ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទីបំផុតរកឃើញហើយ! ​ម្ចាស់​ពានរង្វាន់​បាល់ទាត់​ សន្តិភាព​រដូវ​កាល​ទី​២

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​ប្រកួត​សន្សំ​ពិន្ទុ​យ៉ាង​ស្វិតស្វាញ ប្រកបដោយ​សាមគ្គីភាព គោរព​

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​ប្រកួត​សន្សំ​ពិន្ទុ​យ៉ាង​ស្វិតស្វាញ ប្រកបដោយ​សាមគ្គីភាព គោរព​តាម​បទបញ្ជា វិន័យ បច្ចេកទេស​នៃ​ការ​ប្រកួត​រយៈពេល​ប្រមាណ​១០​ស​ប្តា​ហ៍​កន្លង​ទៅ ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​សន្តិភាព​រដូវ​កាល​ទី​២ ត្រូវ​បាន​បិទ​បញ្ចប់ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្រោម​អ​ធិ​តី​ភាព លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្ត ធ្វើឡើ​ង​នៅ​តារាង​បាល់ទាត់ អេកូ ស្ព​ត់ តាម​បណ្តោយ​ផ្លូវជាតិ លេខ​៦ (​ផ្លូវ​សៀមរាប​) ស្ថិត​នៅ​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

លោក អៀង ប្រុស គ្រូ​គង្វាល​នៅ​ក្រុម​ជំនុំ បេសកកម្ម​ដំណឹង​ល្អ និង​ជា​គណៈកម្មការ​រៀបចំ​ការ ប្រកួត​ពានរង្វាន់​សន្តិភាព បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ៖ នេះ​ជា​ឆ្នាំ​ទី​២​ហើយ ដែល​បាន​រៀបចំ​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​សន្តិភាព ដែល​ចាប់ផ្ដើម​ការ​ប្រកួត​កាល​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២២​ដោយ​បាន​ទទួល​ការ​ចូលរួម​ចំនួន​២១​ក្រុម មាន​៤​អ៊ុយ គឺ​មហាជន​ប្រុស មហាជន​ស្រី អ៊ុយ​១៨(U18) និង​អ៊ុយ​១៦(U16) ដែល​មក​ពី​បណ្តារ​ស្រុក​-​ក្រុង​មួយ​ចំនួន​។

លោក អៀង ប្រុស បញ្ជាក់​ថា ៖ គោលបំណង​នៃ​ការ​ប្រកួត ៖ ១-​បង្កើត​និង​បង្កើន សុខភាព មិត្តភាព សាមគ្គីភាព សន្តិភាព តាម​រយៈ​ការ​លេង​កីឡា​,២- បំផុស​ដល់​យុវជន ឱ្យ​ងាក​មក​លេង​កីឡា ដើម្បី​សុខភាព និង​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​អប្បាយមុខ​ផ្សេង​ៗ, ៣- បំផុស​ឱ្យ​យុវជន​ស្រឡាញ់​ការ​សិក្សា គ្រួសារ សង្គម​ជាតិ និង​ស្រឡាញ់​សន្តិភាព​។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលខេត្ត​ស្តីទី បាន​ថ្លែង​នូ​ការ​កោតសរសើរ​ដល់ក​ក្រុមការងារ ជា​ពិសេស​ក្រុម​ជំនុំ​បេសកកម្ម ដំណឹង​ល្អ ក្រុម​កីឡាករ កីឡាការិនី ទាំងអស់ និង​គណ​:​កម្ម​ការ​រៀបចំ​ការ​ប្រកួត ដែល​បាន​ខិតខំ​ប្រឹង ប្រែង ទាំង​កម្លាំងកាយ កម្លាំងចិត្ត និង​បច្ចេកទេស ដើម្បី​ប្រកួត​យក​ក្រុមកីឡា​ដែល​ទទួល​បាន​ជ័យ​លា​ភី តាម​ប្រភេទ​វិញ្ញាសា​នីមួយ​ៗ​។

លោក បន្ត​ថា ៖ ការ​ចាញ់​ឬ​ឈ្នះ​ពិតមែនតែ មាន​សារៈសំខាន់​សម្រាប់​ក្រុម​នីមួយ​ៗ​ប៉ុ​ន្ត​ស្មារតី​ស្រឡាញ់ រាប់អាន​គ្នា​ជា​បងប្អូន និង​សាមគ្គីភាព រវាង​កីឡាករ​និង​កីឡាករ រវាង​ក្រុម​មួយ​នឹង​ក្រុម​មួយ កាន់តែ​មាន​សារៈសំខាន់​ថែម​ទៀត ពិសេស​ក្នុង​ពេល​នេះ​គឺ​បាន​រៀនសូត្រ ដក​ពិសោធន៍​ពី​ចំណុច​ល្អ​ៗ ហើយ​សំខាន់​គឺ​យើង​បាន​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​បុព្វហេតុ​វិស័យ​កីឡា ដែល​ប្រទេស​ជាតិ យើង​កំពុង​មានការ​ខិតខំ​ប្រឹងប្រែង ដើរ​ឱ្យទាន់​ប្រទេស​នានា​លើ​ពិភពលោក​។

សូម​បញ្ជាក់​ផង​ដែរ​ថា ៖ ក្រោយ​បញ្ចប់​ការ​ប្រកួត ជ័យ​លា​ភី U16 លេខ​១-បាន​ទៅ​លើ​ ក្រុម​បញ្ចា​ខែល​ខ្ចាស់​, លេខ២-ក្រុម​បញ្ចា​ខែល KKT, លេខ​៣-ក្រុម​បញ្ចា​ខែល Black Man​។ U18 លេខ​១-បាន​ទៅ​លើ​​ក្រុម​បញ្ចា​ខែល Black Man, លេខ​២-​​បញ្ច​ខែល POSEIDON, លេខ​៣-ក្រុម​បញ្ចា​ខែល​។ ក្រុម​មហាជន​ស្រី លេខ​១-នារី​បញ្ចា​ខែល​, លេខ​២-នារី​បញ្ចា​ខែល C, លេខ​៣-នារី​បញ្ចា​ខែល POSEIDON, ដោយឡែក​ក្រុម​ម​ហ​ជន ប្រុស លេខ១-បាន​ទៅ​លើ​ ក្រុម Happy Team, លេខ២-​ក្រម​សិរី​សោភ័ណ និង​លេខ៣-ក្រុម​មហាជន សែន​សិន FC​។ ក្នុង​នោះ​ចំពោះ​កីឡាករ​-​កីឡា​ការី​នី ឆ្នើ​ម​ក៏​ទ​ទួ​បាល​ពាន់​លើក​ទឹកចិត្ត​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ