ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកចូ ​បៃ​ដិ​ន ​ថា​ មិន​ស្វែងរក​ជម្លោះ​ជាមួយ​ចិន​រឿង​បាល់​ឡុ​ងហោះ​

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធានាធិបតី​អា​មេរិ​ក​លោក​ចូ​ បៃ​ដិ​ន ​កាលពី​យប់​ថ្ងៃ​ទី​៨ កុម្ភៈ បាន​រំងាប់​

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធានាធិបតី​អា​មេរិ​ក​លោក​ចូ​ បៃ​ដិ​ន ​កាលពី​យប់​ថ្ងៃ​ទី​៨ កុម្ភៈ បាន​រំងាប់​វោហារសាស្ត្រ​ជាមួយ​ចិន ។ ភាព​តានតឹងមាន​ខ្ពស់​បំផុត​រវាង​ក្រុង​ប៉េ​កាំ​ង និង​ក្រុង​វ៉ា​ស៊ី​នតោន ក្រោយ​អា​មេ​រិ​ក​បា.ញ់​ទម្លាក់​បាល់​ឡុ​ង​ហោះចិន ​ដោយ​ចោទ​ថា ជា​បាល់​ឡុ​ង​ចារកម្ម ។ គួររំលឹកថា ទីបំផុត​! អា​មេ​រិ​ក​បា​.​ញ់​ទម្លាក់​បាល់​ឡុ​ង​ហោះ​ចិន​មួយ​ពីលើ​សមុទ្រ (​វី​ដេ​អូ​)

ប្រ​ធានាធិ​បតី​អា​មេ​រិ​ក​អះអាង​ថា ប្រទេស​លោក​នឹង​ប្រកួតប្រជែង​ពេញទំហឹង​ជាមួយ​ចិន តែ​យើង​មិន​ស្វែងរក​ជម្លោះ​មួយ​ឡើយ ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ PBS ប្រមុខ​សេត​វិមាន​វាយតម្លៃ​ជា​ពិសេស​ថា រឿង
បាល់​ឡុ​ង​មិន​ប៉ះទង្គិច​ខ្លាំង​ដល់​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំង​២​ឡើយ ។

មុន​នេះ​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី KARINE JEAN-PIERRE បាន​ចោទប្រកាន់ចិន​​ថា​ដាក់​ពង្រាយ​លើ​ពិភពលោក​ទាំងមូល​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បណ្ដា​បាល់​ឡុ​ង​ហោះ​សម្រាប់​ប្រតិបត្តិការ​ចារកម្ម ។ បាល់​ឡុ​ងទាំងនោះ​កំណត់​ឃើញ​ពីលើ​បណ្ដា​ប្រទេស​នៃ​ទ្វីបទាំង​៥​ដោយ​រំលោ.ភ​បំពា.ន​អធិបតេយ្យភាព ដែលជម្រុញ​ឲ្យ​សហរដ្ឋអាមេរិក​ពិភាក្សា​ជាមួយ​បណ្ដាសម្ព័ន្ធមិត្ត​និង​ដៃគូ ។

ទោះបី​យ៉ាងណា​ ដោយ​និយាយ​ពី​ការ​សម្រាល​ភាព​តានតឹង​ជាមួយ​ចិន តែ​លោក​បៃ​ដិ​ន ​ក្នុង​បទ
សម្ភាស៍​នោះ បាន​ដៀមដាម​លោក​ស៊ី​ ជី​ន​ពីង ថា បុរស​នោះ​បង្ក​បញ្ហា​ច្រើន​ណាស់ ។ បន្ទាប់​ពី​អា​មេ
រិ​ក​បា.ញ់​ទម្លាក់​បាល់​ឡុ​ង​ខ្លួន​ក្នុង​សមុទ្រ ចិន​បានបញ្ចេញ​កំហឹង​យ៉ាង​ខ្លាំង​ថា​នឹង​សងសឹក​វិញ​ដោយ
ថា​នោះ​មិនមែន​ជា​បាល់​ឡុ​ង​ចារកម្ម​តែ​ជា​បាល់ឡុ​ង​ឧតុនិយម ដែល​ត្រូវ​បោកបក់​រសាត់​ខុស​ទិស
ដៅ ចូល​ដែនអាកាស​អា​មេ​រិ​ក​និង​និយាយ​ថា អា​មេរិ​ក​មិន​គួរ​ដល់​ថ្នាក់​បា.ញ់​វា​ទម្លាក់​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ