ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាកាម១៤៩​នាក់​ចូលរួម​សិក្ខាសាលា​ស្តី​ពី​យុទ្ធសាស្ត្រ​ស្វែងរក​ឧត្តមភាព​ការ​ប្រកួត​កីឡា​ស៊ី​​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា តំណាង​ឲ្យ ឯកឧត្តម ស

រាជធានី​ភ្នំពេញ ៖ លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា តំណាង​ឲ្យ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កីឡា លោក​ប្រធាន​នាយកដ្ឋាន លោក​អនុប្រធាន​នាយកដ្ឋាន គ្រូបង្វឹក និង​គ្រូ​ជំនួយ​នា​ថ្ងៃ​ទី ១៤ ខែកុម្ភៈ ឆ្នាំ​២០២៣​បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ស្តី​ពី​យុទ្ធសាស្ត្រ​ស្វែងរក​ឧត្តមភាព​ក្នុង​ការ​ប្រកួត​កីឡាស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​នៅ​សាល​ប្រជុំ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។

លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្អែក​តាម​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​សម្រាប់​ដំណើរការ​ហាត់​ហ្វឹកហ្វឺន​ដល់​ក្រុម​ជម្រើសជាតិ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ រៀប​សិក្ខាសាលា ស្តី​ពី​យុទ្ធសាស្ត្រ​ស្វែងរក​ឧត្តមភាព​ក្នុង​ការ​ប្រកួត​កីឡាស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ដល់​អគ្គ​លេខាធិ​ការ​សហព័ន្ធ​កីឡា​ជាតិ គ្រូបង្វឹក គ្រូ​ជំនួយ​ជា​អ្នក​ពាក់ព័ន្ធ​យ៉ាង​សំខាន់​ក្នុង​ការ​ដឹកនាំ គ្រប់
គ្រង និង​វាយតម្លៃ​ការ​ហាត់ និង​បង្ហាត់​ក្រុម​ជម្រើសជាតិ​រយៈពេល​៤​ខែ ។ នៅ​រៀង​រាល់ដំណាច់ខែ​នីមួយ​ៗ ប្រជុំ​បច្ចេកទេស និង​វាយតម្លៃ​ប្រកួត​តេស្ត​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​បច្ចេកទេស​គុណ​ផល​កីឡា ។

លោក​បន្ត​ថា សិក្ខាសាលា​នេះ​មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៣ មាន​សិក្ខាកាម​សរុប​ចំនួន​១៤៩​នាក់ ក្នុង​នោះ​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ជាតិ គ្រូបង្វឹក គ្រូ​ជំនួយ​មក​ពី​សហព័ន្ធ​កីឡា​ជាតិ​ចំនួន ៤២​នាក់ និង​ក្រុម​គ្រូបង្វឹក​កីឡា​ជន​ពិការ​ចំនួន ៣០​នាក់ ដើម្បី​ពង្រឹងសមត្ថភាព​គ្រូបង្វឹក​ក្រុមកីឡា​ជម្រើសជាតិ​ឆ្នាំ​២០២៣ រៀបចំ​យុទ្ធសាស្ត្រ​យក​ប្រៀប​ដណ្តើម​មេដាយ​ក្នុង​ការ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ និង​អាស៊ានប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​ចូលរួម​ប្រកួត​កីឡា​លក្ខណៈ​អន្តរជាតិ​នានា​។

លោក​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​បន្ថែម​ថា គ្រូឧទ្ទេស​រួម​មាន លោក អ៊ុ​ក សិទ្ធិ​ជាតិ ឯកឧត្តម វ៉ា​ត់ ចំរើន លោក ប៉ុន សុខ លោក សំ សុខ​យី លោក ព្រំ វ​ណ្ណា​រឿ​ន លោកស្រី លឿង សូ​ផា​ន​ណា​រ៉េ​ត លោក ប៉ឹង សា​រ៉េ​ត និង លោក លន់ ច​ន្ធូ ។ ក្នុង​នាម​គណៈ​គ្រប់គ្រង​វគ្គ លោក​សូម​សំណូមពរ​ដោយ​ទទូច​ដល់​សិក្ខាកាម​ទាំងអស់​ឱ្យ​យកចិត្តទុកដាក់ ស្តាប់​ក្រេប​យកចំណេះ​ដឹង​វិទ្យាសាស្ត្រ​កីឡា​ថ្មី​ៗ
ព្រមទាំង​ចែករំលែក​បទ​ពិសោធន៍​ល្អ​ៗ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​យក​ទៅ​រៀបចំ​ផែនការ និង​អនុវត្ត​ក្នុង​ការ​បង្ហាត់​ដើម្បី​ស្វែងរក​ឧត្តមភាព​ឲ្យ​សម្រេច​បាន​គុណ​ផល​ល្អ ហើយ​ឈាន​ទៅ​ដណ្តើម​យក​មេដាយ​ជូន​ជាតិ ក្នុង​ការ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​ចូលរួម​ប្រកួត​កីឡា​លក្ខណៈ​អន្តរជាតិ​នានា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ