ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ពពក​គ្របដណ្តប់​ពេញ​ក្រុង ប្រៀប​ដូច​ថ្ងៃ​បញ្ចប់​នៃ​ផែនដី

6 ឆ្នាំ មុន

បច្ចុប្បន្ន​បាតុភូត​ធម្មជាតិ​កើតឡើង​ដោយសារ​ព្យុះ​ភ្លៀង​ធ្លាក់​ខ្លាំង​វាយលុក​នៅ​តាម​ប្រទេស​នានា​នៅ​លើ​ពិភពលោក ។ បាតុភូត​ទាំងនោះ​តែងតែ​ធ្វើ​ឱ្យ​មានទឹក​ជន់​លិច ខូច​ខាត​​ផ្ទះសម្បែង​របស់​ពលរដ្ឋ ។ លើស​ពី​នេះ​

បច្ចុប្បន្ន​បាតុភូត​ធម្មជាតិ​កើតឡើង​ដោយសារ​ព្យុះ​ភ្លៀង​ធ្លាក់​ខ្លាំង​វាយលុក​នៅ​តាម​ប្រទេស​នានា​នៅ​លើ​ពិភពលោក ។ បាតុភូត​ទាំងនោះ​តែងតែ​ធ្វើ​ឱ្យ​មានទឹក​ជន់​លិច ខូច​ខាត​​ផ្ទះសម្បែង​របស់​ពលរដ្ឋ ។ លើស​ពី​នេះ ​មាន​បាតុភូត​ធម្មជាតិ​គ្របដណ្តប់​ដោយ​រលក​កម្តៅ ភ្លើង​ឆេះ​ព្រៃ និង​នៅ​ក្នុង​ស្រទាប់​បរិយាកាស​គ្របដណ្តប់​ដោយ​ជាតិពុល​ធ្វើ​ឱ្យ​មនុស្ស​ជួប​ការ​លំបាក​ក្នុង​ការ​រស់នៅ និង​មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ទៀត​ផង ។

កន្លង​មក​គេ​ប្រទះ​ឃើញ​បាតុភូត​ទាំងនោះ​វាយប្រហារ​នៅ​អូស្ត្រាលី សហរដ្ឋអាមេរិក ឥណ្ឌា ចិន​និង​បណ្តា​ប្រទេស​ដទៃ​ទៀត បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​ជា​ច្រើន​នាក់​រួច​មក​ហើយ។

ជាក់ស្តែង​ចំពោះ​បាតុភូត​ដែល​កើតឡើង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ដែល​វាយប្រហារ​នៅ​ប្រទេស​ចិន គឺជា​បាតុភូត​ពពក​ពណ៌​ខ្មៅ​ប្រៀប​ដូច​នៅ​ក្នុង​ខ្សែភាពយន្ត​ហូ​លី​វូ​ដ ដោយ​​លាតសន្ធឹង​នៅ​លើ​​វេហាស៍​ក្នុង​ក្រុង​ស៊ី​អាន ខេត្ត​សាន​ស៊ី ប្រទេស​ចិន ។

ទិដ្ឋភាព​បែប​នោះ ​គឺជា​សញ្ញា​មួយ​បង្ហាញ​ឱ្យ​ពលរដ្ឋ​បានដឹង​ថា មិនយូរ​ប៉ុន្មាន​ទេ​ ទីតាំង​នោះ​នឹង​មាន​ព្យុះ​ភ្លៀង​ជាក់​ជា​មិន​ខាន ។

ព្យុះ​ភ្លៀង​បាន​វាយប្រហារ​នៅ​ក្រុង​ស៊ី​អាន បង្ក​ឱ្យ​ដើមឈើ​ធំ​ៗ​បាក់​រលំ​ជា​ច្រើន​កន្លែង និង​កើត​មានទឹក​ជន់​លិច ហើយ​មាន​ពលរដ្ឋ​ជា​ច្រើន​ខកខាន​ក្នុង​ការ​ធ្វើ​ដំណើរ ។

ក្រៅពី​នេះ​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​ថត​ទិដ្ឋភាព​អួអាប់​នោះ​បង្ហោះ​នៅ​តាម​ហ្វេ​ស​ប៊ុ​ក ​ដើម្បី​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា ផ្ទៃមេឃ​អួអាប់​គួរ​ឱ្យ​ភ័យ​ខ្លាច​ប្រៀប​ដូច​ជា​ថ្ងៃ​បញ្ចប់​ផែនដី ៕