ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលទាំងព្រឹក! អគ្គិភ័យឆេះហាង ​និង​​តូបលក់ដូរ យ៉ាងសន្ធោសន្ធៅ នៅក្រុងប៉ោយប៉ែត​ (វីដេអូ)

3 ខែ មុន
  • បន្ទាយមានជ័យ

រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យ​ឆាបឆេះ​យ៉ាងសន្ធោសន្ធៅនៅចំណុច​​ហាង​ ឬ​តូបលក់ដូរផ្សេងៗ​

រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យ​ឆាបឆេះ​យ៉ាងសន្ធោសន្ធៅនៅចំណុច​​ហាង​ ឬ​តូបលក់ដូរផ្សេងៗ​ក្នុងនោះ​មានទាំងកន្លែងលក់​គ្រឿងសម្ភារកុំព្យូទ័រ និង​ទូរស័ព្ទ ហាងលក់គ្រឿងអគ្គិសនី ក៏ដូចជា​​ទីតាំង​​លក់សំបុត្ររថយ​ន្តក្រុងផងដែរ ដែលមិនអាចគណនាបានទេថាតើនៅមានហាង ឬតូប​អ្វីខ្លះទៀតនោះ តែ​បើគិតជា​ល្វែងប្រហែលជា​​១០ល្វែង នៅជាប់ផ្លូវជាតិលេខ​​៥ ក្នុងភូមិអូរ​ជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង​​​៧​និង​​​​​៣៦នាទី​ព្រឹកថ្ងៃទី​១៣ កុ​ម្ភៈ នេះ​។

Picture

ទោះជា​យ៉ាង​ណា នៅហេតុការណ៍គ្រោះអគ្គិភ័យ​ខាងលើ​មិនទាន់ដឹងពីមូលហេតុនៅឡើយទេ ហើយ​ក៏មិនទាន់ដឹងពីទំហំនៃការខូចខាត ឬមានអ្នករងរបួសនៅឡើយទេ ខណៈ​អាជ្ញាធរ និង​សមត្ថកិច្ច​កំពុងអន្តរាគមន៍ និង​រថយន្តពន្លត់អគ្គិភ័យជា​ច្រើនគ្រឿង ក្នុងនោះ​ក៏មាន​ខាង​ភាគីថៃ មកជួយផងដែរ ។

Picture

​ករណីអគ្គិភ័យ​គិតមកដល់ពេលនេះ គេសង្កេតឃើញ​ថា អាជ្ញាធរ និង​សមត្ថកិច្ច អន្តរាគមន៍​បាញ់ទឹកពន្លត់​យ៉ាង​សស្រាក់សស្រាំ មានទាំង​នគរបាល​ការពារព្រំដែន មានទាំង​យោធា និង​កម្លាំង​ជំនាញពាក់ព័ន្ធទាំងអស់នៅក្រុង​ប៉ោយប៉ែត ហើយ​រថយន្ត​ថៃ​ខាង​សង្គ្រោះ ខាងពន្លត់អគ្គិភ័យដែលមានបំពាក់​ឧបករណ៍​ ព្រមទាំង​ក្រុមរុករក និង​ក្រុមជួយសង្គ្រោះក៏បានចុះមកដល់កន្លែងកើតហេតុ​ផងដែរ។ ដោយឡែក អីវ៉ាន់ដែល​គេជញ្ជូនចេញពី​ក្នុង​ហាង ក៏ដូចជា​តូបនីមួយៗកំពុងដាក់កកកុញ​ពេញ​តាម​ដងផ្លូវជាតិ​ជា​បណ្តោះអាសន្ន ។​

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើ​ទំព័រកាសែតកោះសន្តិភាព ៕​

Picture
Picture
Picture
Picture
Picture

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture