ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​​នៅ​​ចិន​អាច​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​ច្រើន​រយ​នាក់

6 ឆ្នាំ មុន

ចិន ៖ យោង​តាម​មជ្ឈមណ្ឌល​បណ្តាញ​រញ្ជួយ​ដី​ចិន​ថា ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​ដល់​ទៅ​៧​រី​ស្ទ័​រ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​៨ សីហា វេលា​ម៉ោង​២១​និង​១៩​នាទី ម៉ោង​ក្នុងស្រុក​នៅ​ស្រុក

ចិន ៖ យោង​តាម​មជ្ឈមណ្ឌល​បណ្តាញ​រញ្ជួយ​ដី​ចិន​ថា ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​ដល់​ទៅ​៧​រី​ស្ទ័​រ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​៨ សីហា វេលា​ម៉ោង​២១​និង​១៩​នាទី ម៉ោង​ក្នុងស្រុក​នៅ​ស្រុក JIUZHAIGOU ខេត្ត​ស៊ី​ឈួ​ន ភាគ​និរតី​ចិន ។

យោង​តាម​គណៈកម្មាធិការ​ជាតិ​ទទួល​បន្ទុក​សភាព​ព​ការណ៍​បន្ទាន់​ចិន​ថា ការ​រញ្ជួយ​ដី​ខ្លាំង​នេះ​អាច​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​រយ​នាក់ រួច​មនុស្ស​ច្រើន​ពាន់​នាក់​រង​របួស ចំណែក​ផ្ទះសម្បែង​យ៉ាងតិច​២៤.០០០​ខ្នង​រង​ការ​បំផ្លាញ ។ ការ​រញ្ជួយ​ដី​នេះ​បើ​តាម​វិទ្យាស្ថាន​ភូ​គម្ព​សាស្ត្រ​អា​មេ​រិ​ក USGS ថា មាន​កម្លាំង​ត្រឹម​៦,៥​រី​ស្ទ័​រ​កើត​មាននៅ​តំបន់​ដាច់​ស្រយាល​មួយ​នៃ​ខេត្ត​ស៊ី​ឈួ​ន មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​ដែល​មានការ​រញ្ជួយ​ដី​ខ្លាំង​កម្លាំង​៨​រី​ស្ទ័​រ កាលពី​ឆ្នាំ​២០០៨ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​៨៧.០០០​នាក់ ។ ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដី​លើក​នេះ​ស្ថិត​នៅ​ចម្ងាយ​២៨៤​គីឡូម៉ែត្រ ខាងជើង​ទីប្រជុំជន​ខេត្ត​ស៊ី​ឈួ​ន​គឺ​ទីក្រុង CHENGDU ក្នុង​ជម្រៅ​១០​គីឡូម៉ែត្រ ។

តំបន់​រង​ការ​វាយប្រហារ​ដោយ​ការ​រញ្ជួយ​ដី​នេះ​មាន​ជា​ពិសេស​ឧទ្យាន​ជាតិ JIUZHAIGOU ជា​តំបន់​ដាច់​ស្រយាល​នៃ​ខ្ពង់រាប​ទី​បេ ស្ថិត​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ ។ តំបន់​នេះ​ជា​តំបន់​ទេសចរណ៍​ល្បីល្បាញ​មួយ​ដោយសារ​សម្រស់​បឹង​ទាំងឡាយ ។

កាសែត​ប្រជាជន​ចិន​រាយការណ៍​ថា មនុស្ស​ជាង​១០០​នាក់ ជាប់​នៅ​ក្នុង​ឧទ្យាន​ជាតិ​នេះ ។ យោង​តាម​ស៊ី​ន​ហួ​ថា នា​ថ្ងៃ​ទី​៨ សីហា នេះ​មាន​មនុស្ស​ដល់​ទៅ​ជាង​៣៨.០០០​នាក់ មក​លេង​នៅ​ឧទ្យាន​ជាតិ JIUZHAIGOU ។

គណៈកម្មាធិការ​ជាតិ​ទទួល​បន្ទុក​សភាពការណ៍​អាសន្ន​ចិន​និយាយ​ថា មនុស្ស​ជា​ច្រើន​រយ​នាក់​អាច​ស្លាប់​រួច​ជា​ច្រើន​ពាន់​នាក់​រង​របួស ហើយ​ផ្ទះសម្បែង​យ៉ាងតិច​២៤.០០០​ខ្នង​រង​ការ​ខូចខាត ។ តាម​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ថា សណ្ឋាគារ​មួយ​ដែល​មាន​អ្នកទេសចរ​ស្នាក់​ប្រមាណ​ជា​២.០០០​នាក់​ត្រូវ​បាក់​មួយ​ផ្នែក​ក្រោយ​ការ​រញ្ជួយ​ដី ។ បណ្តា​ក្រុម​អ្នក​ជួយ​សង្គ្រោះ ព្រមទាំង​កង​យោធា និង​ប៉ូលិស​ត្រូវ​បាន​បញ្ជូន​ទៅ ។

ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង បាន​ចេញ​បញ្ជា​ឱ្យធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​កាត់​បន្ថយ​បណ្តា​ផលវិបាក​ជា​អវិជ្ជមាន​នៃ​ការ​រញ្ជួយ​ដី​នេះ ។

ទោះបី​យ៉ាងណា មក​ដល់​ព្រឹក​ថ្ងៃ​ទី​៩ សីហា វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក តុល្យការ​ផ្លូវការ​នៃ​អ្នក​ស្លាប់​ថា មាន​១៣​នាក់ ហើយ​១៧៥​នាក់​រង​របួស ៕