ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​បឹង​សាធារណៈ​របស់​រដ្ឋ​ចំនួន​៣​កន្លែង​នៅ​ក្នុងស្រុក​កៀនស្វាយ ប្រឈម​នឹង​ការ​បាត់បង់​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កណ្តាល

បឹង​រទាំង ស្ថិត​ក្នុង​ឃុំ​ភូមិធំ និង​បឹង​ទួល​ត្នោត ស្ថិត​ក្នុង​ឃុំ​គគីរ ព្រមទាំង​បឹង​ធំ ស្ថិត​ក្នុង​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដែល​ជា​បឹង​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​កើត​មាន​ឡើង​តាំងពី​ដូនតា ដែល​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​អាស្រ័យ​ផល​ចិញ្ចឹមជីវិត និង​ជា

ខេត្តកណ្តាល ៖ បឹង​រទាំង ស្ថិត​ក្នុង​ឃុំ​ភូមិធំ និង​បឹង​ទួល​ត្នោត ស្ថិត​ក្នុង​ឃុំ​គគីរ ព្រមទាំង​បឹង​ធំ ស្ថិត​ក្នុង​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដែល​ជា​បឹង​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​កើត​មាន​ឡើង​តាំងពី​ដូនតា ដែល​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​អាស្រ័យ​ផល​ចិញ្ចឹមជីវិត និង​ជា​ប្រព័ន្ធ​រំដោះ​ជំនន់​ទឹកភ្លៀង បញ្ជៀ​ស​កុំអោយ​មានការ​ជន់​លិច​ផលដំណាំ ផ្ទះសម្បែង​របស់​បងប្អូន​ប្រជាជន​នា​រដូវវស្សា​ទៀត​ផង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បឹង​ទាំង​៣​កន្លែង​ខាងលើ​នេះ ប្រសិនបើជា​គ្មាន​ការ​ទប់ស្កាត់​ពី​សំណាក់​អាជ្ញា​ធរ​មូលដ្ឋាន​នោះ​ទេ អាច​ប្រឈម​នឹង​ការ​បាត់បង់ ក្លាយទៅជា​កម្មសិទ្ធិ​របស់​បុគ្គល​ឯកជន​ដែល​ជា​អ្នកមាន​លុយ មាន​អំណាច ជាក់​ជា​មិន​ខាន​ឡើយ​។

ដោយ​បច្ចុប្បន្ន ដី​មាន​ហាងឆេង ឈ្មួញ​អ្នកមាន​លុយ មាន​អំណាច កំពុង​តែ​ប្រើ​រូបភាព​ឃុបឃិត​គ្នា ប្រែក្លាយ​ពី​ដី​បឹង​សាធារណៈ​របស់​រដ្ឋ អោយទៅ​ជា​ដី​អាស្រ័យ​ផល រួច​អោយ​ប្រជាពលរដ្ឋ​ជា​អ្នក​ឈរឈ្មោះ​ក្លែងបន្លំ​ឯកសារ ធ្វើ​លិខិត​ទិញ​លក់​ស្របច្បាប់ ក្នុង​តម្លៃ​ថោក​ៗ​។ ហើយ​ឥឡូវ​កន្លែង​ខ្លះ គេ​សង្កេត​ឃើញ​ឈ្មួញ​បាន​ចាក់​ដី ឬ​ខ្សាច់​លុប​ស្ទើរតែ​មួយ​ចំហៀង​បឹង​ជា​បណ្តើរ​ៗ​ទៅ​ហើយ ខណៈ​ដែល​កន្លែង​ខ្លះ​ទៀត​កំពុង​តែ​បោះបង្គោល​ថ្មី រំ​លោ​.​ភយ​ក​យ៉ាង​គឃ្លើន​តែ​ម្តង ដោយ​យក​លេស​ថា ទិញ​ពី​ពលរដ្ឋ​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ លោក ឡូ​វ សុខ​សាន អភិបាលស្រុក​កៀនស្វាយ បាន​ប្រាប់​អ្នក​សារព័ត៌មាន​អោយ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភ​: ឆ្នាំ​២០២៣ យ៉ាង​ខ្លី​ដូច្នេះ​ថា ចាំ​រូប​លោក​ឆែក​មើល​សិន ព្រោះ​កំពុង​ជាប់រវល់​ប្រជុំ​សន្និបាត​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ