ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​រៀប​ឥដ្ឋការ៉ូ​ចំនួន​១៣​នាក់​ដាច់បាយ​ក្រហាយ​ទឹក ក្រោយ​មេការ​មិន​បើកប្រាក់​ឈ្នួល

1 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ ក្រុម​កម្មករ​សំណង់​ប្រុស-ស្រី​ចំនួន​១៣​នាក់ បាន​និង​កំពុង​ជ្រូ​ល​ច្រប​ល់​ដោយ​សារ​គ្មាន​ប្រាក់​ទិញ​ស្បៀងអាហារ​ហូប​ប្រចាំ​ថ្ងៃ ក្រោយ​ពី​មេការ​សំណង់​របស់​ពួក​គេ​មិន​ព្រម​បើក​ប្រាក់​ឈ្មួលតា​ម​កិច្ចសន្យា ហើយ​ថែម​ទាំង​វេច​ប្រាក់​ឈ្នួល​របស់​គាត់​ជាង​៥,០០០​ដុល្លារ​រត់គេច​ខ្លួន​បាត់​ស្រមោល​ឈឹង​ទៀត​ ។ នេះ​បើ​តាម​ក្រុម​កម្មករ​សំណង់​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ នៅ​រសៀល​ថ្ងៃ​ទី ១០…

​ខេត្តបាត់ដំបង​ ៖ ក្រុម​កម្មករ​សំណង់​ប្រុស-ស្រី​ចំនួន​១៣​នាក់ បាន​និង​កំពុង​ជ្រូ​ល​ច្រប​ល់​ដោយ​សារ​គ្មាន​ប្រាក់​ទិញ​ស្បៀងអាហារ​ហូប​ប្រចាំ​ថ្ងៃ ក្រោយ​ពី​មេការ​សំណង់​របស់​ពួក​គេ​មិន​ព្រម​បើក​ប្រាក់​ឈ្មួលតា​ម​កិច្ចសន្យា ហើយ​ថែម​ទាំង​វេច​ប្រាក់​ឈ្នួល​របស់​គាត់​ជាង​៥,០០០​ដុល្លារ​រត់គេច​
ខ្លួន​បាត់​ស្រមោល​ឈឹង​ទៀត​ ។ នេះ​បើ​តាម​ក្រុម​កម្មករ​សំណង់​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ នៅ​រសៀល​ថ្ងៃ​ទី ១០ កុម្ភៈ ខណៈ​​ពេល​ពួក​កំពុង​ប្រមូលផ្ដុំ​គ្នា​នៅ​កន្លែងធ្វើការ រង់​ចាំ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​ជា​ថ្មី​។

លោក ពឿ​ន ភា​ណា អាយុ​៣៥​ឆ្នាំ ជា​កម្មករ​សំណង់​ម្នាក់​ក្នុង​ចំណោម​១៣​នាក់ មក​ពី​ស្រុក​ភ្នំ​ក្រ​វ៉ា​ញ ខេត្តពោធិ៍​សាត់ បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ក្រុម​ជាង​ពួក​គាត់​ចំនួន​១៣​នាក់​មក​ពី​ខេត្ត​ផ្សេង​ៗ​គ្នា​មក​ធ្វើ​ការងារ​សំណង់​ផ្នែក​ «​រៀប​ការ៉ូ​» ​នៅ​ក្នុង​សំណង់ផ្ទះ​ល្វែង ម្ដុំ​ខាងជើង​ផ្សារ​ទំនើប​ «​ភូ​ពុ​យ​» ស្ថិត​ក្នុងភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។

កម្មករ​រូប​នេះ​បាន​ប្រាប់​ថា ក្រុមការងារ​របស់​លោក​ជំនាញ​រៀប​ឥដ្ឋការ៉ូ ដែល​តំលៃ​ឈ្នួល​គិត​ជា​កា​រ៉េ​ម៉ៅ​ការ​ពី​មេការ​ម្នាក់ ឈ្មោះ សន ចំ​រ៉ុ​ង ។ លោក ពឿ​ន ភា​ណា បាន​បញ្ជាក់​ថា ក្រុម​កម្មករ​របស់​លោក​ទាំង​១៣​នាក់ បាន​ធ្វើការ​គិត​ប្រាក់​ឈ្នួ​ល​ពី​មេការ​ឈ្មោះ សន ចំ​រ៉ុ​ង នេះ ដែល​មេការ​នេះ​ម៉ៅ​ការងារ​នេះ​ បន្ត​មក​ពី​ក្រុមហ៊ុន​សាងសង់​មួយ​នៅ​ក្នុង​សំណង់ផ្ទះ​ល្វែង​ខាងលើ​នេះ​ ។

ប៉ុន្តែ​ចាប់តាំងពី​អំឡុង​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២២ នៃ​ការ​ចាប់ផ្ដើម​ធ្វើ​ការងារ រហូត​មក​ដល់​ដើមខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ មេការ​ឈ្មោះ​សន ចំ​រ៉ុ​ង នេះ​ទើប​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ពួក​គាត់​បាន​ប្រហែល​១០% ប៉ុណ្ណោះ ក្នុង​ចំនួន​ប្រាក់​ឈ្នូ​ល​សរុប​ប្រហែល​ជាង​៥,០០០​ដុល្លារ ដែល​ពួក​គាត់​ត្រូវ​ទ​ទូល​បាន ក្នុង​រយៈពេល​ជាង​៣​ខែ​កន្លង​ទៅ​នេះ​។ ក្រុម​កម្មករ​សំណង់​ខាងលើ​នេះ បាន​រំលឹក​ថា កាល​ចាប់ផ្ដើម​ធ្វើ​ការងារ​ខែ​ដំបូង (​ខែវិច្ឆិកា ឆ្នាំ​២០២២) មេការ​សំណង់​ឈ្មោះ សន ចុះ​រ៉ុ​ង បាន​បើកប្រាក់​ឈ្នូ​ល​ឲ្យ​កម្មករ​ជា​បន្តបន្ទាប់​ទោះ​តិច​ក្ដី ច្រើន​ក្ដី (​របៀប​ខ្ចី​មុន​) តែ​ខែ​បន្តបន្ទាប់ ស្រាប់តែ​មេការ​រូប​នេះ ចាប់ផ្ដើម​កាត់​បន្ថយ​ការ​បើកប្រាក់ រហូត​ចូល​ដល់​ខែមករា ឆ្នាំ​២០២៣ មេការ​រូប​នេះ​គេច​វែ​ស​មិន​បើកប្រាក់​ឈ្នូ​ល​ឲ្យ​ពួក​គាត់​ទាំងស្រុង​តែ​ម្ដង​។

ពួក​គេ​បាន​បញ្ជាក់​ថា ដោយសារ​តែ​មេការ​រូប​នេះ គេច​វែ​ស​មិន​បើកប្រាក់​ឈ្នូ​ល​ឲ្យ​កម្មករ ធ្វើ​ឲ្យ​ពួក​គាត់​ដេក​ដាច់​បាយ ដាច់​ទឹក​ ។ ព្រោះ​គ្មាន​ប្រាក់​ទិញ​ស្បៀងអាហារ​ហូប​ប្រចាំ​ថ្ងៃ រហូត​ស៊ូទ្រាំ​មិន​បាន ក៏​នាំ​គ្នា​ទៅ​កាន់​សាលាសង្កាត់​អូរ​ចា ដើម្បី​ពឹងពាក់​សុំ​ឲ្យ​លោក​ចៅសង្កាត់​ជួយ​អន្តរា​គម​ន៍ ហៅ​មេការ​សំណង់​ឈ្មោះ សន ចំ​រ៉ុ​ង នេះ​មក​ដោះស្រាយ​សង​ប្រាក់​ឈ្នូ​ល​ដល់​ពួក​គាត់ ដែល​នៅ​សល់​ប្រហែល​ជាង​៥,០០០​ដុល្លារ​ទៀត​។

មេការ​សំំ​ណ​ង់​ចិត្ត​មិន​ស្មោះត្រង់​រូប​នេះ ឈ្មោះ សន ចំ​រ៉ុ​ង ភេទប្រុស ​អាយុ​៣៨​ឆ្នាំ មាន​មុខរបរ​ជាង​សំណង់ រស់នៅ​ភូមិ​តា​គត់ ឃុំ​ក្ដុល​តា​ហែ​ន ស្រុក​ប​វេ​ល ​។ នៅ​កិច្ចសន្យា ដែល​ឈ្មោះ សន ចុះ​រ៉ុ​ង បាន​ធ្វើ​ឡើង​នៅ​ក្នុង​សាលាសង្កាត់​អូរ​ចា និង​នៅ​ចំពោះ​មុខ​កម្មករ​សំណង់​ទាំង​១៣​នាក់ កាលពី​ថ្ងៃ​ទី​២១ មក​រា ឆ្នាំ​២០២៣ មេការ​សំណង់​ចិត្ត​មិន​ស្មោះត្រង់​រូប​នេះ បាន​សន្យា​ដូច្នេះ​ថា «​ចាប់ពី​ថ្ងៃ​ទី ២១ មក​រា ដល់​ថ្ងៃ​ទី ០៧ កុម្ភៈ ឆ្នាំ​២០២៣ ខ្ញុំបាទ នឹង​ដោះស្រាយ​ជូន​កម្មករ​ដែល​ខ្ញុំបាទ បាន​ជំពាក់​កម្មករ​ចំនួន​១៣​នាក់ គិត​ជា​ថវិកា​ចំនួន​៨,៧៣២,៥០០​រៀល និង​ប្រាក់​ដុល្លារចំនួន​៣,៧៩០​ដុល្លា​»​។

ប៉ុន្តែ​ក្រោយ​ធ្វើ​កិច្ចសន្យា​មេជាង សន ចំ​រ៉ុ​ង នេះ ​មិន​ទាន់​សង​ប្រាក់​ឈ្នួ​ល​បាន​មួយ​សេន​ផង ស្រាប់តែ​ជិត​ដល់​ថ្ងៃ​ផុតកំណត់​សង់​ប្រាក់ មេជាង​រូប​នេះ​វេច​ប្រាក់ ដាក់​មេ​ប្រូច​បាត់​ស្ងាត់ឈឹង​រហូត​​ដល់​ពេល​នេះ ធ្វើ​ឲ្យ​ក្រុម​កម្មករ​ទាំង​១៣​នាក់ ដេក​ដាច់​បាយ​ក្រហាយ​ទឹក​កាន់តែ​ធ្ងន់ធ្ងរ​ទ្វេ​ដង​សំងំ​នៅ​តែ​ក្នុង​អគារ​សំណង់ ចង់ទៅ​ណា​ក៏​មិនកើត​។ ប៉ុន្តែ​នៅ​ក្នុង​កិច្ចសន្យា​ឃ្លា​ចុង​ក្រោយ មេការ​សំណង់​រូប​នេះ​បាន​សន្យា​យ៉ាង​ជាក់លាក់​ថា «​ខ្ញុំបាទ សូម​ទ​ទូល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ បើ​ខ្ញុំបាទ មិន​អនុវត្ត​តាម​កិច្ចសន្យា​ខាងលើ​នេះ​»​។

កម្មករ​សំណង់ លោក ពឿ​ន ភា​ណា បាន​ត្អូញត្អែរ​ថា ពេល​នេះ​ ពួក​គាត់​គ្មាន​ប្រាក់​សម្រាប់​ទិញ​ស្បៀងអាហារ​ហូប​ទេ សូ​ម្បី​ប្រាក់​មួយ​សេន​ផ្ញើ​ទៅ​ប្រពន្ធ​កូន​នៅ​ឯ​ស្រុក​កំណើត​ក៏​គ្មាន​ដែរ​។ ព្រោះ​មេការ​ឈ្មោះ សន ចំ​រ៉ុ​ង បាន​រត់គេច​ខ្លួន​ដោយ​មិន​ព្រម​សង​ប្រាក់​ថ្លៃ​ឈ្នូ​ល​ឲ្យ​ពួក​គាត់​ឡើយ​។ គាត់​បាន​បញ្ជាក់​ថា មេការ​ឈ្មោះ សន ចំ​រ៉ុ​ង បាន​រត់គេច​ខ្លួន​ពី​ការ​ទ​ទូល​ខុស​ត្រូវ សង​ប្រាក់​ឈ្នូ​ល​ដល់​ពួក​គាត់ ប្រហែល​៥​ថ្ងៃ មុន​កិច្ចសន្យា ផុត​ថ្ងៃ​កំណត់​។ ពេល​នេះ​ ពួក​គាត់​មិន​អាច​ទំនាក់ទំនង​ទៅ​មេការ​រូប​នេះ​បាន​ទេ​។

ដូច្នេះ​ហើយ​ ទើប​ពួក​គាត់​សុំ​ឲ្យ​អាជ្ញាធរ ជួយ​អន្តរា​គម​ន៏​ជា​ថ្មី ទៅ​មេការ​ឈ្មោះ សន ចំ​រ៉ុ​ង នេះ​ឲ្យ​ចូល​មក​ដល់​ស្រាយ​បំណុល​(​ប្រាក់​ឈ្នូ​ល​) ​។ ព្រោះ​ពេល​នេះ​ ពួក​គាត់​ម្នាក់​ៗ គ្មាន​ប្រាក់​មួយ​សេន​សម្រាប់​ទិញ​អាហារ​ចម្អែត​ក្រពះ​ទេ សូ​ម្បី​ទឹក​ប្រើប្រាស​នៅ​កន្លែងធ្វើការ​ក៏​ត្រូវ​គេ​ផ្ដាច់​មិន​ឲ្យ​ប្រើ​ដែរ​។ ពេល​នេះ ​ពួក​គាត់​ដើរ​សុំ​ទឹក​គេ​ប្រើ​ទេ តែ​ភ្លើង​អគ្គិ​ស​នី​នៅ​អាច​ប្រើ​បាន​។ បើ​តាម​ក្រុម​កម្មករ​បាន​ប្រាប់​ថា ពួក​គាត់​ទាំង​១៣​នាក់​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​គ្នា​។

ដូច​ជា​មក​ពី​ខេត្តពោធិ៍​សាត់ ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះវិហារ​។ តាម​រយៈកោះសន្តិភាព កម្មករ​សំណង់​ទាំង​១៣​នាក់ បាន​អំពាវនាវ​ដល់​លោក សន ចំ​រ៉ុ​ង មេការ​សំណង់ ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​បំណុល​ប្រាក់​ឈ្នូ​ល​ជាមួយ​ពួក​គាត់ បើ​មិន​ដូច្នេះ​ទេ ​ពួក​គាត់​នឹង​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​ ។​

អត្ថបទសរសេរ ដោយ