងអាក្រក់បែបនេះតទៅទៀតទេ។ បញ្ហានេះពាក់ព័ន្ធនឹងការលើកស្ទួយសិទ្ធិមនុស្ស ដែលរដ្ឋាភិបាលនៃប្រទេសនីមួយៗគួរតែធានាឱ្យបាន។ ការវិនិយោគធនធានដើម្បីជួយស្ត្រីដែលជួបប្រទះនឹងបញ្ហានេះមានន័យថាជាការវិនិយោគដើម្បីអនាគតកាន់តែប្រសើរនៅក្នុងសហគមន៍របស់យើង និងសង្គមជាតិរបស់យើង»៕
![Picture]()
ចែករំលែកព័តមាននេះ