ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​អភិរក្ស​កេស​កូ​ល​ សុខ ​អាន​ ភ្នំ​គូលែន ​ក្លាយជា​ទីកន្លែងកម្សាន្ត ​និងសិក្សា​ស្រាវជ្រាវ​ពូជ​រុក្ខជាតិ​សំខាន់​ៗ

1 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​ បាន​បញ្ជាក់​ថា ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល (​អ័​រ​គី​ដេ​) ​សុខ អាន ភ្នំ​គូលែន​…

ខេត្តសៀមរាប ​៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​ បាន​បញ្ជាក់​ថា ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល (​អ័​រ​គី​ដេ​) ​សុខ អាន ភ្នំ​គូលែន​ កំពុង​បាន​ប្រែ​ក្លាយជា​ការ​បែងចែក តំបន់​អភិវឌ្ឍន៍ ​ដូច​ជា​ការ​រៀបចំ​ហេ​ដ្ឋ​រចនា​សម្ព័​ន​ ការ​សិក្សាស្រាវជ្រាវ​​ ការ​អប់រំ​ផ្សព្វផ្សាយ​ ការ​រៀបចំ​ចិញ្ចឹមសត្វ និង​កិច្ចសហការ​ជាមួយ​ដៃគូ និង​យន្តការ​អភិវឌ្ឍន៍ ​។

ថ្លែងប្រាប់ ក្រុម​អ្នក​សារព័ត៌មាន ​ដែល​បាន​ធ្វើ​ដំណើ​រ​បំពេញ​ទស្សនៈកិច្ច​ទៅ​កាន់មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន ​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៣ លោកស្រី ចាន់ សុ​ម៉ា​លី អនុ​លេខាធិការក្រសួងបរិស្ថាន បានឱ្យ​ដឹង​ថា​ មជ្ឈមណ្ឌល​នេះ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០១៩ ​ហើយមាន​ទំហំ​ផ្ទៃដី​សរុប ២,០២០​ហិ​កតា ​។

លោកស្រី​ បាន​ថ្លែង​បញ្ជាក់​ថា ​សម្រាប់​គោលបំណង​សំខាន់​ នៃ​ការ​បង្កើត​មជ្ឈមណ្ឌល​នេះ​ មាន​ទិស​ដៅ​ចំនួន​៤​សំខាន់​ៗ​ គឺ​៖
ទី​១​ ផ្តោត​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​
ទី​២ ​គឺ​ការ​ថែរក្សា​អភិរក្ស ប្រភេទ​កេរ​ស​កូ​ល​ព្រៃ និងរុក្ខជាតិ​នានា​របស់​កម្ពុជា​ឱ្យ​គង់វង្ស​
ទី​៣ ​គឺធ្វើការ​អប់ រំ​ផ្សព្វផ្សាយ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​សម្បត្តិ​វប្បធម៌​ជាតិ​ ដ៏​សម្បូរ​បែប​នៅ​កម្ពុជា
និង​ទី​៤ ​គឺ​គោល​បំណង​ធ្វើ​យ៉ាងណា​ យើង​អាច​ផ្សារ​ភ្ជាប់​នូវ​សេដ្ឋកិច្ច និង​ការ​អភិរក្ស ​។

ការ​បង្កើត​មជ្ឈមណ្ឌល​នេះ ​ក៏​ជាទី​កន្លែង​មួយ​សម្រាប់​កម្សាន្ត និងក៏​ជាទី​កន្លែង​អាច​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​គាត់​រក​ការងារ​ចំណូល​បន្ថែម​ទៀត​ផង​ដែរ ​។ ​មាន​ន័យ​ថា​ គោលដៅ​ នៃ​ការ​បង្កើត​មជ្ឈមណ្ឌល​នេះ​ មិន​ត្រឹម​ម​តែ​សម្រាប់​កិច្ច​ការពារ​ទេ ប៉ុន្តែ​នៅ​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​យើង​ ។

លោកស្រី​ ចាន់ សុ​ម៉ា​លី ដែល​ទទួល​បន្ទុក​មជ្ឈមណ្ឌល​ស្រាវជ្រាវ និងអភិរក្ស​ កេស​កូ​ល​ សុខ ​អាន ​ភ្នំ​គូលែន​ មាន​ប្រសាសន៍​ ដោយ​បញ្ជាក់​បន្ថែម​ទៀត​ថា​ ​ក្រោយ​ទទួល​ការ​អនុញ្ញាត​របស់​រាជរដ្ឋាភិបាល ​ឱ្យ​បង្កើត​មជ្ឈមណ្ឌល​នេះ​មក ​ក្រសួងបរិស្ថាន​ បាន​រៀបចំ​នូវ​ផែនការមេ ចំនួន​១៦​តំបន់​។ ​ក្នុង​ចំណោម​ទាំង​១៦​តំបន់​នេះ ​ក្រៅពី​តំបន់​រដ្ឋបាល តំបន់​ចំណត​ និង​តំបន់​អាង​ស្តុក​ទឹក ​គឺ​យើង​នៅ​មាន​តំបន់​អភិរក្ស និង​តំបន់​សម្រាប់​អភិវឌ្ឍន៍​ ក្នុង​នេះ​មាន​តំបន់​សំខាន់​ៗ ​ដូច​ជា​តំបន់​ថែរក្សា​ពូជ​រុក្ខជាតិ​ក្នុងស្រុក តំបន់​សម្រាប់​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍ធម្មជាតិ ​ដែល​ក្នុង​នេះ ​យើង​អាច​បង្កើត​ជា​តំបន់​បោះជំរុំ ​សម្រាប់​ចូល​ដើរ​កម្សាន្ត​ ក្នុង​ព្រៃ​ធម្មជាតិ​។​ ក្រៅពី​នេះ​ ក៏​មាន​តំបន់​សិក្សា​ស្រាវជ្រាវ​ដំបូង​គេ​នៅ​កម្ពុជា ហើយ​ក៏​ជា​តំបន់​មួយ​ត្រូវ​បាន​ចាត់​ទុក​សំខាន់​ជាងគេ​ពីព្រោះ​ថា ជាទី​កន្លែង សម្រាប់​សិក្សា​ស្រាវជ្រាវ ក្នុង​នេះ​យើង​ក៏​គ្រោង​បង្កើត​ជា​បណ្តា​ល័យ បង្កើត​ទីកន្លែង​សម្រាប់​តាំងពិព័រណ៍​ ឱ្យ​ប្រជាពលរដ្ឋ​ចូល​មើល​កម្សាន្ត ការ​សិក្សា​ស្រាវជ្រាវ ហើយ​ពិសេស​ការ​បង្កើត​ជា​ធនាគារ​ពូជ​ ដោយ​ក្នុង​នោះ​យើង​នឹង​ប្រមូល​ជា​ពូជ​រុ​ក្ឋ​ជាតិ​ និង​សត្វ​ក្នុងស្រុក​របស់​ប្រទេស​កម្ពុជា​យើង​ មក​ថែរក្សា​ការពារ​នៅ​ទីកន្លែង​ប្រមូលផ្តុំ​នេះ​តែ​ម្តង ​។

លោកស្រី​ ក៏​បាន​លើក​ឡើង​ ដោយ​បញ្ជាក់​ប្រាប់​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​អភិរក្ស​កេស​កូ​ល ​សុខ ​អាន​ ភ្នំ​គូលែន​នេះ​ ដែរ​ថា​ ​នៅ​ថ្ងៃ​ខាង​មុខ​ គេ​គ្រោង​នឹង​បង្កើត​សម្រាប់​ដំណើរ​កម្សាន្ត​តាមព្រៃ​ ដែល​ជា​ដំណើរ​កម្សាន្ត​ បាន​បង្កប់​នូវ​អត្ថន័យ​អប់រំ ដោយ​ក្នុង​នេះ​ យើង​នឹង​បោះ​នូវ​ឆ្លាក​សញ្ញា​ផ្សេង​ៗ ​នៃ​រុ​ក្ឋ​ជាតិ​នីមួយ​ៗ ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ចូល​កម្សាន្ត​សប្បាយ ​ហើយ​បាន​យល់​ពី​ផល​ប្រ​យោ​ជ​ន័​ធម្មជាតិ​នីមួយ​ៗ​ទាំងនេះ​ផង​ដែរ​ ​។

ជាមួយ​គ្នា​នោះ​ដែរ ​លោកស្រី​ថា​ ទាក់ទិន​ក្នុង​ល​គោ​លំ​បណ​ង​សំខាន់​មួយទៀត​ ដែល​ក្រសួងបរិស្ថាន​គ្រោង​នឹង​បង្កើត​ឡើង​ដែរ​ គឺ​តំបន់​សម្រាប់​ចិញ្ចឹមសត្វ​ និង​ការ​ធ្វើ​កសិកម្ម​អភិរក្ស ​ដែល​រក្សា​បាន​នូវ​គុណភាព​ដី ​និង​មិន​ប្រើ​ជីគីមី​ប៉ះពាល់​ដល់​ដី​ និង​សុខភាព​មនុស្ស​យើង​។

គួរ​បញ្ជាក់​ថា​មជ្ឈមណ្ឌល​ស្រាវជ្រាវ និងអភិរក្ស​កេស​កូ​ល ​សុខ​ អាន ​ភ្នំ​គូលែន ស្ថិត​នៅ​ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប ​ពោល​គឺ​ស្ថិត​នៅ​ជើងភ្នំ​គូលែន ក្បែរច្រកចូល​ឡើង​ទៅលើរមណីយដ្ឋាន​ខ្នងភ្នំ​គូលែន​៕