ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតរដ្ឋមន្ត្រី​ម៉ិ​ក​ស៊ិក​១​រូប​ កាត់ទោស​នៅ​អា​មេ​រិ​ក​ពី​បទ​រត់ពន្ធ​គ្រឿងញៀ.ន

1 ឆ្នាំ មុន

ប្រទេស​ម៉ិក​ស៊ិក ៖ អតីតរដ្ឋមន្ត្រី​ម៉ិក​ស៊ិក លោក GENARO GARCIA LULA ជា​អតីត​ជើងឯក​ខាង​

ប្រទេស​ម៉ិក​ស៊ិក ៖ អតីតរដ្ឋមន្ត្រី​ម៉ិក​ស៊ិក លោក GENARO GARCIA LULA ជា​អតីត​ជើងឯក​ខាង​តស៊ូ​ប្រឆាំង​គ្រឿងញៀ.ន​ក្នុង​ប្រទេស​លោក ត្រូវ​បាន​តុលាការ​អា​មេ​រិ​ក​កាត់ទោស​កាលពី​ថ្ងៃ​​ទី​២១ កុម្ភៈ ពី​បទ​ពុក​រលួយ​និង​រត់ពន្ធ​កូ​កា​អ៊ីន រវាង​ម៉ិក​ស៊ិក​ និង​សហរដ្ឋអាមេរិក ហើយ​អាច​ត្រូវ​ជាប់គុ.ក​អស់​មួយ​ជីវិត ។

លោក GENARO GARCIA LULA ជា​អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​ម៉ិក​ស៊ិក​១​រូប ដែល​រង​ការ
កាត់ទោស​ដោយ​តុលាការ​សហព័ន្ធ​ក្រុង​ញូ​វ​យ៉​ក ដែល​កំពុង​ធ្វើសង្គ្រាម​ជាមួយ​បណ្ដា​មេ​រត់ពន្ធ​គ្រឿងញៀ.ន​អា​មេ​រិ​ក​កណ្ដាល និង​អា​មេ​រិ​ក​ខាងត្បូង ដែល​ឆ្លៀតឱកាស​ឃុបឃិត​គ្នា​ជាមួយ​បណ្ដា​រដ្ឋមន្ត្រី​មូលដ្ឋាន បញ្ជូន​គ្រឿងញៀ.ន​ទៅ​កាន់​ទីផ្សារ​អា​មេ​រិ​ក​ខាងជើង ។

ចៅក្រម​១០​រូប​របស់​តុលាការ​អា​មេ​រិ​ក​នោះ​បាន​វិនិច្ឆ័យ​ថា អតីតរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​អតីត​ប្រធានាធិបតី​ម៉ិក​ស៊ិក លោក FELIPE CALDERON (២០០៦-២០១២)​រូប​នោះ ពិតជា​មាន​ពិរុទ្ធ​លើ​បទចោទប្រកាន់​៥ ក្នុង​នោះ​មាន​បទចោទប្រកាន់​ថា ទទួលប្រាក់​ច្រើន​លាន​ដុល្លារ ដើម្បី​ជួយ​ការពារ​ស្ដេច​រត់ពន្ធ​គ្រឿងញៀ.ន ក្រុម SINALOA និង​ចូលរួម​ក្នុងការ​រត់ពន្ធ​គ្រឿងញៀ.ន​កូ​កា​អ៊ីន​យ៉ាងតិច​៥៣តោន ពី​ម៉ិក​ស៊ិកក​ទៅ​អា​មេ​រិ​ករ​វាង​ឆ្នាំ​២០០១​ទៅ២០១២ ។

មុន​ក្លាយជា​រដ្ឋមន្ត្រី​លោក GENARO GARCIA LULA ជា​វិស្វករ​មេកា​និក​អាជីព និង​ពី​ឆ្នាំ
២០០១​ដល់​២០០៥ ជា​ប៉ូលិស​និង​ជា​ប្រមុខ​ទីភ្នាក់ងារ​ស៊ើប​ការណ៍ ប្រឆាំង​អំពើ​ពុក​រលួយ​និង
ឧក្រិដ្ឋកម្ម​មានការ​រៀបចំ ។ សាលក្រម​កាត់ទោសរូបគេ​អាច​ចេញ​រយៈពេល​ច្រើន​ស​ប្ដា​ហ៍​ទៀត ដោយ​រូបគេ​អាច​មានទោស​ជាប់គុក​ពី​១០​ឆ្នាំទៅ​អស់​មួយ​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ