ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អស់​សុពលភាព សូមទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មី

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បានចេញលិខិតអំពាវនាវជាថ្មីដល់បងប្អូន​ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អស់សុពលភាព ​សូមទៅធ្វើអត្តសញ្ញាណប័ណ្ណ​ថ្មី។ ក្នុងនោះ អ្នកដែលមានអត្តសញ្ញាណប័ណ្ណ ដែលមានសុពលភាព នៅសល់តិចជាង…

ភ្នំពេញ៖ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បានចេញលិខិតអំពាវនាវជាថ្មីដល់បងប្អូន​ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អស់សុពលភាព ​សូមទៅធ្វើអត្តសញ្ញាណប័ណ្ណ​ថ្មី។ ក្នុងនោះ អ្នកដែលមានអត្តសញ្ញាណប័ណ្ណ ដែលមានសុពលភាព នៅសល់តិចជាង ឬត្រឹម ៩០ថ្ងៃ ក៏អាចទៅបំពេញបែបបទ​ សុំប្តូរយកអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរថ្មី ( ទុតិយតា ) បានដែរ​។

តាមសេចក្តីប្រកាស ទីតាំង ដែលអាចធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រួមមាន៖ ១-នៅប៉ុស្តិ៍​នគរបាល​រដ្ឋបាលឃុំសង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូល​តែមួយ​ក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានីខេត្ត នៃលំនៅឋាន​អចិន្ត្រៃយ៍របស់ខ្លួន។ ២-នាយក​ដ្ឋាន​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ( សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ)។ ៣-នៅទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើប​អ៊ីអនម៉ល២ ( AEON MALL II ) សែនសុខ។

សេចក្តីប្រកាស បានបញ្ជាក់ថា អ្នកទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មី ត្រូវភ្ជាប់ជាមួយនូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ដែលអស់សុពលភាព ឬសុពលភាព នៅសល់តិចជាង ឬត្រឹម ៩០ថ្ងៃ ( និងឯកសារ​សំអាងផ្សេងៗ ក្នុងករណី​មានការកែតម្រូវ​ទិន្នន័យ )។

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ពុំ​តម្រូវឱ្យ​មានការបង់​ប្រាក់អ្វីឡើយ ក្នុងការស្នើសុំ​ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ថ្មី ( ទុតិយតា )។

សេចក្តីប្រកាស ក៏បានបង្ហាញថា អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ មានសុពលភាបរយៈពេល ១០ឆ្នាំ គិតចាប់ពីថ្ងៃផ្តល់។ គិតចាប់ពីខែមិថុនា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៣ មានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ចំនួន ១ ៧២៧ ០៩៤នាក់ ត្រូវអស់សុពលភាព។ គិតត្រឹម​ខែកុម្ភៈ ឆ្នាំ២០២៣ មានបងប្អូនប្រជាពលរដ្ឋ ៦៩៤ ១៤២នាក់ បានទៅបំពេញបែបបទ​ស្នើសុំប្តូរយកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរថ្មីរួចហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ