ខេត្តកែប ៖ ឯកឧត្តមសោម ពិសិដ្ឋ អភិបាលខេត្តកែប កាលពីព្រឹកថ្ងៃទី១៤ កុម្ភៈ បានអញ្ជើញចូលរួមបើកការដ្ឋានគម្រោងជួសជុលផ្លូវដើរសាធារណៈ តាមបណ្ដោយឆ្នេកែប ប្រវែង1.100ម៉ែត្រ និងទទឹង1.2ម៉ែត្រ និងមានរៀបចំធ្វើសួនច្បារ មានបណ្ដោយ15ម៉ែត្រ និងទទឹង13ម៉ែត្រ ។

ឯកឧត្តមសោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍នាថ្ងៃបើកការដ្ឋាននេះថា កន្លែងតាមបណ្ដោយឆ្នេរងូតទឹកនេះ ជាកន្លែងក្រាលកន្តេលយកលុយពីភ្ញៀវ កាលពីពេលកន្លងមក ។ ប៉ុន្តែសម្រាប់ពេលនេះ កន្លែងក្រាលកន្តេលនេះ គឺមិនមានក្រាលកន្តេលដូចមុនទៀតទេ ព្រោះខេត្តយើងជាខេត្តនៅជាប់មាត់សមុទ្រ ត្រូវការជួសជុលផ្លូវដើរសាធារណៈនេះអោយបានស្អាតនិងត្រៀមទទួលអបអរសារទរបុណ្យសមុទ្រនៅពេលខាងមុខ ។

ឯកឧត្តមអភិបាលខេត្តកែប សុំចិត្តពីក្រុមអាជីវកលក់ដូរទាំងអស់ ដែលធ្លាប់ក្រាលកន្តេលនៅតាមបណ្ដោយឆ្នេរកែបកុំឱ្យមានការខឹងសម្បារពីអាជ្ញាធរកែបអី ព្រោះថាការជួសជុលតាមបណ្ដោយឆ្នេរ និងមានគម្រោងធ្វើសួនច្បារនេះគឺគ្មានរបស់អ្នកណាទេ គឺរបស់យើងទាំងអស់គ្នា ហើយខេត្តយើងក៏មានការអភិវឌ្ឍន៍ដែរ ។

ឯកឧត្តមសោម ពិសិដ្ឋ បានលើកឡើងពីកាប់ដើមកាប៉ាងចោលនៅតាមបណ្ដោយឆ្នេរនេះ គឺមិនមានប៉ះពាល់អ្វីទេ គឺយើងដាំដើមឈើផ្សេងទៀត ដែលហូបផ្លែកើត និងមិនប៉ះពាល់ដល់ខឿនឆ្នេររបស់យើង ។ ឯកឧត្តមអភិបាលខេត្តកែបមានប្រសាសន៍ថា ការរីកចម្រើននិងអភិវឌ្ឍនប៉ុន្មានឆ្នាំចុងក្រោយនេះនៅខេត្តកែប ។

អភិបាលខេត្តកែបបានលើកឡើងថា កន្លែងងូតទឹកឆ្នេរខ្សាច់នេះ ត្រូវបានក្រុមហ៊ុនមួយធ្វើវិនិយោគទុនរួចហើយកាលពីឆ្នាំ2013មកម្ល៉េះ រហូតមកដល់ពេលអ្នកវិនិយោគនោះ មិនដែលមានដឹកខ្សាច់មួយឡានយកមកចាក់បន្ថែមឡើយ។




ចែករំលែកព័តមាននេះ