ផ្ទុះហិ.ង្សា… លោកត្រាំ បន្ទោសទាំងសងខាង
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃទី១៥ សីហា បានលើកពីឧប្បត្តិហេតុនានាដែលកើតមានពេលមានការប្រមូលផ្តុំគ្នារបស់ពួកស្តាំនិយមជ្រុលស្បែក
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃទី១៥ សីហា បានលើកពីឧប្បត្តិហេតុនានាដែលកើតមានពេលមានការប្រមូលផ្តុំគ្នារបស់ពួកស្តាំនិយមជ្រុលស្បែក
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃទី១៥ សីហា បានលើកពីឧប្បត្តិហេតុនានាដែលកើតមានពេលមានការប្រមូលផ្តុំគ្នារបស់ពួកស្តាំនិយមជ្រុលស្បែកសអាមេរិកនៅរដ្ឋវៀជីនៀ ដោយធ្វើការបន្ទោសទាំងសងខាងថា ប្រើអំពើហិង្សា និងមានការយល់ច្រឡំ ។
ការប្រមូលផ្តុំគ្នារបស់ពួកឧត្តមភាពនិយមស្បែកសនៅទីក្រុង CHARLOTTESVILLE កាលពីថ្ងៃទី១២ សីហា បណ្តាលឱ្យស្ត្រីបាតុករប្រឆាំងម្នាក់ស្លាប់ ដោយសារស្នាដៃរបស់អ្នកបើករថយន្តវ័យក្មេងម្នាក់ សង្ស័យមានសមានចិត្តចំពោះពួកណាហ្ស៊ី បើករថយន្តរបស់គេបំបុកពួកបាតុករប្រឆាំងពួកឧត្តមភាពនិយមស្បែកស ។
គ្រាដំបូងលោកត្រាំ ទម្លាក់ការទទួលខុសត្រូវចំពោះអំពើហិង្សាទាំងនេះទៅលើភាគីទាំង២ក្រុម ។ រងការរិះគន់យ៉ាងខ្លាំង ដោយសេចក្តីថ្លែងការណ៍របស់លោកកាលពីថ្ងៃទី១៤ សីហា លោកបានផ្លាស់ប្តូរជំហរវិញ ដោយចាត់ទុកពួកណាហ្ស៊ីបែបថ្មី និងពួកប្រកាន់ពូជសាសន៍និយមស្បែកសក្រុម KU KLUX KLAN ហៅកាត់ថា ក្រុម KKK ថាជាពួកឧក្រិដ្ឋជន ។ នាថ្ងៃទី១៥ សីហា ប្រធានាធិបតីអាមេរិកបានច្រានចោលការបកស្រាយលើកដំបូងដោយនិយាយថា ពួកអ្នកប្រឆាំងគ្នាដែលប្រើអំពើហិង្សាបានវាយគ្នាទៅវិញទៅមកដោយប្រើដំបង ។ លោកបន្តថា ពួកបាតុករឆ្វេងនិយមបានវាយប្រហារយ៉ាងខ្លាំងលើក្រុមមួយទៀត ។ លោកអះអាងបែបនេះទៅកាន់សារព័ត៌មាននៅឯ TRUMP TOWER ក្រុងញូវយ៉ក ។ លោកថា សេចក្តីថ្លែងការណ៍ដែលខ្ញុំធ្វើកាលពីថ្ងៃទី១២ សីហា ជាសេចក្តីថ្លែងការណ៍ពុំទាន់ផ្ទាល់មួយ ពេលពុំទាន់ដឹងរឿងពិតនានា ។ គេត្រូវការពេលវេលាបន្តិច ដើម្បីស្វែងយល់ពីសាច់រឿង ។
មនុស្សជាច្រើនរយនាក់កាលពីយប់ថ្ងៃទី១៤ មក១៥ សីហា បាននាំគ្នាធ្វើបាតុកម្មនៅមុខ TRUMP TOWER ក្រុងញូវយ៉កមុនពេលលោកត្រាំ មកដល់និវេសនដ្ឋាននេះរបស់លោក ។ ពួកបាតុករបាននាំគ្នាស្រែកពាក្យថា «HEY HEY HO HO! ត្រាំ អ្នកប្រកាន់ពូជសាសន៍ត្រូវចាកចេញ» ដែលបែបនេះចង់សំដៅលើអំពើហិង្សាដែលកើតមានកាលពីថ្ងៃទី១២ សីហា នៅក្រុង CHARLOTTESVILLE ។ រងការរិះគន់ ព្រោះពុំថ្កោលទោសពួកក្រុមស្តាំនិយមជ្រុល លោកត្រាំ ទើបដូរប្រយោគថ្លែងកាលពីថ្ងៃទី១៤ សីហា ដោយបរិហារពីអំពើហិង្សាប្រកាន់ពូជសាសន៍ ហើយបន្ទោសលើពួកឧត្តមភាពនិយមស្បែកស ។ ទោះជាបែបនេះ ក៏ពុំអាចរំងាប់កំហឹងរបស់ពួកបាតុករដែរ ។ ពួកបាតុករនិយាយថា យើងមកកាន់ទីនេះ ព្រោះតែនៅប្រទេសយើងពួកឧត្តមភាពនិយមស្បែកស ពួកណាហ្ស៊ី ពួក ANTISEMITES ត្រូវបានប្រធានាធិបតីយើងប្រែក្លាយទៅជាស្របច្បាប់ ៕
ចែករំលែកព័តមាននេះ