ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ ផ្សព្វផ្សាយ​សភាពការណ៍​វិវត្តន៍​ថ្មី​ៗ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​មន្ត្រី​ក្រសួងការបរទេស​សន្តិភាព សន្តិសុខ ស្ថិរភាព​សាធារណៈ និង​សុវត្ថិភាព​សង្គម​គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់

រាជធានី​ភ្នំពេញ ៖ យោង​តាម​មន្ត្រី​ក្រសួងការបរទេស​សន្តិភាព សន្តិសុខ ស្ថិរភាព​សាធារណៈ និង​សុវត្ថិភាព​សង្គម​គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់ ក្នុង​ការ​ធានា​ជំរុញ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។ កងកម្លាំងប្រដាប់ អាវុធ​និយាយ​រួម (​ខ​.​ភ​.​ម​) និយាយ​ដោយឡែក មាន​តួនាទី​ចូលរួម​រ៉ាប់រង​ភារកិច្ច​ដ៏​ធំធេង​នេះ​។ នេះ​ជា​ប្រសាសន៍​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បាន​ថ្លែង​នៅ​ក្នុង​ឱកាស​ពិធី​ផ្សព្វផ្សាយ​សភាពការណ៍​វិ​វត្ត​ថ្មី​ៗ​លើ​វិស័យ​នយោបាយ​សន្តិសុខ​ការពារ​ជាតិ សម្រាប់​ឆ្ពោះទៅ​កាន់​ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងការពារជាតិ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៧​។

លោក នាយ​ឧត្តមសេនីយ៍ ណឹ​ម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស ក្រសួងការពារជាតិ បាន​សម្តែង​គាវរ​កិច្ច និង​សូម​អបអរសាទរ​ក្នុង​ការ​ដែល​កង​យោធពលខេមរភូមិន្ទ​បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​មួយ​ថែម​ទៀត ដែល​ត្រូវ​បាន​ចារឹក​ដោយ​ការ​ប្រោស​ប្រទាន​ពី​ព្រះមហាក្សត្រ និង​ការ​ស្នើ​សុំ​របស់​សម្តេច​អគ្គសេនាបតី​តេ​ជោ នាយក​រដ្ឋមន្ត្រី សម្រាប់​ងារ “​សម្តេច​ពិជ័យ​សេនា​” ចំពោះ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ។ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ណឹ​ម សុវត្ថិ បាន​បញ្ជាក់​ទៀត​ថា ជាមួយនឹង​ការ​ទទួល​បាន​នូវ​គោរមងារ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់ កង​យោធពលខេមរភូមិន្ទ ជាស​ម្តេច​ពិជ័យ​សេនា គឺជា​មោទនភាព​ដែល​មិន​ត្រឹមតែ​សម្តេច​ពិជ័យ​សេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ផ្ទាល់​នោះ​ទេ តែ​ជា​មោទនភាព​សម្រាប់​កងទ័ព​ទាំងមូល ហើយ​លើ​វិស័យ​ប្រវត្តិសាស្ត្រ​យោធា​ទាំងមូល​ផង​ដែរ​។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា តែង​បាន​យកចិត្តទុកដាក់ និង​បាន​កំណត់ វិស័យ​សន្តិសុខ ជា​បញ្ហា​គ្របដណ្តប់ និង​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ជា​ពិសេស ការ​ខិតខំ​ធ្វើការ​កែទម្រង់​ជួរ​កងកម្លាំងប្រដាប់អាវុធ និង​យកចិត្តទុកដាក់​លើកកម្ពស់ ឧបត្ថម្ភ​គាំទ្រ គ្រប់​កាលៈទេសៈ ដោយ​ធ្វើ​ទំនើប​កម្ម​កងកម្លាំងប្រដាប់អាវុធ ដើម្បី​ឲ្យ​សក្តិ​សមជា​កងកម្លាំងប្រដាប់អាវុធ មួយ​មាន​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី​ផង និង​អនុវត្ត​ច្បាប់​ដ៏​មាន​ប្រសិទ្ធភាព​ផង ហើយ​មាន​សមត្ថភាព​គ្រប់គ្រាន់ ជំនាញ​វិជ្ជាជីវៈ​យ៉ាង​ពិតប្រាកដ ស្មើមុខស្មើមាត់​ទៅ​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​លើ​សកលលោក​។ សម្តេច​ពិជ័យ​សេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បាន​គូសបញ្ជាក់​ថា ជោគជ័យ​នា​ពេល​ក​ន្ល​មក បាន​បង្ហាញ​ឲ្យ​ឃើញ ខ​.​ភ​.​ម យើង​ជា​កម្លាំង​ស្នូល​មួយ ដែល​មាន​ភាព​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ​មាតុភូមិ គោរព​ស្រលាញ់​ប្រជាជន មាន​ឆន្ទៈ​ប្រយុទ្ធ​ប្តូរផ្តាច់ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​ឯករាជ្យ សន្តិភាព អធិបតេយ្យ​បូរណភាព​ទឹកដី ធានា​បាន​នូវ​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន​ថែម​ទៀត​។

ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​អគ្គមេបញ្ជាការ​នៃ ខ​.​ភ​.​ម​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​នូវ​ការ​កោត​ស​ដរ​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​នៃ ខ​.​ភ​.​ម ទាំងអស់​ដែល​បាន​ខិតខំ​ពំ​ពេញ​ការងារ​សម្រេច​បាន​ជូន​ប្រទេស​ជាតិ និង​ប្រជាជន​ជា​បន្តបន្ទាប់ សំដៅ​អភិវឌ្ឍ​ការ​កែទម្រង់​អង្គភាព និង​ការ​កសាង​បុគ្គល​ខ្លួន​ឲ្យ​កាន់តែ​រីក​ចម្រើន ស្រប​តាម​អភិក្រម ហ៊ាន​ពាក់ ហ៊ាន​ធ្វើ និង​ហ៊ាន​ទទួលខុសត្រូវ ហើយ​គោរព និង​អនុវត្ត​តាម ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​កត្តា​គន្លឹះ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ស្ថិរភាព ព្រមទាំង​ការ​អភិវឌ្ឍ​ណ៍​រីក​ចម្រើន​លើ​គ្រប់​វិស័យ​។

ក្នុង​ឱកាស​នោះ ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គបញ្ជាការ ខ​ភម និង​មេបញ្ជាការ​កង​ទ័​ពេ​ជើង​គោក ជើង​ទឹក ជើង​អាកាស កងរាជអាវុធហត្ថ យោធភូមិ​ភាគ កងពល និង​មេបញ្ជាការ​មក​ពី​ស្ថាប័ន អង្គភាព​នានា ក្នុង ខ​.​ភ​.​ម ក៏​បាន​ជូន​នូវ​កន្ត្រក​ផ្កា​ដល់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុង​ឱកាស​ដែល​ទទួល​បាន​គោរមងារ ជាស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ពី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ ២០១៧​កន្លង​ទៅ​នេះ​៕