ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B អាច​ការពារ​បាន​ឬ?

6 ឆ្នាំ មុន

«​ថ្លើម​១​ជីវិត​១» វា​ជា​ការណ៍​ពិត​បើ​សិន​ជា​ថ្លើ​ម​មាន​បញ្ហា ជីវិត​របស់​លោក​អ្នក​ក៏​មិន​មាន​ក្តី​សុខ​ដែរ ។

ការ​ចម្លង និង​ការពារ​ជំងឺ​ថ្លើម​ប្រភេទ B តាម​លោក​វេជ្ជបណ្ឌិត​សាន់ ចាន់​ណា ឯកទេស​ផ្នែក

«​ថ្លើម​១​ជីវិត​១» វា​ជា​ការណ៍​ពិត​បើ​សិន​ជា​ថ្លើ​ម​មាន​បញ្ហា ជីវិត​របស់​លោក​អ្នក​ក៏​មិន​មាន​ក្តី​សុខ​ដែរ ។

ការ​ចម្លង និង​ការពារ​ជំងឺ​ថ្លើម​ប្រភេទ B តាម​លោក​វេជ្ជបណ្ឌិត​សាន់ ចាន់​ណា ឯកទេស​ផ្នែក​ជំងឺ​ថ្លើ​ម ក្រពះ ពោះវៀន និង​ឫសដូងបាត​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ឱ្យ​ដឹង​ថា របៀប​ឆ្លង​ជំងឺ​រលាក​ថ្លើម​បេ​(BBS)​មាន​ដូច​ជា ឈាម ទឹករងៃ​(blood), ការ​ចម្លង​ពី​ម្តាយ​ទៅ​កូន​ពេល​សម្រាល (១០-៩០%) (MTCT)​និង​ការ​រួម​ភេទ (non safe sex) ។

ការពិគ្រោះ​ព្យាបាល​ជំងឺ​ប្រចាំ​ថ្ងៃ ប្រជាជន​យើង​តែងតែ​យល់​ថា​ជំងឺថ្លើម​បេ ចម្លង​តាម​រយៈ​ទឹកមាត់ ញើស អាហារ សម្លៀក​បំពាក់ ។ ការ​ចម្លង​បែប​នេះ​មិន​មានការ​កត់ត្រា​ក្នុង​ឯកសារ​ណាមួយ​ទេ ។ ការ​យល់​បែប​នេះ វា​បណ្តាល​ឱ្យ​មានការ​រើសអើង​រវាង​គ្នា​នឹង​គ្នា បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​យ៉ាង​ខ្លាំង ។

លោក​វេជ្ជ​ប​ណ្ឌិ​បន្ត​ថា ការ​ការពារ​កុំឱ្យ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ យើង​អាច​ធ្វើ​បាន​ដោយ​វិធានការ​ដូច​ជា​៖ ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​មេរោគ​រលាក​ថ្លើម​បេ ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព្យាបាល ឬ​ប្រើប្រាស់​វិធី​កុំឱ្យ​ឆ្លង​ទៅ​ទារក (​ថ្នាំ​Vaccin និង​immunoglobulin anti HBV) ។ ចំណុច​នេះ​សំខាន់​បំផុត​សម្រាប់​ស្រុក​យើង ព្រោះ​ករណី​ចម្លង​ជា​ច្រើន​គឺ​តាម​រយៈ​ពី​ម្តាយ​ទៅ​កូន​នៅ​ពេល​សម្រាល ចំណែកឯ​យុទ្ធសាស្ត្រ​នៃ​ការ​ការពារ​របស់​ពេទ្យ​បច្ចុប្បន្ន​មាន​ប្រសិទ្ធភាព​ដល់​ទៅ​៩៥% (​អនាម័យ​ពេល​សម្រាល​ល ថ្នាំ​វ៉ាក់សាំង និង immunoglobulin anti HBV) ។

យើង​ត្រូវ​ពិនិត្យ​សុខភាព ចាក់​វ៉ាក់សាំង​បណ្តុះ​ប្រ​ព​ន្ធ័​ការពារ (​វ៉ាក់សាំង HBV អាច​បណ្តុះ​ប្រ​ព​ន្ធ័​ការពារ​បាន​ដល់​ទៅ​៥០-៩៩% និង​មាន​ប្រសិទ្ធភាព​ខ្ពស់​) ។

ចៀស​វា​ងា​ការ​ប្រើប្រាស់​សម្ភារ​រួម​គ្នា​៖ ម្ជុលចាក់​ថ្នាំ ច្រាស​ដុសធ្មេញ ឡា​ម​កោរ​ពុកមាត់ ។

ចៀសវាង​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​នូវ​ឈាម ឬ​សម្ភារ​ប្រឡាក់​ឈាម ។

ត្រូវ​តែ​ប្រើ​ស្រោម​អនាម​យ័​ជាមួយ​ដៃគូ​រួម​ភេទ​ខាងក្រៅ​…​។

អនុវត្ត​តាម​វិធី​ទាំងនោះ​នាំ​ឱ្យ​លោក​អ្នកមាន​សុខភាព​ល្អ និង​អាច​កាត់​បន្ថយ​អត្រា​នៃ​ការ​កើត​មាន​ជំងឺ​ថ្លើ​ម ៕