រាជធានីភ្នំពេញ ៖ ការស្នាក់នៅតាមផ្ទះ គឺជារូបមន្តសម្រាប់ក្មេងខ្ជិល និងឪពុកម្តាយ ដូច្នេះយើងទាំងអស់គ្នាបានបង្កើតទម្លាប់មិនល្អ ។ ការលេងវីដេអូហ្គេម ឬមើលទូរទស្សន៍ពេញមួយថ្ងៃប្រហែលជារឿងដែលអ្នក និងកូនរបស់អ្នកគួរចៀសវាង ហើយចាប់ផ្តើមជំរុញកុមារឱ្យហាត់ប្រាណវិញម្តង ។ ប្រសិនបើអ្នកបានរកឃើញថា គ្រួសាររបស់អ្នកមានភាពស្ងប់ស្ងាត់ជាងអ្វីដែលអ្នកចង់បាន សូមកុំអស់សង្ឃឹម ហើយភាពខ្ជិលនេះក៏បានបង្រៀនយើងនូវមេរៀនមួយចំនួនផងដែរ ។

យ៉ាងណាមិញ ខាងក្រោមនេះគឺមានរឿង ៣ ដែលអ្នកគួរធ្វើ ដើម្បីជំរុញកូនឱ្យហាត់ប្រាណ ៖
១. បង្ហាញកូន ហើយហាត់ជាមួយគ្នា ៖ ដើម្បីសុខភាពល្អ និងសុភមង្គល អ្នកត្រូវចំណាយពេលរាល់ថ្ងៃដើម្បីហាត់ប្រាណ ។ ល្អសម្រាប់អ្នក ប៉ុន្តែកូនរបស់អ្នកធ្លាប់ឃើញអ្នកហាត់ប្រាណទេ ឬអ្វីដែលពួកគេបានដឹង និងឃើញញឹកញាប់នោះ គឺអ្នកកំពុងមើលទូរទស្សន៍ និងញ៉ាំស្រា ឬកាហ្វញឹកញាប់ទេ ។ អ្នកគួរតែទិញឧបករណ៍ និងរកវិធីហាត់ប្រាណនៅផ្ទះ ឬនៅខាងក្រៅ ។ អ្វីដែលអស្ចារ្យនោះគឺថា ត្រូវមានការចូលរួមជាមួយកូនរបស់អ្នក ដូចជាការរើសឧបករណ៍ ការថតវីដេអូហាត់ប្រាណ ឬដើរចេញហាត់នៅក្រៅជាមួយគ្នាជាដើម ។ នៅពេលដែលកូនរបស់អ្នកឃើញថា អ្នកបានធ្វើលំហាត់ប្រាណជារឿងចំបង ពួកគេទំនងជាធ្វើតាមការដឹកនាំរបស់អ្នក ។ អ្នកនឹងសម្គាល់ឃើញអត្ថប្រយោជន៍សុខភាពបន្ថែមនៃប្រព័ន្ធភាពស៊ាំដែលមានសុខភាពល្អ សួត និងបេះដូងកាន់តែរឹងមាំ និងសូម្បីតែអារម្មណ៍កាន់តែប្រសើរឡើង ។

២. ណាត់គ្នាហាត់ឱ្យបានច្រើន ៖ ការដឹងពីរបៀបជំរុញកុមារឱ្យធ្វើលំហាត់ប្រាណពាក់ព័ន្ធនឹងការយល់ដឹងអំពីអ្វីដែលជំរុញឱ្យពួកគេធ្វើចលនា ។ ពេលនាំកូនទៅដើរលេង ឬទៅសួនច្បារ នោះពួកគេនឹងធុញយ៉ាងងាយ ។ គេស្រែកថ្ងូរអង្វរសុំវិលត្រឡប់ទៅផ្ទះ ប៉ុន្តែពេលយើងអញ្ជើញមិត្តភ័ក្តិឱ្យចូលរួមជាមួយយើង ពួកគេរីករាយនឹងខ្លួនឯងច្រើនជាងមុន ។ ពួកគេមកជាមួយហ្គេមថ្មីៗដើម្បីលេង ពួកគេរកបានច្រើនដើម្បីពិភាក្សា ហើយពេលវេលាកាន់តែលឿន ។ គេមិនបានកត់សម្គាល់ថាគេកំពុងតែសកម្មទេ ! ។

៣. គិតក្រៅប្រអប់ ឬផ្ទះ ៖ យើងត្រូវបង្កើតគំនិតច្នៃប្រឌិតក្នុងអំឡុងពេលធ្វើលំហាត់ប្រាណ ពីព្រោះការធ្វើសកម្មភាពដដែលៗជារៀងរាល់ថ្ងៃអាចនឹងធ្វើឱ្យក្មេងៗឆាប់ធុញ ។ ដូច្នេះ ប្រសិនបើកូនរបស់អ្នកមានទំនោរធុញទ្រាន់យ៉ាងងាយ សូមសាកល្បងរៀបចំផែនការសកម្មភាពរាងកាយផ្សេងៗក្រៅពីការហាត់ប្រាណ ដូចជាការហែលទឹក ការជិះកង់ ការវាយសីជាដើម ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀន វ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធី ភាសាអង់គ្លេសសម្រាប់សិស្សធំ និងកម្មវិធីភាសាចិន ចូលរៀនថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃ ១៥% លើតម្លៃសិក្សាសម្រាប់កាចុះឈ្មោះ ចូលរៀនជាលក្ខណៈគ្រួសារ ឬពីរកម្មវិធី និងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ ការពារការ សិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ព្រមទាំងទទួលបានពិន្ទុសន្សំកាន់តែច្រើន ។ ការផ្តល់ជូនខាង លើនេះមានសុពលភាពត្រឹមថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ។
សាលារៀនជូននូវវេទិកា និង មធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រង សាលារៀន ប្រព័ន្ធគ្រប់គ្រង់ ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតា ផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ