ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្តដាច់​ខ្លាំង​ណាស់​! ម្ចាស់​អាជីវកម្ម​អគ្គិសនី​តំបន់​​អ្នក​លឿង​ត្រើយ​លិច ក្រោយ​កើតរឿង​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កណ្តាល

ជាងសំណង់​ម្នាក់ ខណៈ​ឡើង​រៀប​រន្ទា​ដែក​ដើម្បី​បិទ​ក្បាច់​ខ្លោងទ្វារវត្ត​កំពង់​ភ្នំ ស្រាប់តែ​លើក​ដែក​ទៅ​ប៉ះ​ជាមួយនឹង​ខ្សែភ្លើង​ស្រា​.​ត​ដែល​នៅ​ចម្ងាយ​ពី​ខ្លួន​ប្រហែល​ជាង​

ខេត្តកណ្តាល ៖ ជាងសំណង់​ម្នាក់ ខណៈ​ឡើង​រៀប​រន្ទា​ដែក​ដើម្បី​បិទ​ក្បាច់​ខ្លោងទ្វារវត្ត​កំពង់​ភ្នំ ស្រាប់​តែ​លើក​ដែក​ទៅ​ប៉ះ​ជាមួយនឹង​ខ្សែភ្លើង​ស្រា​.​ត​ដែល​នៅ​ចម្ងាយ​ពី​ខ្លួន​ប្រហែល​ជាង​១​ម៉ែត្រ បណ្តាល​ឱ្យ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ធ្លាក់​ពីលើ​ខ្លោងទ្វារ ដែល​មាន​កម្ពស់​ប្រហែល​៥​ទៅ​៦​ម៉ែត្រ​មក​ដី និង​បាន​ស្លា​.​ប់​ចោល​ប្រពន្ធ និង​កូន​តូច​ៗ​ចំនួន​៣​នាក់ ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ។

ហេតុការណ៍​ខាងលើ​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣​កន្លង​ទៅ ស្ថិត​នៅ​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក​។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ថៃ វីរ​: ហៅ ជា អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងសំណង់ និង​មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ ខាងលើ ។

បើ​តាម​បុរស​ម្នាក់​ដែល​មានឈ្មោះ នឿ​ន វុ​ទ្ធី បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​មាន​កម្មករ​ចំនួន​៣​នាក់ រួម​ទាំង​រូប​គាត់​ផង បាន​នាំ​គ្នា​រៀប​រន្ទា​ដែក​ដើម្បី​ឡើង​បិទ​ក្បាច់ ដោយ​រូប​គាត់​នៅ​ដី​ចាំ​ហុច​ដែក រីឯ​ជាង​ម្នាក់​ទៀត​ឡើង​ទៅ​ត្រឹម​ក្រោម​ប្លង់​សេ​ខ្លោងទ្វារ ។ ចំណែក​ជន​រង​គ្រោះ​ឡើង​ទៅ​លើ​កំពូល​ខ្លោងទ្វារ ស្រាប់តែ​លើក​ដែក​ទៅ​ប៉ះ​ជាមួយនឹង​ខ្សែភ្លើង​ស្រា​.​ត បណ្តាល​ឲ្យ​ឆក់​ធ្លាក់​មក​ដី​តែ​ម្តង​។ ភ្លាម​ៗ​នោះ ជាងសំណង់​រួម​ជាមួយ​កូនជាង ក៏​ប្រញាប់ប្រញាល់​លើក​ជន​រង​គ្រោះ​ដាក់​លើ​រទេះ រួច​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ជា​អកុសល​នៅ​ពេល​ទៅ​ដល់ ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​ស្លា​.​ប់​បាត់​ទៅ​ហើយ ។

ចំណែក​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ក៏​បាន​រៀបរាប់​ដែរ​ថា ជន​រង​គ្រោះ​មាន​ប្រពន្ធ​ធ្វើការ​នៅ​រោងចក្រ និង​មានកូន​ចំនួន​៣​នាក់​គិត​ទាំង​នៅ​ក្នុង​ផ្ទៃពោះ​ម្តាយ​ជាង​២​ខែ​ផង​។ សព្វ​ថ្ងៃនេះ ជីវភាព​គ្រួសារ​នេះ​ជួប​ការ​លំបាក​ខ្លាំង ហើយ​ជំពាក់​លុយ​គេ ដោយ​បាន​ប្តី​ជា​អ្នករក​លុយ​សង​ដោះបំណុល​។ ចុះ​ឥឡូវនេះ បើ​ប្តី​ស្លា​.​ប់​បាត់​ទៅ​ហើយ តើ​ឱ្យ​គ្រួសារ​នេះ​សង្ឃឹម​អ្វី​ទៀត កូន​ៗ​ក៏​នៅ​តូច ហើយ​កូន​ម្នាក់​មាន​ជំងឺរលាកស្រោមខួរ​ប្រចាំ​កាយ រីឯ​ប្រពន្ធ​មាន​ផ្ទៃពោះ​ទៀត?​។

ចំណែក​រឿង​ដែល​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ក៏​ដូច​ជា​មហាជន​ហួសចិត្ត​នោះ គឺ​ខាង​ម្ចាស់​ក្រុមហ៊ុន​អគ្គិសនី​ស្រុក​លើក​ដែក ចិត្តដាច់​ណាស់ គ្នា​ស្លា​.​ប់​បាត់បង់​ជីវិត​ទៅ​ហើយ កុំ​ថា​ឡើយ​មក​សួរនាំ សូ​ម្បី​តែ​លុយកាក់​ចូលរួម​រំលែក​ទុក្ខ​ចូល​បុណ្យ​ស​.​ព​ក៏​គ្មាន​ផង គឺ​បាន​ព្រះ​គ្រូ​ចៅអធិការ​វត្ត​កំពង់​ភ្នំ​ក្នុង ជួយ​១០០​ដុល្លារ និង​គ្រឿង​ឧបភោគបរិភោគ​សម្រាប់​ធ្វើបុណ្យ​ជូន​ជន​រង​គ្រោះ ។

គួរ​បញ្ជាក់​ថា ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក អាំ ធូ អធិការ​នគរបាល​ស្រុក​លើក​ដែក ក៏​បាន​ថ្លែង​ឱ្យ​ដឹង​ថា ករណី​នេះ មិនមែន​ជា​កំហុស​របស់​ខាង​អគ្គិសនី​ទេ គឺជា​ការ​ធ្វេសប្រហែស​របស់​ជន​រង​គ្រោះ ទើប​ខាង​ភ្លើង​គេ​មិន​អើពើ​។ ទោះបីជា​បែប​ណា មនុស្ស​ស្លា​.​ប់​ទៅ​ហើយ ក្នុង​មនោសញ្ចេតនា​អាណិតអាសូរ មិន​គួរ​មើល​នឹង​ភ្នែក​នោះ​ឡើយ​។

គួរ​បញ្ជាក់​ទៀត​ថា ចំណែកឯ​ភាគី​ខាង​ក្រុមហ៊ុនអគ្គីសនី​វិញ ភ្នាក់ងារ​យើង​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ