ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​ធំ​មួយ​ដើមរ​លំធ្វើ​ឱ្យ​​ស្លា.ប់​13​នាក់

6 ឆ្នាំ មុន

មន្ទីរពេទ្យ​ក្រុង FUNCHAL រាយការណ៍​នា​យប់​ថ្ងៃ​ទី​១៥ សីហា ថា ការ​រលំ​ដើមឈើ​ធំ​មួយ​ដើម​ពេល​បុណ្យ​សាសនា​មួយ​លើ​កោះ MADERE របស់​ព័រ​ទុ​យ​ហ្គា​ល់​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​១៣​នាក់ ហើយ​៤៩​នាក់​ទៀត

ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ៖ មន្ទីរពេទ្យ​ក្រុង FUNCHAL រាយការណ៍​នា​យប់​ថ្ងៃ​ទី​១៥ សីហា ថា ការ​រលំ​ដើមឈើ​ធំ​មួយ​ដើម​ពេល​បុណ្យ​សាសនា​មួយ​លើ​កោះ MADERE របស់​ព័រ​ទុ​យ​ហ្គា​ល់​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៣​នាក់ ហើយ​៤៩​នាក់​ទៀត​រង​របួស ។

ក្នុង​ចំណោម​អ្នក​របួស ក្នុង​នោះ​ប្រមាណ​ជា​១២​នាក់ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​មាន​ជនបរទេស​៥​នាក់ មាន​សញ្ជាតិ​បារាំង អា​ល្លឺ​ម៉​ង់ ហុង​គ្រី និង​ហូ​ឡង់ ។ អ្នក​របួស​ជនជាតិ​ហូ​ឡង់ អាច​ចាក​ចេញពី​មន្ទីរពេទ្យ ក៏​ប៉ុន្តែ​អ្នក​របួស​ជា​ជនបរទេស​៤​នាក់​ទៀត រង​របួស​ធ្ងន់ធ្ងរ ។

សោកនាដកម្ម​នេះ​កើត​មាន​ក្នុង​សួន​រុក្ខជាតិ​មួយ​ស្ថិត​នៅ​ចម្ងាយ​៥​គីឡូម៉ែត្រ​ពី​កណ្តាល​ក្រុង FUNCHAL រួច​សួន​នេះ​ព័ទ្ធ​ជុំវិញ ដោយ​ដើមឈើ​ធំ​ៗ​អាយុកាល​ច្រើន​រយ​ឆ្នាំ ហើយ​ទីនោះ​រៀង​រាល់​ឆ្នាំ​ប្រជាជន​កោះ MADERE លើកគ្នា​ទៅ​យ៉ាងច្រើន ពេល​បុណ្យ​សាសនា​ហៅ​បុណ្យ MONT ។

តាម​រូបភាព​វី​ដេ​អូ​ដែល​ចាក់​ផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ RTP គេ​ឃើញ ដើមឈើ​ធំ​នេះ រលំ​លើ​មនុស្ស​ម្នា​បណ្តាល​ឱ្យ​មនុស្ស​ទាំងឡាយ​រត់​យ៉ាង​ប្រសាច ។ ដើមឈើ​រលំ​ត្រង់​កន្លែង​ដែល​មនុស្ស​ម្នា​នាំ​គ្នា​ដុត​ទៀន ហើយ​មនុស្ស​ឯទៀត​ៗ​អង្គុយ​លើ​បង់​ជិត​កន្លែង​បាញ់​ទឹក ដែល​ក៏​រង​ការ​ប៉ះពាល់​ដែរ ។

ក្រសួង​សាធារណៈ​ព័រ​ទុ​យ​ហ្គា​ល់ បាន​សម្រេច​បើក​ការ​ស៊ើបអង្កេត​មួយ​ក្រោយ​សោកនាដកម្ម​នេះ ។ ចំណែក​លោក PAULO CATÔFO អភិបាលក្រុង FUNCHAL អះអាង​ថា ដើមឈើ​នេះ​ពុំ​មាន​សញ្ញា​ណា​ដើម​ថា អាច​រលំ​ឡើយ រួច​ក៏​ពុំ​មែន​ខ្សែកាប​ណាមួយ​ជាប់​ដើមឈើ​នេះ​ដែរ ។

ប្រមុខ​អាជ្ញាធរ​តំបន់​លោក MIGUEL ALBUQUERQUE ប្រកាស​ពី​ការ​កាន់ទុក្ខ​រយៈពេល​៣​ថ្ងៃ ៕