ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ភ្នំ​ក្រឡា​ពស់ ត្រូវ​បាន​ក្រសួងបរិស្ថាន ត្រៀម​បង្កើត​ជា​តំបន់ការពារធម្មជាតិ​ហើយ

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ភ្នំ​ក្រឡា​ពស់ ឬ​ក្រឡា​ពុះ ត្រូវ​បាន​ក្រសួងបរិស្ថាន​កំពុង​រៀបចំ​ដាក់​ជា​តំបន់ការពារធម្មជាតិ ដោយ​តំបន់​នេះ​មាន​សក្តានុពល​ធនធានធម្មជាតិ​ជីវៈចម្រុះ សត្វ​កម្រ​ងាយ​រង​គ្រោះ និង​ជា​ប្រភព

ខេត្តស្ទឹងត្រែង ៖ ភ្នំ​ក្រឡា​ពស់ ឬ​ក្រឡា​ពុះ ត្រូវ​បាន​ក្រសួងបរិស្ថាន​កំពុង​រៀបចំ​ដាក់​ជា​តំបន់ការពារធម្មជាតិ ដោយ​តំបន់​នេះ​មាន​សក្តានុពល​ធនធានធម្មជាតិ​ជីវៈចម្រុះ សត្វ​កម្រ​ងាយ​រង​គ្រោះ និង​ជា​ប្រភព​ទឹក​ដ៏​សំខាន់​ផង​ដែរ​។

បើ​តាម​លោក ផៃ ប៊ុ​ន​ឈឿ​ន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងបរិស្ថាន ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​នា​ពេល​កន្លង​ទៅ​ថា ការ​សិក្សា​បង្កើត តំបន់ការពារធម្មជាតិ​ភ្នំ​ក្រឡា​ពស់​នេះ ដោយ​មើលឃើញ​ពី​សក្តានុពល​ធនធានធម្មជាតិ ជីវៈចម្រុះ​ដ៏​ច្រើន​សម្បូរ​បែប និង​មានការ​ណែនាំ​ចង្អុលបង្ហាញ​ពី​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមទាំង​មានការ​គាំទ្រ​ពី​សំណាក់​លោក ស្វាយ សំ​អ៊ា​ង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​។

លោក ផៃ ប៊ុ​ន​ឈឿ​ន បន្ត​ថា នេះ​ជា​ការ​ពង្រីក​វិសាលភាព​នៃ​ការ​អភិរក្ស និង​ជា​ការ​លើក​ថែ រក្សា​ការពារ និង​លើកកម្ពស់​ប្រព័ន្ធ​អេកូឡូស៊ី​។ ហើយ​តាម​រយៈ​ការ​សិក្សា​តំបន់​ភ្នំ​ក្រឡា​ពស់​នេះ គឺជា​តំបន់​មួយ​ដែល​ត្រូវ​ការពារ​ជា​ចាំបាច់ ដោយសារ​តំបន់​នេះ មាន​ប្រភព​ទឹក មាន​ប្រភេទ​ជី​វះ​ចម្រុះ​ជា​ច្រើន និង​មាន​ស្រទាប់​ព្រៃឈើ​ក្រាស់​ផង​ដែរ​។

លោក ស្វាយ សំ​អ៊ា​ង អភិបាល​ខេត្តស្ទឹងត្រែង ក៏​បាន​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​ត្រៀម​បង្កើត​តំបន់ការពារធម្មជាតិ​ភ្នំ​ក្រឡា​ពស់​នេះ ដោយ​បាន​លើក​ឡើង​ថា តំបន់​ភ្នំ​ក្រឡា​ពស់​នេះ ជា​តំបន់​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ​ដែល​គួ​តែ​អភិរក្ស ថែរក្សា​ការពារ​ធនធានធម្មជាតិ​នេះ ដើម្បី​ការពារ​ធម្មជាតិ​ជីវៈចម្រុះ និង​ដើម្បី​ជា​សក្តានុពល​ទេសចរណ៍ធម្មជាតិ​។ ប្រសិនបើ​យើង​មិន​ការពារ​តំបន់​នេះ​ទេ យើង​នឹង​ជួប​បញ្ហា​ឈម​ដោយ​ការ​កា​.​ប់​ទន្ទ្រាន​ព្រៃឈើ បរបាញ់​សត្វ បាត់បង់​ធនធានធម្មជាតិ និង​បាត់បង់​សក្តានុពល​ទេសចរណ៍ ជា​ពិសេស​តំបន់​ក្រឡា​ពស់​ជា​ប្រភព​ទឹក​ដ៏​សំខាន់​ផង​ដែរ​។

លោក​អភិបាលខេត្ត​រំលឹក​ថា កន្លង​មក អាជ្ញាធរ​បាន​បង្កើត​ក្រុមការងារ​ចុះ​ទៅ​ទប់ស្កាត់ និង​បង្ក្រាប​​បទល្មើស​ផ្សេង​ៗ​ក្នុង​តំបន់​នេះ​ផង​ដែរ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​អនុវត្ត​ច្បាប់​ពេញលេញ​នៅ​ឡើយ​ទេ ប៉ុន្តែ​ក្រោយ​ពេល​តំបន់​ភ្នំ​ក្រឡា​ពស់​នេះ ដាក់​ប​ញ្ជូ​ល​ជា​តំបន់ការពារធម្មជាតិ អាជ្ញាធរ​ខេត្ត និង​អនុវត្ត​ទៅ​តាម​ច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្ត​បទល្មើស និង​ខិតខំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បានដឹង និង​ចូលរួម​ថែរក្សា​ការពារ​ទាំងអស់​គ្នា​។

យោង​តាម​រការ​បង្ហាញ​របស់​ក្រុមការងារ​នាយកដ្ឋាន​តំបន់ការពារធម្មជាតិ​ដីគោក​ខាងកើត​ទន្លេមេគង្គ នៃ​អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ ក្រសួង​បង​រិ​ស្ថាន​កន្លង​មក ក្រសួងបរិស្ថាន​ធ្លាប់​បាន​ចុះ​មក​សិក្សា​ជា​ច្រើន​លើក​មក​ហើយ ដើម្បី​ត្រៀម​ដាក់​ជា​តំបន់ការពារធម្មជាតិ​ក្រសួងបរិស្ថាន​។ តំបន់​ភ្នំ​ក្រឡា​ពស់ ជា​ប្រភេទ​ព្រៃស្រោង និង​មាន​ផ្ទៃក្រឡា​១១០៦៥១​ហិ​កតា ស្ថិត​នៅ​ក្រុង​ភូមិសាស្ត្រ​ស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ា​ង មាន​ទន្លេសេកុង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ