ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​រត់ប្រណាំង​ស្ត្រី​បន្តសកម្មភាព​ឡើង​វិញ​ក្រោយ​ខកខាន​រយៈពេល​២​ឆ្នាំ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទិវា​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​១០​គីឡូម៉ែត្រ​ក្រោម​ប្រធានបទ​«​ស្ត្រី​ក្នុង​ភាព​ជា​អ្នក

រាជធានី​ភ្នំពេញ ៖ ទិវា​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​១០​គីឡូម៉ែត្រ​ក្រោម​ប្រធានបទ​«​ស្ត្រី​ក្នុង​ភាព​ជា​អ្នកដឹកនាំ​»​ចាប់ផ្ដើម​ដំណើរការ​សកម្មភាព​របស់​ខ្លួន​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៣ ក្រោយ​ពី​មានការ​ខកខាន​អស់​រយៈពេល​២​ឆ្នាំ​ដោយសារ​តែ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា នៅ​ក្នុង​ឱកាស​ធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​៨ កុម្ភៈ ឆ្នាំ​២០២៣​។

ឯកឧត្តម​វ៉ា​ត់ ចំរើន បន្ត​ថា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ បាន​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ទិវា​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​១០​គីឡូម៉ែត្រ​ក្នុង​ឆ្នាំ​២០២០​ប្រកប ដោយ​ជោគជ័យ ដោយ​កាល​ណោះ​មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​រត់​ទាំង​ខ្មែរ​និង​បរទេស​ជាង​២០០០​នាក់​។

ប៉ុន្តែ​ដោយសារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​បាន​ធ្វើ​ឱ្យ​ដំណើរការ​នេះ​ត្រូវ​បាន​អាក់ខាន​អស់
រយៈពេល​២​ឆ្នាំ ។ ឥឡូវនេះ ព្រឹត្តិការណ៍​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​១០​គីឡូម៉ែត្រ​បាន​បន្តសកម្មភាព​ឡើង​វិញ​ហើយ ដោយ​គិត​រហូត​មក​ទល់​ពេល​នេះ​យើង​ទទួល​បាន​អ្នក​ចុះ​ឈ្មោះ​រត់​ជាង​១០០០​នាក់ ហើយ​យើង​សង្ឃឹមថា ទម្រាំ​ដល់​ថ្ងៃ​រត់​អាច​នឹង​មានការ​កើនឡើង​លើស​ពី​ការ​រំពឹង​ទុក​។

ឯកឧត្តម​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បញ្ជាក់​ថា ទិវា​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​១០​គីឡូម៉ែត្រ​ធ្វើ​ឡើង​ក្នុង​គោលបំណង​លើកទឹកចិត្ត​ទៅ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​រត់ឱ្យ​បាន​ច្រើន​ដើម្បី​លើកកម្ពស់​ដល់​សិទ្ធិ​ស្មើភាព និង​អនុភាព​របស់​ស្ត្រី​ក្នុង​ការ​ចូលរួម​នៅ​ក្នុងសកម្មភាព​សង្គម ។

ជា​ពិសេស​ជំរុញ​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​កម្ពុជា​ទាំងអស់​មានការ​ហ្វឹកហាត់​ឱ្យ​បាន​កាន់តែ​ខ្លាំង ដើម្បី​ត្រៀមខ្លួន​ក្នុង​ការ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​មនា​ពេល​ដ៏​ខ្លី​ខាង​មុខ ។

ឯកឧត្តម​បានឱ្យ​ដឹង​ទៀត​ថា ខាង​សាលា​រាជធានី​ភ្នំពេញ​គេ​បាន​សំណូមពរ​ទៅ​ដល់​គ្រប់​ភាគី​ទាំងអស់ ត្រូវ​គិត​ពី​អនាម័យ​និង​សុវត្ថិភាព​ជា​ចម្បង ព្រោះ​អ្នក​រត់​តែងតែមាន​ចោល​ដប​ទឹក

សុទ្ធ​និង​សំរាម​ផ្សេង​ៗ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ។ ដូច្នេះ​ឥឡូវនេះ​នៅ​លើ​ពិភពលោក​គេ​ឈាន​ទៅ​ដល់​និន្នាការ​Green Sport​ធ្វើ​យ៉ាងណា​ឈាន​ទៅ​ដល់​សកម្មភាព​ស្អាត និង​បៃតង ហើយ​ក៏​ជា​គំរូ​សម្រាប់​ការ​រៀបចំ​ព្រឹត្តិការណ៍​ផ្សេង​ៗ​ទៀត​ដែរ​។

គួរ​រម្លឹក​ផង​ដែរ​ថា ចំពោះ​ទីតាំង​ដែល​ត្រូវ​រត់​ធ្វើ​ឡើង​នៅ​មុខ​វត្ត​បទុម​វ​តី ថ្ងៃ​ទី​៨ មីនា ចាប់ពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ។ ក្រៅពី​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​ក៏​មាន​រត់​ជា​លក្ខណៈ​គ្រួសារ​ចម្ងាយ​៤​គីឡូម៉ែត្រ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ