ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជំងឺ​អេដស៍​ទី​បី​​នៅ​ក្នុង​ពិភព​លោក​​ជា​សះ​ស្បើយ​ដោយ​វិធី​ផ្សាំ​ខួ.រ​ឆ្អឹង​ខ្នង​​​

1 ឆ្នាំ មុន

យូរ​ៗ​ម្ដង​ ​គ្រូ​ពេទ្យ​អាច​ព្យាបាល​អ្នក​មាន​ជំងឺ​អេដស៍/មេរោគ​អេដស៍​​​ឱ្យ​ជា​សះ​ស្បើយ​ទាំង​ស្រុង​។​ បាន​សេចក្ដី​ថា​​អ្នក​ជំងឺ​អស់​មេរោគ​អេដស៍​រលីង​ពី​ក្នុង​ខ្លួន​ ដោយ​មិន​ត្រូវ​ការ​ប្រើ​ប្រាស់​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ ​ឬ​ការ​ព្យាបាល​អ្វី​បន្ថែម​ទៀត​ទេ​។​ ជាក់​ស្ដែង​ ថ្មី​ៗ​​នេះ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ប្រទេស​បារាំង​​ប្រកាសថា​​អ្នក​​មាន​មេរោគ​អេដស៍​/​ជំងឺ​អេដស៍​ម្នាក់​បាន​​ជា​សះ​ស្បើយ​​ដោយ​ប្រើ​ប្រាស់​វិធី​ផ្សាំ​ខួ.រ​ឆ្អឹង​ខ្នង​។ គ្រូ​ពេទ្យ​ប្រាប់​ថា​​​អ្នក​ជំងឺ​រូប​នោះ​ចូល​សម្រាក​ព្យាបាល​​ជំងឺ​មហារីក​គ្រាប់​ឈា.ម​​។​ គ្រូ​ពេទ្យ​ក៏​ប្រើ​ប្រាស់​វិធី​ព្យាបាល​ដោយ​ផ្សាំ​ខួ.រ​ឆ្អឹង​ខ្នង​របស់​អ្នក​ជំងឺ និង​ខួ.រ​ឆ្អឹង​ខ្នង​របស់​អ្នក​បរិច្ចាគ​ម្នាក់​​​​​។…

យូរ​ៗ​ម្ដង​ ​គ្រូ​ពេទ្យ​អាច​ព្យាបាល​អ្នក​មាន​ជំងឺ​អេដស៍/មេរោគ​អេដស៍​​​ឱ្យ​ជា​សះ​ស្បើយ​ទាំង​ស្រុង​។​ បាន​សេចក្ដី​ថា​​អ្នក​ជំងឺ​អស់​មេរោគ​អេដស៍​រលីង​ពី​ក្នុង​ខ្លួន​ ដោយ​មិន​ត្រូវ​ការ​ប្រើ​ប្រាស់​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ ​ឬ​ការ​ព្យាបាល​អ្វី​បន្ថែម​ទៀត​ទេ​។​ ជាក់​ស្ដែង​ ថ្មី​ៗ​​នេះ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ប្រទេស​បារាំង​​ប្រកាសថា​​អ្នក​​មាន​មេរោគ​អេដស៍​/​ជំងឺ​អេដស៍​ម្នាក់​បាន​​ជា​សះ​ស្បើយ​​ដោយ​ប្រើ​ប្រាស់​វិធី​ផ្សាំ​ខួ.រ​ឆ្អឹង​ខ្នង​។

គ្រូ​ពេទ្យ​ប្រាប់​ថា​​​អ្នក​ជំងឺ​រូប​នោះ​ចូល​សម្រាក​ព្យាបាល​​ជំងឺ​មហារីក​គ្រាប់​ឈា.ម​​។​ គ្រូ​ពេទ្យ​ក៏​ប្រើ​ប្រាស់​វិធី​ព្យាបាល​ដោយ​ផ្សាំ​ខួ.រ​ឆ្អឹង​ខ្នង​របស់​អ្នក​ជំងឺ និង​ខួ.រ​ឆ្អឹង​ខ្នង​របស់​អ្នក​បរិច្ចាគ​ម្នាក់​​​​​។ ក្រោយ​មក​ ​​​​រាង​កាយ​​របស់​គាត់​​បង្កើត​​ប្រព័ន្ធ​​​ប្រឆាំង​​​នឹង​មេរោគ​អេដស៍​​​។​ ​​​​ប្រព័ន្ធ​នេះ​ជួយ​​​​ជួស​ជុល​កោសិកា​ដែល​ប្រុង​ខូច​ដោយ​សារ​មេរោគ​អេដស៍​​ឱ្យ​បាន​ស្អាត​ល្អ​ឡើង​វិញ​​។​

​​មូល​ហេតុ​ដែល​នាំ​ឱ្យ​វិវត្ត​ទៅ​ជា​ដូច្នេះ​ដោយ​សារ​អ្នក​បរិច្ចាគ​​កោសិកា​ខួ.រ​ឆ្អឹង​ខ្នង​រូប​នោះ​មាន​ប្រព័ន្ធ​ប្រឆាំង​មេរោគ​អេដស៍​​តាំង​ពី​កំណើត​​​។ នេះ​ជា​​អ្នក​ជំងឺ​​​ទី​បី​ដែល​អាច​ជា​សះស្បើយ​​​ពី​ជំងឺ​អេដស៍​ដោយ​ប្រើ​ប្រាស់​វិធី​ផ្សាំ​កោសិកា​​។ កាល​ពី​ឆ្នាំ​២០០៧​ អ្នក​ជំងឺ​​ទី​មួយ​ជា​សះ​ស្បើយ​ដោយ​វិធី​នេះ។ ​​​ក្រោយ​មក ​​​នៅ​ឆ្នាំ​២០១៦​ អ្នក​ជំងឺ​ទី​ពីរ​ជា​សះ​ស្បើយ​ដោយ​វិធី​នេះ​ទៀត​​​​។

​ទោះ​បី​​ការ​ព្យាបាល​​រាង​ស្មុគ​ស្មាញ​​ ​​ចំណាយ​ថវិកា​​​ច្រើន​​ ​និង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​​ ​ប៉ុន្តែនេះ​ជា​សញ្ញា​​​​វិជ្ជមាន​មួយដែល​ធ្វើ​ឱ្យ​គេ​​សង្ឃឹម​ថា​ជំងឺ​អេដស៍​អាច​នឹង​ព្យាបាល​ឱ្យ​ជា​សះ​ស្បើយ​នា​ពេល​អនាគត​​។​ ​​​​​​គេ​គិត​ថា​វិធី​មួយ​​​ដែល​​អាច​​ធ្វើ​ទៅ​បាន​​​គឺ​​​​ជំរុញ​ឱ្យ​​រាង​កាយ​របស់​អ្នក​ជំងឺ​អាច​បង្កើត​ប្រព័ន្ធ​ភាព​ស៊ំា​​​​ប្រឆាំង​នឹង​មេរោគ​អេដស៍​ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​វិធី​ផ្សាំ​ខួ.​រឆ្អឹង​ខ្នង​​ដូច​ករណី​អ្នក​ជំងឺ​ខាង​លើ​​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ