ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើជំងឺ​ឫសដូងបាត​អាច​កើតឡើង​វិញ​ទេ ?

6 ឆ្នាំ មុន

ស្ត្រី​ម្នាក់​អាយុ​៥៦​មាន​ទីលំនៅ​ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និយាយ​ថា គ្រួសារ​របស់​គាត់​មាន​សមាជិក​៥​នាក់ កើត​ជំងឺ​ឫសដូងបាត​ទាំងអស់ ។

ពិសេស​ស្វាមី​របស់​គាត់​កើត​មាន​ជំងឺ​ឫសដូងបាត​បី​ដង​ហើយ

ស្ត្រី​ម្នាក់​អាយុ​៥៦​មាន​ទីលំនៅ​ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និយាយ​ថា គ្រួសារ​របស់​គាត់​មាន​សមាជិក​៥​នាក់ កើត​ជំងឺ​ឫសដូងបាត​ទាំងអស់ ។

ពិសេស​ស្វាមី​របស់​គាត់​កើត​មាន​ជំងឺ​ឫសដូងបាត​បី​ដង​ហើយ (​ព្យាបាល​ហើយ​ក៏​កើតឡើង​វិញ​) ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកស្រី​ធុញទ្រាន់​នឹង​ជំងឺ​នេះ ព្រោះ​ត្រូវ​ចំណាយ​ប្រាក់​ព្យាបាល​ជា​បន្តបន្ទាប់ ។

ស្ត្រី​រូប​នោះ​ឆ្ងល់​ថា តើ​ហេតុ​អ្វី​បានជា​ជំងឺ​ឫសដូង​ព្យាបាល​ហើយ​មួយ​លើក​ជា​ពីរ​លើក​នៅ​តែ​កើតឡើង​វិញ ?

លោក​វេជ្ជបណ្ឌិត​សាន់ ចាន់​ណា ជា​គ្រូពេទ្យ​ជំនាញ​ខាង​ព្យាបាល​ជំងឺថ្លើម ក្រពះ ពោះវៀន និង​ឫសដូងបាត នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ឲ្យ​ដឹង​ថា សញ្ញា​ធ្លាក់ឈាម​តាម​បាត ឬ​មាន​ធ្លាក់​សាល់​(​ដុំ​សាច់​ឫសដូង​)​មក​ខាងក្រៅ គឺជា​សញ្ញា​នៃ​ជំងឺ​ឫសដូងបាត ហើយ​ការ​ព្យាបាល​ជំងឺ​នេះ​គឺ​មាន​ច្រើន​វិធី​ដូច​ជា លេបថ្នាំ​, ការ​ចង និង​ការ​វះកាត់ ពិសេស​គឺ​ការពារ​កុំ​ឲ្យ​កើត​មាន​បញ្ហា​រាករូស និង​ទល់លាមក​ញឹកញាប់ ។ ប្រជាជន​ខ្មែរ​យើង​មួយ​ចំនួន​តែង​និយាយ​ថា ការ​ព្យាបាល​ជំងឺ​ឫសដូងបាត​អាច​នឹង​កើតឡើង​វិញ ។ ក្នុង​ភាសា​របស់​ពេទ្យ​គេ​មិន​និយាយ​ថា កើតឡើង​វិញ​ទេ គឺ​គេ​និយាយ​ថា លាប់​ឡើង​វិញ ។ ជា​ទូទៅ​ការ​ព្យាបាល​ជំងឺ​ឫសដូងបាត​អាច​លាប់​ឡើង​វិញ ឬ​មិន​អាច​លាប់​ឡើង​វិញ គឺ​អាស្រ័យ​ទៅ​នឹង​កត្តា​ប្រឈម​ដែល​ជំរុញ​ឱ្យ​មានការ​លាប់​ឡើង​វិញ ។ កត្តា​ទាំងនេះ​មាន​ដូច​ជា​៖

– រាករូស និង​ទល់លាមក​ញឹកញាប់ ។
– មាន​ផ្ទៃពោះ​ច្រើន​ដង​(​ការ​ប្រឹង​នៅ​ពេល​សម្រាល​) ។
– កត្តា​អាយុ ព្រោះ​នៅ​ពេល​ចាស់​ទៅ​ស្បែក​ជ្រីវជ្រួញ និង​យារ​ធ្លាក់ ។
– កត្តា​ដំណពូជ ។
– ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ជាដើម ។

នៅ​ពេល​ព្យាបាល​ជំងឺ​ឫសដូងបាត​ហើយ​នោះ លោក​អ្នក​គួរតែ​ប្រតិបត្តិ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ពិសេស​ការពារ​កុំ​ឲ្យ​កើត​មាន​បញ្ហា​រាករូស និង​ទល់លាមក​ញឹកញាប់។ ធ្វើ​បែប​នោះ​បានការ​លាប់​ឡើង​វិញ​នៃ​ជំងឺ​ឫសដូងបាត លែង​ជា​បញ្ហា​របស់​អ្នក​ដែល​ធ្លាប់​ព្យាបាល​ជំងឺ​ឫសដូងបាត​ទៀត​ហើយ ៕