ភ្នំពេញ៖ នៅថ្ងៃទី១៤កុម្ភៈ ដែលជាទិវានៃក្តីស្រឡាញ់ ក្រុមអង្គការសង្គមស៊ីវិល នៅកម្ពុជា ចំនួន ៤០ស្ថាប័ន បានចេញលិខិតចំហគោរពជូនរដ្ឋមន្ត្រី ៤ ក្នុងកម្មវត្ថុ ស្នើមានចំណាត់ការទៅលើលោក ផែង វណ្ណៈ ដែលជាម្ចាស់គេហទំព័រ Pheng Vannak News ចំពោះការប្រើប្រាស់មាតិកាមិនសមរម្យ ការប្រមាថ មាក់ងាយ និងបៀតបៀនទៅលើស្ត្រីអ្នកសារព័ត៌មាន។
រដ្ឋមន្ត្រី ៤ក្រសួង ដែលសង្គមស៊ីវិល សរសេរលិខិតគោរពជម្រាបជូន រួមមាន៖ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
សូមអានលិខិតចំហទាំងស្រុង៖
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ