ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ស្កាត់​មហារីក​សុដន់​ដោយ​បរិភោគ​អាហារ​មួយ​ចំនួន

6 ឆ្នាំ មុន

តាម​ការ​ស្រាវជ្រាវ យ៉ាង​ហោច​ណាស់​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​៣​នាក់ កើត​ជំងឺមហារីក​សុដន់ ។ ថ្វីបើ​អត្រា​ជំងឺមហារីក​សុដន់​បាន​ថយ​ចុះ​បន្តិច​ម្តង​ៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អត្រា​នៃ​ការ​កើត​ជំងឺ​នេះ​

តាម​ការ​ស្រាវជ្រាវ យ៉ាង​ហោច​ណាស់​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​៣​នាក់ កើត​ជំងឺមហារីក​សុដន់ ។ ថ្វីបើ​អត្រា​ជំងឺមហារីក​សុដន់​បាន​ថយ​ចុះ​បន្តិច​ម្តង​ៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អត្រា​នៃ​ការ​កើត​ជំងឺ​នេះ​នៅ​តែ​ខ្ពស់​ដោយសារ​តែ​ភាព​ព្រងើយកន្តើយ​របស់​មនុស្ស ។

អាហារ​ដែល​ល្អ​បំផុត​មួយ​ចំនួន​ដែល​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់ ៖

១-​ទិញ​ផ្លែ​ឈើ ឬ​បន្លែ ថ្មី​ៗ
ការ​បរិភោគ​ចំណីអាហារ​ច្រើន​ប្រភេទ ផ្សេង​ៗ​គ្នា​គឺ​ល្អ​ចំពោះ​សុខភាព ដូច្នេះ​ហើយ​រៀងរាល់ថ្ងៃ អ្នក​គួរតែ​ទទួលទាន​ផ្លែ​ឈើ និង​បន្លែ​ច្រើន​ប្រភេទ​ចម្រុះ​គ្នា ។ ការ​ទទួលទាន​ផ្លែ​ឈើ ឬ​បន្លែ​ដូច​គ្នា​រៀងរាល់ថ្ងៃ គឺ​មិនមែន​ជា​រឿង​ដែល​ត្រឹមត្រូវ​នោះ​ទេ ។ ស្របគ្នា​នេះ​ដែរ បន្លែ និង​ផ្លែ​ឈើ​ដូច​ខាងក្រោម​អាច​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​ដល់​អ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។

២-​ប្រូ​ខូ​លី
វា​គឺជា​បន្លែ​ដែល​មាន​ផ្ទុក​នូវ​សារធាតុ​Indole-៣carbinol(I៣C)​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​មាន​សារធាតុ​ប្រឆាំង​នឹង​មហារីក​យ៉ាង​ខ្លាំង​។ វា​ក៏​អាច​ជួយ​ក្នុង​ការ​ផ្លាស់​ប្តូរ​តុល្យភាព​អ៊័​រ​ម៉ូ​ន​អឺ​ស្ត្រូ​សែន និង​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​ផង​ដែរ ។

៣-​ស្ពៃក្តោប​ពណ៌​ស្វាយ
ស្ពៃក្តោប​ពណ៌​ស្វាយ​ក៏​មាន​ផ្ទុក​សារធាតុ I៣C​វីតាមីន​A​និង​សារធាតុ flavonoid anthocyanadin​ដែល​មាន​សក្តានុពល​ក្នុង​ការ​កាត់​បន្ថយ​នូវ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់។

៤-​រមៀត
រមៀត​មាន​ផ្ទុក​សារធាតុ​curcumin​ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ជំងឺមហារីក​។ ដូច្នេះ​ការ​បន្ថែម​រមៀត​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ពិតជា​អាច​ជួយ​ក្នុង​ការ​ទប់ស្កាត់​ជំងឺមហារីក​សុដន់ ។

៥-​បរិភោគ​ផ្លែ​ឈើ​ទាំងមូល
អ្នក​គួរ​បរិភោគ​ផ្លែ​ឈើ​ទាំងមូល​ជា​ជាង​ទទួលទាន​តែ​ទឹក​ផ្លែ​ឈើ​ទាំងនោះ ។ ផ្លែ​ឈើ​ទាំងមូល​អាច​កាត់​បន្ថយ​កាឡូរី បន្ថែម​ជាតិ​សរសៃ និង​បង្កើន​អារម្មណ៍​ឆ្អែត ដូច្នេះ​វា​អាច​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់ ៕