ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​មិន​ព្រម​ឲ្យ​ជែងដក​កាំភ្លើង​បា.ញ់​8​គ្រាប់​ផ្អើល​អស់​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស​ខឹង​រថយន្តក្រុង​មិន​ព្រម​ឲ្យ​បើក​ជែង​ទៅ​មុន​ដក​កាំភ្លើងខ្លី​បា.ញ់​គូទ​រថយន្ត

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស​ខឹង​រថយន្តក្រុង​មិន​ព្រម​ឲ្យ​បើក​ជែង​ទៅ​មុន​ដក​កាំភ្លើងខ្លី​បាញ់​គូទ​រថយន្ត និង​កញ្ចក់​រថយន្ត​ចំនួន​៨​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។ ជន​រង​គ្រោះ​មានឈ្មោះ ឈឹ​ម គឹ​មទ្រី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​អ្នក​បើករថយន្ត​ក្រុង​ដឹក​អ្នកដំណើរ ស្នាក់​នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បើករថយន្ត​ក្រុង ពណ៌​ផ្កាឈូក​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ​៣D-៤៩០៣ ជិះ​២​នាក់​ព្រូ មិន​មាន​ដឹក​អ្នកដំណើរ​ទេ បើក​មក​ពី​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​ ២AP-១៩៣៦ ដែល​បើក​មក​តាម​ក្រោយ​ព្យាយាម​បើក​ជែង​ទៅ​មុន រូប​គាត់​មិន​ព្រម​ឲ្យ​ជែង​ដោយសារ​តែ​មាន​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​នៅ​ខាង​មុខ ស្រាប់តែ​អ្នក​បើករថយន្ត​តូ​យ៉ូ​តា​ព្រូស​បាន​ដក​កាំភ្លើង​បាញ់​គូទ​រថយន្ត​ខាងក្រោយ របស់​គាត់​ចំនួន​៧​គ្រាប់ និង​បាញ់​មួយ​គ្រាប់​ទៀត​ធ្វើ​ឲ្យ​បែក​កញ្ចក់​ចំហៀង​មួយ​ផ្ទាំង​ធ្វើ​ឱ្យ​គាត់​ភ័យ​ស្លន់ស្លោ ហើយ​រថយន្ត​បង្ក​បំរុង​នឹង​បើក​វ៉ា​រថយន្ត​គាត់ ប៉ុន្តែ​គាត់​មិន​ព្រមឱ្យ​វ៉ា​ហើយ​គាត់​កៀរ​បណ្តាល​ឱ្យ​រថយន្ត​បង្ក​ខ្ទេច​មួយ​កំណាត់​ខាង​មុខ​ហើយ​រថយន្ត​រង​គ្រោះ​បើក​ចូល​ទៅ​ក្នុង​ចំណតរថយន្ត​នៅ​ក្នុង​ចំណត​របស់​ក្រុមហ៊ុន​បញ្ចាំ​លី​ហួរ​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​រថយន្ត​បង្កហេតុ​ដេញ​តាម​ក្រោយ​កៀក​ជាប់​នឹង​រថយន្ត​រង​គ្រោះ​ទៀត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ឬ​ស្សី​កែវ ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ ។

បើ​តាម​សំដី​របស់​ខាង​ម្ចាស់​រថយន្ត​បង្ក​បាន​ប្រាប់​ឱ្យ​ដឹង​ថា មិនមែន​សុខ​ៗ​គាត់​ដក​កាំភ្លើង​យក​ទៅ​បាញ់​គេ​នោះ​ទេ គឺ​មក​ពី​រថយន្តក្រុង​បើក​កៀរ​រថយន្ត​គាត់ ហើយ​អត់​ឈប់​ទើប​គាត់​ខឹង​ក៏​ដេញ​តាម​ពីក្រោយ​ហើយ​បាញ់​តែ​ម្តង ។ ជន​បង្ក​បាន​បន្ត​ទៀត​ថា បើសិនជា​អ្នក​ធម្មតា​វិញ​បើក​បុក​ឬ​កៀរ​គេ​ហើយ​រត់​បាត់​ហើយ ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ស្នងការ​រាជធានី​ភ្នំពេញ​ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​ទៅ​តាម​នីតិវិធី ៕