ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​កា​តា​ត្រៀម​ប្តឹង​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​(WTO)
ប្រទេស​កា​តា​គ្រោង​ប្តឹង​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​(WTO)​ពី​ការ​ឡោម​ព័ទ្ធ​ពាណិជ្ជកម្ម​ដោយ​ខុសច្បាប់​របស់​ប្រទេស​៤​រួម​មាន​អា​រ៉ា​ប៊ី​សា​អូឌីត បា​រ៉ែន អេ​មី​រ៉ាត​អា​រ៉ាប់​រួម និង​អេ​ហ្ស៊ី​ប ។

១-​កា​តា​ត្រៀម​ប្តឹង​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​(WTO)
ប្រទេស​កា​តា​គ្រោង​ប្តឹង​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​(WTO)​ពី​ការ​ឡោម​ព័ទ្ធ​ពាណិជ្ជកម្ម​ដោយ​ខុសច្បាប់​របស់​ប្រទេស​៤​រួម​មាន​អា​រ៉ា​ប៊ី​សា​អូឌីត បា​រ៉ែន អេ​មី​រ៉ាត​អា​រ៉ាប់​រួម និង​អេ​ហ្ស៊ី​ប ។

២-​លេងបិទពួន​លូន​ចូល​ម៉ាស៊ីន​បោកគក់
ក្មេង​ប្រុស​ម្នាក់​ត្រូវ​គេ​ជួ​យស​ង្គ្រោះ​ចេញពី​ម៉ាស៊ីន​បោកគក់​នៅ​អគារ​មួយ​ក្នុង​ក្រុង​ហា​ខូ​វ ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយសារ​គេ​ចូល​ពួន​ពេល​លេងបិទពួន ។

៣-​ជប៉ុន​ចាប់​ប្រើស​ដែល​អុកឡុក​ចម្ការ​របស់​កសិករ
សត្វ​ប្រើ​សមាន​ចំនួន​កើន​ខ្ពស់​នៅ​ក្រុង​ណា​រ៉ា ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ពេញចិត្ត ប៉ុន្តែ​សម្រាប់​ប្រើស​មួយ​ក្បាល​ពូកែ​អុកឡុក​ក្នុង​ចម្ការ​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន ។

៤-​សាកសព​ជន​រង​គ្រោះ​ដោយ​យន្តហោះ​ធ្លាក់​ក្នុង​ទឹកកក​នៅ​ទ្រង់ទ្រាយ​ល្អ
សាកសព​នៅ​ក្នុង​យន្តហោះ​ចំនួន​២​គ្រឿង​ដែល​ធ្លាក់​កាលពី​៥​ទស​វត្ស​មុន​នៅ​លើ​ភ្នំ​«​អែ​ល​»​របស់​បារាំង​នៅ​មាន​ទ្រង់ទ្រាយ​ល្អ ។

៥-​ឪពុក​ម្តាយ​ធ្វើបាប​កូន​ទុក​ឱ្យ​ឈរ​ក្រោម​អាកាសធាតុ​ត្រជាក់​រយៈពេល​១៥​ម៉ោង
តុលាការ​បែ​ល​ហ្សុ​ិ​កបាន​ដាក់គុក​ម្តាយ និង​ឪពុកធម៌​រយៈពេល​១០​ឆ្នាំ ពី​បទ​ធ្វើបាប​កូន​ដោយ​ដាក់​ទណ្ឌកម្ម​បណ្តោយ​ឱ្យ​ឈរ​ក្រោម​អាកាសធាតុ​ត្រជាក់​រយៈពេល​១៥​ម៉ោង ហើយ​ក្មេង​ទាំង​២​ត្រូវ​យក​ទៅ​ស​ង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ។

៦-​រវាង​មនុស្ស​និង​មនុស្ស​យន្ត
ពិព័រណ៍​«Global Mobile Internet Conference»(GMIC)​នៅ​ប៉េ​កាំ​ង ប្រទេស​ចិន បាន​បង្ហាញ​មនុស្ស​យន្ត​ទាក់ទង​ជាមួយ​ភ្ញៀវ​ចូល​ទស្សនា និង​ជា​ផ្នែក​មួយ​នៃ​ការ​រីក​ចម្រើន​លើ​បច្ចេកវិទ្យា​នៅ​លើ​ពិភពលោក ។

៧-​មនុស្ស​យន្ត​លេងអុក​របស់​តៃវ៉ាន់
ក្រុម​វិស្វករ​ពី​ស្ថាប័ន​ស្រាវជ្រាវ​បច្ចេកវិទ្យា​ឧស្សាហកម្ម​របស់​តៃវ៉ាន់ បាន​បង្កើត​មនុស្ស​យន្ត​លេងអុក​ដ៏​អ​ស្ចា​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​«Computex»​ជា​ពិព័រណ៍​បច្ចេកវិទ្យា​ធំ​បំផុត​នៅ​អាស៊ី​ប្រចាំឆ្នាំ​២០១៧​រៀបចំ​ឡើង​នៅ​តៃវ៉ាន់ ។

៨-​មនុស្ស​យន្ត​សិច​ស៊ី
វិស្វករ​ជប៉ុន​បាន​បង្កើត​មនុស្ស​យន្ត​ស្រី​ទំនើប​ទាន់សម័យ​ឈ្មោះ​«Sexy Robot»​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​ចក្កវាឡ និង​សិល្បៈ​នៅ​សារមន្ទីរ​សិល្បៈ និង​វិទ្យាសាស្ត្រ​ប្រទេស​សិង្ហ​បុរី បាន​ទទួល​កិត្តិនាម​ថា​ជា​មនុស្ស​យន្ត​ដ៏​សិច​ស៊ី​នៅ​លើ​លោក ។

៩-​មនុស្ស​យន្ត​ចាប់​ត្រី​នៅ​សមុទ្រ
ត្រី​តោ ឬ​«Lionfish»​ជា​ត្រី​មាន​ពិស​ស៊ីសាច់​ជា​អាហារ​ដោយ​ត្រី​ញី​អាច​ពង​បាន​ជិត​២​លាន​គ្រាប់​ក្នុង​មួយ​ឆ្នាំ ។ បច្ចុប្បន្ន​ត្រី​ប្រភេទ​នេះ​មាន​ច្រើន​នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក និង​សមុទ្រ​ការី​បៀ​ន ។

១០-​នាវាមុជទឹក​យន្ត​ត្រួតពិនិត្យ​ក្នុង​មហាសមុទ្រ​ដ៏​ជ្រៅ
មជ្ឈមណ្ឌល​សមុទ្រ​ជាតិ​នៅ​ក្រុង​សៅ​ថែម​តុ​ន ចក្រភព​អង់គ្លេស​បាន​បង្ហាញ​នាវាមុជទឹក​យន្ត​«Yellow Submarine»​ជានា​វា​ដែល​ស្រាវជ្រាវ​នៅ​ក្នុង​មហាសមុទ្រ​ដ៏​ជ្រៅ និង​ជា​ផលិតផល​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ៕