រាជធានីភ្នំពេញ ៖ កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានចេញសេចក្តីណែនាំច្រើនដងហើយ ស្តីពីការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន ក្នុងទិសដៅលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ ។
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ដូចជា សេចក្ដីណែនាំលេខ៣៦៧៣ អយក.សណន ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៤ ស្តីពីការលើកកម្ពស់សុខភាព អនាម័យ និងសុវត្ថិភាពចំណីអាហារតាមសាលារៀន និងសេចក្ដីណែនាំលេខ១៨ អយក.សណន ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ ស្តីពីការលើកកម្ពស់សុវត្ថិភាព ចំណីអាហារ និងអាហារប្រកបដោយសុខភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ។
ទោះជាយ៉ាងនេះក៏ដោយ ក្រសួងសង្កេតឃើញថា សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន មានអាការៈពុលចំណីអាហារ ទន់ដៃទន់ជើង និងឈានទៅដួលសន្លប់។ តាមរបាយការណ៍របស់មន្ត្រីសុខាភិបាលបានឲ្យដឹងថា មូលហេតុនៃអាការៈខាងលើនេះ បណ្តាលមកពីការទទួលទានចំណីអាហារមិនមានសុវត្ថិភាព និងសុខុមាលភាព ការបរិភោគគ្មានតុល្យភាព ការគេងមិនគ្រប់គ្រាន់ បរិស្ថានសិក្សាខ្វះអនាម័យ ការខ្វះចន្លោះ ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការលក់ដូរចំណីអាហារ និងការចាត់វិធានការអនុវត្តដែលមិនទាន់បានល្អប្រសើរនៅតាមគ្រឹះស្ថានសិក្សា ។
ដើម្បីពង្រឹងការអនុវត្តសេចក្តីណែនាំនានា ដែលបានដាក់ចេញកន្លងមក ពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារ អនាម័យ និងបរិស្ថានសិក្សានៅតាមគ្រឹះស្ថានសិក្សា ប្រកបដោយប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំបន្ថែម ដូចខាងក្រោម ៖



















ចែករំលែកព័តមាននេះ